德崇国际机场安保部门于8月17日举行升旗仪式,并开展警察纪律









分类政务
事件时间2026-08-17 08:00
地点德崇国际机场
来源德崇国际机场海关
发布时间2026/08/17 08:37
详情描述
2026年8月17日上午8时,德崇国际机场警察局举行升旗仪式。此次活动由机场警察局代理局长通索帕(Thong Sophath)指示,副局长伊苏帕(Ei Sophap)主持并带领全体警员参加。
仪式结束后,伊苏帕向全体警员宣讲了内政部于2024年3月5日发布的第873号关于柬埔寨国家警察纪律的公告,以及关于国家警察制服、标志和旗帜的第177号政令。会议重点强调了机场安保工作的专业要求,包括确保智能闸机(Smart gate)系统的顺畅运行,以及严格执行自2024年9月1日起实施的柬埔寨电子入境系统(Cambodia E-Arrival)相关工作。
针对近期政策,伊苏帕提醒警员注意自2026年6月15日起,柬埔寨政府对持中国护照(含中国大陆、香港及澳门)的公民实施14天免签证政策,要求警员在办理相关手续时保持严谨,避免出现操作失误。
此外,根据移民总局的指示,机场警察局对安保工作提出多项具体要求:一是积极参与打击网络诈骗犯罪,配合驱逐涉案外籍人员;二是规范出入境证件办理流程,利用技术系统进行数据记录与管理;三是严格落实政府的卫生防疫措施;四是加强与相关部门的协作,预防并打击各类跨境犯罪;五是提升服务质量,为出入境的国内外旅客提供高效、友好的通关服务;六是加强专业技能培训,并与相关机构、组织及使馆保持密切合作。
📋 简要摘要 ▸
德崇国际机场安保部门于8月17日举行升旗仪式,并开展警察纪律宣讲,旨在提升机场安保人员的专业素质与执行力,确保机场运营安全。
📋 完整原文 ▸
នាព្រឹកថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ យោងតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ថោង សុផាត នាយប៉ុស្តិ៍ស្តីទីនគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ បានចាត់តាំងលោកវរសេនីយ៍ឯក អុី សុភាព នាយរងប៉ុស្តិ៍ ដឹកនាំកម្លាំង នៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីគោរពទង់ជាតិរួច លោកវរសេនីយ៍ឯក អុី សុភាព បានមានប្រសាសន៍ ណែនាំការងារជំនាញ ផ្សព្វផ្សាយប្រកាសថ្មី ស្តីពីបទវិន័យនគរបាលជាតិកម្ពុជាលេខ៨៧៣ប្រក ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ និងការអនុវត្តការងារ(Cambodia E-Arrival)ចាប់ពីថ្ងៃ០១ ខែកញ្ញា ឆ្នាំ២០២៤។ លោកវរសេនីយ៍ឯក អុី សុភាព ក៏បានផ្សព្វផ្សាយអនុក្រឹត្យលេខ១៧៧ អនក្រ.បក ស្តីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានោះ លោកវរសេនីយ៍ឯក អុី សុភាព សូមឱ្យកម្លាំងមន្ត្រីទាំងអស់យកចិត្តទុកដាក់ជាមួយនឹងការពិនិត្យ ដូចជាការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា(Smart gate)ឱ្យដំណើរដោយរលូន។ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានលើកលែងការផ្តល់ទិដ្ឋាការដល់ជនជាតិចិន ដែលកាន់លិខិតឆ្លងដែនប្រទេសចិន (ចិនដីគោក ហុងកុង និងម៉ាកាវ) រយៈពេល១៤ ថ្ងៃ។ ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ត្រី សុខធា នាយប៉ុស្តិ៍ បានក្រើនរំលឹក ដល់មន្ត្រីទាំងអស់ត្រូវយកចិត្តទុកដាក់ ក្រែងលោមានការភ័ន្តច្រឡំក្នុងការបំពេញបែបបទ។
លោកវរសេនីយ៍ឯក អុី សុភាព នាយរងប៉ុស្តិ៍ ក៏បានផ្សព្វផ្សាយបទបញ្ជារបស់ថ្នាក់ដឹកនាំ និងមតិណែនាំរបស់ឯកឧត្តម អគ្គនាយកអន្តោប្រវេសន៍ ជូនដល់កម្លាំងក្រោមឱវាទរបស់ប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិតេជោ៖ -កម្លាំងនគរបាលនៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវតែចូលរួមយ៉ាងសកម្មបំផុតក្នុងការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online Scams នៅប្រទេសកម្ពុជា និងចូលរួមសហការបណ្តេញចេញជនបរទេសដែលពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online Scams -ការរៀបចំបែបបទលើលិខិតបទដ្ឋាននានា ដែលឆ្លងកាត់ច្រកទ្វារ គ្រប់គ្រង និងកត់ត្រាទិន្នន័យតាមប្រព័ន្ធបច្ចេកវិទ្យា -ចូលរួមអនុវត្តតាមវិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាល -សហការជាមួយសមត្ថកិច្ចពាក់ពន្ធ័នៅច្រកទ្វារ ដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាបរាល់បទល្មើសគ្រប់ប្រភេទឆ្លងកាត់តាមច្រកទ្វារ -សម្រួលបែបបទចេញ-ចូល និងផ្តល់សេវាកម្មឱ្យឆាប់រហ័សជូនភ្ញៀវជាតិ និងអន្តរជាតិប្រកបដោយស្នាមញញឹម រួសរាយ រាក់ទាក់ពេលមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ -ការយកចិត្តទុកដាក់លើការងារជំនាញឱ្យបានត្រឹមត្រូវ និងសហការគ្រប់អង្គភាព ស្ថាប័ន អង្គការ និងស្ថានទូតពាក់ព័ន្ធនានា៕
✅ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ
☎️ទំនាក់ទំនង 0188200300
👉Telegram Chanel : https://t.me/kticheckpoint
🗺 ទីតាំង (Map) : https://maps.app.goo.gl/HWxU68PC8A1wvTsR7?g_st=ipc