柬埔寨出席东盟中国媒体合作论坛 探讨AI与数字媒体融合





分类国际交流
事件时间2026-06-09
地点中国沈阳
来源柬埔寨通讯社
发布时间2026/06/09 09:25
详情描述
2026年6月9日,柬埔寨新闻部代表、新闻部副国务秘书普拉·塔文阿米达(Prak Thavonamida)出席了在中国沈阳举办的2026年东盟-中国媒体合作论坛。此次论坛以“媒体融合与共同增长:开启东盟-中国全面战略伙伴关系新篇章”为主题。
普拉·塔文阿米达在致辞中表示,媒体合作是东盟与中国伙伴关系的重要支柱,在促进文化交流、增进公众对区域合作的理解方面发挥着桥梁作用。他指出,传统媒体与数字平台、人工智能及创意内容生产的融合,为媒体传播区域故事提供了新机遇。
针对当前数字技术发展带来的挑战,普拉·塔文阿米达强调,Deepfake(深度伪造)、网络诈骗及数字工具滥用等问题已对公众信任、社会和谐及信息真实性构成威胁。
论坛期间,普拉·塔文阿米达对“东盟-中国社交媒体内容创作者”倡议表示欢迎,认为该倡议有助于加强数字内容创作者在公共传播与文化交流中的作用。他表示,柬埔寨愿与东盟成员国、中国及相关媒体机构深化合作,推动该论坛成为促进区域务实合作与共同利益的对话平台。
📋 简要摘要 ▸
柬埔寨新闻部代表普拉·塔文阿米达出席在沈阳举办的2026年东盟-中国媒体合作论坛。会议聚焦“媒体融合与共同增长”,探讨在AI与数字技术背景下,如何深化东盟与中国在战略伙伴关系中的媒体合作,并应对Deepfake及网络诈骗等新兴挑战。
📋 完整原文 ▸
ឯកឧត្តម ប្រាក់ ថាវអមិដា ថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយអាស៊ាន-ចិន ឆ្នាំ២០២៦
សិនយ៉ាង ខេត្តលៀវនីង
AKP លៀវនីង ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ —
ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីបើក វេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយអាស៊ាន-ចិន ឆ្នាំ២០២៦ និងព្រឹត្តិការណ៍ពាក់ព័ន្ធ ក្រោមមូលបទ “**ការរួមបញ្ចូលប្រព័ន្ធផ្សព្វផ្សាយសម្រាប់កំណើនរួម៖ បើកទំព័រថ្មីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន**”។
ក្នុងឱកាសនោះ ឯកឧត្តមបាននាំយកនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងការកោតសរសើរដ៏ស្មោះស្ម័គ្ររបស់ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ជូនចំពោះមជ្ឈមណ្ឌលអាស៊ាន-ចិន អគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិចិន និងអាជ្ញាធរទីក្រុងសិនយ៉ាង ដែលបានរៀបចំវេទិកានេះប្រកបដោយការយកចិត្តទុកដាក់ និងផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់គណៈប្រតិភូកម្ពុជា។
ឯកឧត្តមបានគូសបញ្ជាក់ថា វេទិកានេះធ្វើឡើងនៅក្នុងបរិបទដ៏មានសារៈសំខាន់ ខណៈអាស៊ាន និងចិនកំពុងប្រារព្ធខួបលើកទី៥ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន និងខួបលើកទី៣៥ នៃទំនាក់ទំនងសន្ទនាអាស៊ាន-ចិន។
ទំនាក់ទំនងនេះបានរីកចម្រើនលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ភាពជាអ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការជាក់ស្តែង និងការប្តេជ្ញារួមក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព។
ឯកឧត្តមបានបញ្ជាក់ថា សម្រាប់កម្ពុជា កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយគឺជាសសរស្តម្ភដ៏សំខាន់មួយក្នុងភាពជាដៃគូអាស៊ាន-ចិន ដោយដើរតួនាទីជាស្ពានសម្រាប់លើកកម្ពស់ការយល់ដឹងទៅវិញទៅមក ការផ្លាស់ប្តូរវប្បធម៌ និងការយល់ដឹងរបស់សាធារណជនអំពីផលប្រយោជន៍ជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន។ឯកឧត្តមបានលើកឡើងថា ការរួមបញ្ចូលគ្នារវាងសារព័ត៌មានបែបប្រពៃណី វេទិកាឌីជីថល បញ្ញាសិប្បនិម្មិត និងការផលិតមាតិកាច្នៃប្រឌិត បានបង្កើតឱកាសថ្មីៗសម្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងការផ្សព្វផ្សាយរឿងរ៉ាវរួមរបស់តំបន់ឱ្យមានជម្រៅ ទូលំទូលាយ និងជិតស្និទ្ធជាមួយប្រជាជនកាន់តែខ្លាំង។
ទន្ទឹមនឹងនេះ ឯកឧត្តមបានកត់សម្គាល់ថា ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាក៏នាំមកនូវបញ្ហាប្រឈមថ្មីៗ ដូចជា ព័ត៌មានមិនពិត (Deepfake) ការឆបោកតាមអនឡាញ និងការប្រើប្រាស់ឧបករណ៍ឌីជីថលខុសគោលដៅ ដែលអាចប៉ះពាល់ដល់ទំនុកចិត្តសាធារណៈ សុខដុមរមនាសង្គម និងសុចរិតភាពព័ត៌មាន។
ឯកឧត្តមក៏បានស្វាគមន៍ចំពោះការចាប់ផ្តើមគំនិតផ្តួចផ្តើម“**អ្នកបង្កើតមាតិកាបណ្តាញសង្គមអាស៊ាន-ចិន**” ដោយចាត់ទុកថា ជាគំនិតផ្តួចផ្តើមទាន់ពេលវេលា និងមានសារៈសំខាន់ ស្របពេលអ្នកបង្កើតមាតិកាឌីជីថលកំពុងក្លាយជាដៃគូដ៏មានឥទ្ធិពលក្នុងការប្រាស្រ័យទាក់ទងសាធារណៈ ការផ្លាស់ប្តូរវប្បធម៌ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។
ជាចុងក្រោយ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន ចិន វិទ្យាស្ថានស្រាវជ្រាវ ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងដៃគូទំនាក់ទំនងឌីជីថល ដើម្បីឱ្យវេទិកានេះក្លាយជាវេទិកាសម្រាប់សន្ទនា និងជាកាតាលីករជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ភាពជាដៃគូរឹងមាំ និងផលប្រយោជន៍រួមសម្រាប់តំបន់ និងប្រជាជនទាំងអស់។
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia