柬埔寨与联合国教科文组织深化合作 筹备75周年庆典



分类文化
地点法国巴黎
来源柬埔寨通讯社
发布时间2026/06/18 16:08
详情描述
据柬埔寨通讯社(AKP)报道,柬埔寨文化艺术部部长兼柬埔寨联合国教科文组织全国委员会主席菲昂·索库纳,近日率团前往法国巴黎,出席于6月17日至18日在联合国教科文组织总部举行的《保护非物质文化遗产公约》第11届缔约国大会。
会议期间,菲昂·索库纳与联合国教科文组织总干事哈立德·埃尔-埃纳尼举行会晤。双方就加强柬埔寨与联合国教科文组织的合作进行了讨论,并重申了柬埔寨政府在保护、维护及提升柬埔寨有形与非物质文化遗产方面的承诺。哈立德·埃尔-埃纳尼表示,联合国教科文组织致力于利用文化与文化遗产作为对话桥梁,以促进相互理解与和平。
此次会谈重点围绕缔约国履行《2003年公约》义务、保护及提升非物质文化遗产价值展开。此外,双方还就筹备柬埔寨加入联合国教科文组织75周年庆典事宜交换了意见。
根据计划,哈立德·埃尔-埃纳尼将于2026年11月访问柬埔寨,届时柬埔寨将举办法语国家峰会。此次访问旨在展示柬埔寨与联合国教科文组织过去75年间的合作成果。
📋 简要摘要 ▸
柬埔寨文化艺术部部长菲昂·索库纳在巴黎出席联合国教科文组织第11届大会,与总干事哈立德·埃尔-埃纳尼会晤。双方重申保护柬埔寨有形与非物质文化遗产的承诺,并讨论了柬埔寨加入联合国教科文组织75周年庆典及总干事11月访柬事宜。
📋 完整原文 ▸
កម្ពុជា និង UNESCO ប្តេជ្ញាបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការ
(AKP) លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈកម្មការជាតិយូណេស្កូកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតលើកទី១១ នៃរដ្ឋភាគីអនុសញ្ញាឆ្នាំ២០០៣ ស្តីពី «ការការពារបេតិកភណ្ឌវប្បធម៌អរូបី» ដែលប្រព្រឹត្តទៅពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្ដាលអង្គការយូណេស្កូ នាទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Khaled El-Enany អគ្គនាយកអង្គការយូណេស្កូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការយូណេស្កូ ព្រមទាំងបញ្ជាក់ជាថ្មីនូវសុឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ ថែរក្សា អភិរក្ស និងលើកតម្លៃបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ទាំងរូបី និងអរូបី។
ឯកឧត្តមក៏បានបង្ហាញពីតួនាទីនិងការប្តេជ្ញាចិត្តរបស់អង្គការយូណេស្កូការក្នុងការប្រើប្រាស់វប្បធម៌ និងបេតិកភណ្ឌវប្បធម៌ជាស្ពានសម្រាប់កិច្ចសន្ទនា ការយោគយល់គ្នាទៅវិញទៅមក និងការលើកកម្ពស់សន្តិភាព ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងជម្លោះ និងភាពតានតឹងនៅតំបន់ជាច្រើន។
កិច្ចពិភាក្សាបានផ្តោតជាសំខាន់លើការអនុវត្តកាតព្វកិច្ចរបស់រដ្ឋភាគីក្នុងការការពារ និងលើកតម្លៃបេតិកភណ្ឌវប្បធម៌អរូបី ស្របតាមគោលការណ៍នៃអនុសញ្ញាឆ្នាំ២០០៣។
ក្នុងនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យ និងឯកឧត្តមអគ្គនាយក បានផ្លាស់ប្តូរយោបល់អំពីការរៀបចំព្រឹត្តិការណ៍អបអរសាទរខួបលើកទី៧៥ នៃការចូលជាសមាជិករបស់ព្រះរាជាណាចក្រកម្ពុជាក្នុងអង្គការយូណេស្កូ ព្រមទាំងផែនការដំណើរទស្សនកិច្ចរបស់ឯកឧត្តមអគ្គនាយកមកកាន់កម្ពុជា ក្នុងឱកាសកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសនិយាយភាសាបារាំង នៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ដែលនឹងជាឱកាសដ៏សំខាន់ក្នុងការរំលេចសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងយូណេស្កូ ក្នុងរយៈពេលជាងប្រាំពីរទសវត្សរ៍កន្លងមក។
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia