柬埔寨商务部出席迪拜圆桌会议 探讨双边贸易增长






分类经济
事件时间2026-09-08
地点迪拜
来源柬埔寨商务部
发布时间2026/09/13 11:15
详情描述
2026年9月8日下午,柬埔寨商务部国务秘书南利纳(Nam Lynal)出席了在阿联酋迪拜举行的迪拜商会高级别圆桌会议。此次会议是第15届AIM大会的配套活动,主题为“全球贸易与投资动态:解锁双边增长走廊”。
会议重点探讨了如何通过减少贸易壁垒、协调监管框架以及动员融资,以提升市场准入并支持跨境投资项目。来自多个国家的政府领导及私营部门代表在会上交流了经验与最佳实践,共同寻求加强市场互联互通及跨境商业合作的新机遇。
柬埔寨方面在会上表示,该国正持续致力于改善营商与投资环境,重点工作包括贸易便利化、公共服务数字化,以及提升商业透明度与可靠性。通过这些举措,柬埔寨旨在降低企业经营的时间与成本,提高市场准入效率,为扩大贸易与投资创造有利条件。
此次参会为柬埔寨提供了推广贸易与投资潜力的平台,旨在进一步拓展与阿联酋及其他国际伙伴的经济关系,并为投资者建立联系,以推动柬埔寨经济实现可持续、包容且具韧性的增长。
📋 简要摘要 ▸
柬埔寨商务部代表出席在迪拜举行的圆桌会议,重点讨论如何通过减少贸易壁垒和促进投资来推动双边增长。
📋 完整原文 ▸
(ទីក្រុងឌូបៃ, អេមីរ៉ាតអារ៉ាប់រួម)៖ នារសៀលថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាតុមូលថ្នាក់ដឹកនាំជាន់ខ្ពស់ (Dubai Chambers’ Roundtable) ដែលជាកម្មវិធីអមសន្និបាត AIM Congress លើកទី១៥ ក្រោមប្រធានបទ «Global Trade & Investment in Motion: Unlocking Bilateral Growth Corridors» ដែលផ្តោតលើការពង្រឹងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី តាមរយៈការកាត់បន្ថយរបាំងពាណិជ្ជកម្ម ការសម្របសម្រួលបទប្បញ្ញត្តិ និងការកៀរគរហិរញ្ញប្បទាន ដើម្បីជំរុញការចូលទីផ្សារ និងគាំទ្រគម្រោងវិនិយោគឆ្លងកាត់ព្រំដែន។
នាឱកាសនោះ ថ្នាក់ដឹកនាំ និងតំណាងវិស័យឯកជនមកពីបណ្តាប្រទេសផ្សេងៗ បានផ្លាស់ប្តូរទស្សនៈ បទពិសោធន៍ និងឧត្តមានុវត្តន៍ ព្រមទាំងស្វែងរកកាលានុវត្តភាពថ្មីៗសម្រាប់ការតភ្ជាប់ទីផ្សារ ការកៀរគរការវិនិយោគ និងការពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ចឆ្លងដែន។
ក្នុងបរិបទនេះ កម្ពុជាបានបន្តផ្តោតលើការកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ការធ្វើឌីជីថលកម្មសេវាសាធារណៈ និងការពង្រឹងតម្លាភាព និងភាពជឿទុកចិត្តសម្រាប់ធុរកិច្ច និងវិនិយោគិន សំដៅកាត់បន្ថយចំណាយ និងពេលវេលាក្នុងការធ្វើអាជីវកម្ម ពង្រឹងប្រសិទ្ធភាពនៃការចូលទីផ្សារ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការពង្រីកពាណិជ្ជកម្ម និងការវិនិយោគ។
ជាមួយគ្នានេះ ការចូលរួមរបស់កម្ពុជាក្នុងវេទិកានេះ គឺជាឱកាសដ៏មានសារសំខាន់ក្នុងការផ្សព្វផ្សាយសក្តានុពលពាណិជ្ជកម្ម និងការវិនិយោគរបស់កម្ពុជា ពង្រីកទំនាក់ទំនងសេដ្ឋកិច្ចជាមួយអេមីរ៉ាតអារ៉ាប់រួម និងដៃគូអន្តរជាតិ ព្រមទាំងបង្កើតបណ្តាញ និងឱកាសថ្មីៗសម្រាប់ធុរកិច្ច និងវិនិយោគិន ដើម្បីរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។
---
(Dubai, UAE): On the afternoon of Tuesday, 8 September 2026, His Excellency Nam Lynal, Undersecretary of State of the Ministry of Commerce, attended the Dubai Chambers’ High-Level Roundtable, held as a side event of the 15th AIM Congress, on the topic of “Global Trade & Investment in Motion: Unlocking Bilateral Growth Corridors.” The discussion focused on strengthening bilateral trade and investment by reducing trade barriers, facilitating regulatory alignment, and mobilizing financing to enhance market access and support cross-border investment projects.
During the forum, leaders and private sector representatives from various countries exchanged views, experiences, and best practices, while exploring new opportunities to enhance market connectivity, mobilize investment, and strengthen cross-border business cooperation.
In this context, Cambodia continues to prioritize the improvement of its business and investment environment, trade facilitation, the digitalization of public services, and the strengthening of transparency and reliability for businesses and investors. These efforts aim to reduce the time and costs associated with doing business, enhance market access efficiency, and create favorable conditions for expanding trade and investment.
In addition, Cambodia’s participation in this forum provided an important opportunity to promote the country’s trade and investment potential, expand economic relations with the United Arab Emirates and other international partners, and establish new networks and opportunities for businesses and investors, thereby contributing to Cambodia’s sustainable, inclusive, and resilient economic growth.
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 [Facebook ](https://web.facebook.com/moc.gov.kh)
🌐 [Telegram](https://t.me/mocnewsfeed)
🌐 [Website](https://www.moc.gov.kh/)
🌐 [YouTube](https://www.youtube.com/@mocgovkhcambodia)
🌐 [X (Twitter](https://twitter.com/MoCCambodia))