柬泰外长纽约会晤 寻求边境问题长期解决方案
分类外交
事件时间2026-05-26
地点纽约
来源新柬埔寨日报
发布时间2026/05/27 23:34
详情描述
2026年5月26日,柬埔寨副总理兼外交与国际合作部部长布拉索昆在纽约出席联合国安理会高级别公开会议期间,与泰国副总理兼外交部长西哈萨·蓬集格举行工作会谈。
此次会晤旨在落实2026年5月7日于菲律宾宿务举行的东盟峰会期间,柬埔寨、泰国与菲律宾三方会议达成的共识。当时三国领导人已责成柬泰两国部长就建立互信措施及寻求未来合作路径展开讨论。
会谈中,双方就两国边境局势交换了意见。布拉索昆重申了柬埔寨的立场,即启动联合国海洋法公约(UNCLOS)框架下的强制调解机制,并要求双方本着诚意,全面且有效地落实2025年12月27日签署的联合声明。
布拉索昆表示,柬埔寨已做好准备与泰国合作,执行两国领导人在宿务达成的各项共识,旨在重建互信,寻求公平且长期的解决方案。双方重申将保持密切且定期的沟通,致力于通过和平与可持续的方式解决边境问题,并进一步加强两国间的睦邻友好关系。
📋 简要摘要 ▸
柬埔寨副总理兼外交部长布拉索昆与泰国副总理兼外交部长西哈萨·蓬集格在纽约举行会晤,旨在落实东盟峰会共识,通过UNCLOS机制及诚意对话,寻求边境问题的和平与可持续解决方案,并重申加强睦邻友好关系的承诺。
📋 完整原文 ▸
ជំនួបនៅញូវយ៉ក៖ កម្ពុជា និងថៃ ស្វែងរកដំណោះស្រាយយូរអង្វែងលើបញ្ហាព្រំដែន
ញូវយ៉ក - នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក សីហៈសក្តិ ភួងកេតកែវ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។
កិច្ចប្រជុំនេះគឺជាការអនុវត្តតាមកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងហ្វីលីពីន ដែលបានធ្វើឡើងក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។ ក្នុងនោះ ប្រមុខដឹកនាំទាំងបីប្រទេសបានប្រគល់ភារកិច្ចឱ្យរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ ពិភាក្សាអំពីវិធានការកសាងទំនុកចិត្ត និងស្វែងរកមធ្យោបាយឆ្ពោះទៅមុខ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសទាំងពីរបានផ្លាស់ប្តូរទស្សនៈដោយត្រង់ និងបើកចំហ អំពីស្ថានភាពព្រំដែនរវាងប្រទេសទាំងពីរ។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ឡើងវិញនូវជំហររបស់កម្ពុជា ទាក់ទងនឹងការសម្រេចផ្តើមប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) និងបានស្នើឱ្យមានការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ដោយស្មោះត្រង់ និងដោយសុច្ឆន្ទៈ នូវសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ លើខ្លឹមសារទាំងមូល។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជម្រាបជូនសមភាគីថៃផងដែរថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយថៃ ដើម្បីអនុវត្តវិធានការនានា ដែលប្រមុខរដ្ឋាភិបាលទាំងពីរបានឯកភាពគ្នានៅកោះសេប៊ូ ក្នុងគោលបំណងកសាងទំនុកចិត្តឡើងវិញ និងខិតខំស្វែងរកដំណោះស្រាយដោយយុត្តិធម៌ និងយូរអង្វែង។
ក្នុងស្មារតីនេះ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាការទាក់ទងគ្នាជិតស្និទ្ធ និងទៀងទាត់ ដើម្បីឈានទៅរកការដោះស្រាយបញ្ហាព្រំដែនប្រកបដោយសន្តិវិធី និងចីរភាព ព្រមទាំងពង្រឹងទំនាក់ទំនងជាអ្នកជិតខាងល្អរវាងកម្ពុជា និងថៃ៕