规划部招聘面试启动 严格执行SOP标准

分类政府
地点金边
来源公共职能信息
发布时间2026/09/19 09:30
详情描述
柬埔寨规划部国家统计局于今日上午8时,在金边皇家行政学院正式启动公务员招聘面试工作。此次面试旨在选拔以合同制形式进入国家统计局工作的优秀人才。
共有26名候选人参加本次面试,此前他们均已通过第一轮笔试。为确保流程透明与公正,考生被分为两个考场,每个考场安排13人,并根据各自的专业领域进行考核。
面试过程严格执行公务员招聘标准作业程序(SOP)。每位候选人需面对由3名教授组成的评审委员会进行答辩。考核内容涵盖候选人的专业技能、规划与统计数据知识、公共职能与行政改革知识,以及实际工作能力。每位候选人的面试时长统一设定为20分钟,评审委员会将根据候选人的表现及个人素质进行综合评估。
📋 简要摘要 ▸
规划部国家统计局招聘面试在皇家行政学院启动,26名候选人参加,全程严格执行SOP标准。
📋 完整原文 ▸
ដំណើរការប្រឡងវិញ្ញាសាសួរផ្ទាល់មាត់ សម្រាប់ក្រសួងផែនការ ចាប់ផ្តើមដំណើរការស្របតាមនិយាមនីតិវិធីប្រតិបត្តិ (SOP)
ចាប់ពីម៉ោង ៨:០០នាទីព្រឹកនេះតទៅ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យចូលបម្រើការងារនៅវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ លើវិញ្ញាសាសួរផ្ទាល់មាត់ បានចាប់ផ្តើមដំណើរការ នៅមណ្ឌលសាលាភូមិន្ទរដ្ឋបាល។ បេក្ខជនឆ្នើមទាំង ២៦រូប ដែលបានឆ្លងកាត់ការប្រឡងប្រជែង និងទទួលបានលទ្ធផលជោគជ័យលើវិញ្ញាសាសរសេរលើកទី១ ត្រូវបានបែងចែកជាពីរបន្ទប់ ដោយឡែកពីគ្នា ទៅតាមជំនាញឯកទេសរៀងៗខ្លួន ដោយក្នុងនោះមានបេក្ខជន ១៣រូប ក្នុងមួយបន្ទប់។
ការប្រឡងវិញ្ញាសាសួរផ្ទាល់មាត់នេះ ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ទៅតាមនិយាមនីតិវិធីប្រតិបត្តិស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល (SOP) ដោយតម្រូវឱ្យបេក្ខជន ១រូប ចូលទៅឆ្លើយឆ្លងនូវរាល់សំណួរចោទសួរពីសាស្ត្រាចារ្យ ៣រូប។ គណៈកម្មការទាំង ៣រូប នឹងធ្វើមូលវិចារណ៍លើបុគ្គលិកលក្ខណៈ និងហេតុប្បទ្ទេសរបស់បេក្ខជន ពាក់ព័ន្ធនឹងជំនាញឯកទេសជ្រើសរើស, ចំណេះដឹងការងារកិច្ចការផែនការ និងទិន្នន័យស្ថិតិ, ចំណេះដឹងមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងសមត្ថភាពជាក់ស្តែងក្នុងការបំពេញការងារ ដោយប្រើពេលវេលា ២០នាទី ដូចៗគ្នា ប្រកបដោយភាពហ្មត់ចត់ តម្លាភាព និងយុត្តិធម៌បំផុត។