茶胶省医生理事会完成换届选举 旨在提升医疗服务







分类医疗
事件时间2026-08-28
地点茶胶省
来源柬埔寨卫生部
发布时间2026/08/30 14:56
详情描述
2026年8月28日,茶胶省医生理事会举行换届选举,此次选举为该理事会6年任期内的第2次两年期选举。卫生部副国务秘书兼国家医生理事会副主席莫塔维教授主持了会议,茶胶省卫生局代表、理事会成员及相关官员出席。
选举过程遵循相关章程及内部规定,最终选出新一届理事会成员。原有的8名理事会成员留任,另有3名候补成员晋升为正式成员,理事会总人数维持在11人。经投票,卫生部顾问努西纳医生连任茶胶省医生理事会主席,任期两年。
莫塔维教授在会上要求新一届理事会加强法律法规及职业道德的执行,做好医生注册与执业许可管理,并持续推动职业发展,以提升医疗服务的质量与安全性。他强调,理事会需与卫生部及相关机构保持紧密合作,维护医疗行业的职业尊严,增强公众对医疗系统的信任。
此次理事会换届旨在强化行业管理,核心目标在于保障患者及公众的权益与安全。卫生部提醒公众,为确保医疗安全,应选择持有有效执业许可的医生,并在具备合法资质的医疗机构接受诊疗,避免接受无资质人员的医疗服务。
📋 简要摘要 ▸
茶胶省医生理事会于8月28日举行换届选举,在卫生部代表莫塔维主持下,选出新一届理事会成员,任期两年,旨在加强医疗行业管理。
📋 完整原文 ▸
ពិធីបោះឆ្នោតជ្រើសរើសសមាសភាពក្រុមប្រឹក្សា និងការិយាល័យក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តតាកែវ។
——
ខេត្តតាកែវ៖ ព្រឹកថ្ងៃ ទី២៨ ខែសីហា ឆ្នាំ២០២៦ ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តតាកែវ បានរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តតាកែវ សម្រាប់រយៈពេល ២ឆ្នាំ លើកទី២ នៃអាណត្តិ ៦ឆ្នាំ លើកទី៤ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ។
ពិធីនេះមានការចូលរួមពីតំណាងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ សមាជិកពេញសិទ្ធិ សមាជិកបម្រុង គណៈកម្មការរៀបចំការបោះឆ្នោត និងមន្ត្រីជំនាញពាក់ព័ន្ធ។ ការបោះឆ្នោតបានប្រព្រឹត្តទៅដោយត្រឹមត្រូវ និងតម្លាភាព ស្របតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងនីតិវិធីជាធរមាន។
ជាលទ្ធផល សមាជិកក្រុមប្រឹក្សាចាស់ចំនួន ៨រូប បានបន្តអាណត្តិ និងសមាជិកបម្រុងចំនួន ៣រូប ត្រូវបានជ្រើសរើសឡើងជាសមាជិកពេញសិទ្ធិ ដោយរក្សាសមាសភាពក្រុមប្រឹក្សាសរុបចំនួន ១១រូប និងបានជ្រើសតាំងឯកឧត្តមវេជ្ជបណ្ឌិត នុត ស៊ីណាត ទីប្រឹក្សាក្រសួងសុខាភិបាលជាប្រធានក្រុមប្រឹក្សាបន្តសម្រាប់រយៈពេល ២ឆ្នាំ។
ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ ម៉ុក ធាវី បានអបអរសាទរចំពោះសមាសភាពដែលទទួលបានការជឿទុកចិត្ត និងបានផ្តាំផ្ញើឱ្យបន្តពង្រឹងការអនុវត្តច្បាប់ បទប្បញ្ញត្តិ និងក្រមសីលធម៌វិជ្ជាជីវៈ ការចុះបញ្ជិកា និងអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ ការអភិវឌ្ឍវិជ្ជាជីវៈបន្ត ព្រមទាំងការលើកកម្ពស់គុណភាព និងសុវត្ថិភាពនៃការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ។
ឯកឧត្តមសាស្ត្រាចារ្យក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហការជិតស្និទ្ធជាមួយក្រសួងសុខាភិបាល មន្ទីរសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់វិជ្ជាជីវៈវេជ្ជសាស្ត្រ ព្រមទាំងបង្កើនគុណភាព សុវត្ថិភាព និងទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះគ្រូពេទ្យ និងប្រព័ន្ធសុខាភិបាលកម្ពុជា។
ការពង្រឹងក្រុមប្រឹក្សាគណៈគ្រូពេទ្យ មិនមែនបម្រើតែការគ្រប់គ្រងសមាជិកគ្រូពេទ្យប៉ុណ្ណោះទេ ប៉ុន្តែមានគោលដៅសំខាន់ក្នុងការការពារសិទ្ធិ សុវត្ថិភាព និងផលប្រយោជន៍របស់អ្នកជំងឺ និងប្រជាពលរដ្ឋ។ សាធារណជនមានសិទ្ធិទទួលបានសេវាពិនិត្យ និងព្យាបាលប្រកបដោយគុណភាព សុវត្ថិភាព ការគោរពសេចក្តីថ្លៃថ្នូរ ការរក្សាការសម្ងាត់ និងការពន្យល់ច្បាស់លាស់អំពីរោគវិនិច្ឆ័យ ជម្រើសព្យាបាល អត្ថប្រយោជន៍ និងហានិភ័យដែលអាចកើតមាន។ ដើម្បីការពារសុខភាព និងសុវត្ថិភាពរបស់ខ្លួន ប្រជាពលរដ្ឋគួរជ្រើសរើសទទួលសេវាពីគ្រូពេទ្យដែលបានចុះបញ្ជិកា មានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈមានសុពលភាព និងបំពេញការងារក្នុងគ្រឹះស្ថានសុខាភិបាល ដែលមានការអនុញ្ញាតត្រឹមត្រូវ។ មិនគួរទទួលការពិនិត្យ ឬព្យាបាលពីបុគ្គលដែលគ្មានគុណវុឌ្ឍិវិជ្ជាជីវៈច្បាស់លាស់ ឬនៅទីតាំងដែលគ្មានអាជ្ញាបណ្ណនោះឡើយ។
ការចូលរួមរបស់ប្រជាពលរដ្ឋ ការទទួលខុសត្រូវរបស់អ្នកប្រកបវិជ្ជាជីវៈ និងការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពរបស់ស្ថាប័នមានសមត្ថកិច្ច គឺជាកម្លាំងរួមដ៏សំខាន់ក្នុងការកសាងប្រព័ន្ធសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព និងទំនុកចិត្ត។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)