柬埔寨商务部代表赴日本东京参加Global Festa Ja










事件时间2026-10-17
地点日本东京
来源柬埔寨商务部
发布时间2026/10/21 09:44
详情描述
2026年10月17日至18日,柬埔寨驻日本大使馆商务随员辛萨莱(Sin Saray)出席了在日本东京新宿住友大厦举办的“Global Festa Japan 2026”展会。本次活动由日本外交部、日本国际协力机构(JICA)及日本国际合作非政府组织中心(JANIC)共同主办,主题为“连接世界,我的日常生活,共同创造未来”。
Global Festa Japan是日本专注于国际合作与可持续发展目标(SDGs)的大型活动。今年正值该展会举办35周年,共有近200家机构参展,包括日本政府部门、各国驻东京大使馆、私营企业、国际组织及非政府组织。展会内容涵盖产品与食品展示、舞台表演、专题讨论、教育与健康宣传,以及贸易、文化与旅游推广活动。
在展会期间,辛萨莱随员组织并展示了19种柬埔寨特色产品,涵盖农产品、手工艺品及纪念品。此外,他还协调了日本Pa’Aimaz Co., Ltd.公司的参与,该公司目前负责在日销售柬埔寨腰果。
活动中,辛萨莱随员向参会嘉宾介绍了柬埔寨商务部的CambodiaTrade.com平台,旨在通过数字化能力建设,推动更多柬埔寨产品进入国际市场。
📋 简要摘要 ▸
柬埔寨商务部代表赴日本东京参加Global Festa Japan 2026,展示并推广柬埔寨特色产品,旨在加强国际合作。
📋 完整原文 ▸
លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ចូលរួមតាំងបង្ហាញផលិតផលខ្មែរ ក្នុងពិព័រណ៍ «Global Festa Japan 2026» នៅទីក្រុងតូក្យូ ប្រទេសជប៉ុន
...
(តូក្យូ, ជប៉ុន)៖ នាថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៦ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមជាមួយស្ថានឯកអគ្គរាជទូត រៀបចំ និងតាំងបង្ហាញផលិតផលខ្មែរ នៅក្នុងពិព័រណ៍ «Global Festa Japan 2026» ក្រោមប្រធានបទ «ភ្ជាប់ទៅកាន់ពិភពលោក ជីវិតប្រចាំថ្ងៃរបស់ខ្ញុំ បង្កើតអនាគតរួមគ្នា» ដែលរៀបចំឡើងដោយក្រសួងការបរទេសជប៉ុន សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងមជ្ឈមណ្ឌលអង្គការក្រៅរដ្ឋាភិបាលជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (JANIC) នៅអគារ Shinjuku Sumitomo Building ទីក្រុងតូក្យូ។
ពិព័រណ៍ Global Festa Japan គឺជាព្រឹត្តិការណ៍ដ៏ធំមួយនៅប្រទេសជប៉ុន ដែលផ្តោតលើកិច្ចសហប្រតិបត្តិការអន្តរជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ ក្នុងឱកាសប្រារព្ធខួបលើកទី៣៥ ឆ្នាំនេះ កម្មវិធីពិព័រណ៍នេះ បានផ្តល់ជាវេទិកាសំខាន់មួយសម្រាប់ស្ថាប័នរដ្ឋជប៉ុន ស្ថានទូតនានាប្រចាំទីក្រុងតូក្យូ ក្រុមហ៊ុនឯកជន ជាពិសេសអង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលនានាជិត ២០០ ចូលរួម ដើម្បីបង្ហាញអំពីគំនិតផ្តួចផ្តើមផ្នែកមនុស្សធម៌ និងការអភិវឌ្ឍជាសកល តាមរយៈការតាំងបង្ហាញផលិតផល និងម្ហូបអាហារ ការសម្ដែង និងកិច្ចពិភាក្សានៅលើឆាក សកម្មភាពផ្សព្វផ្សាយអំពីការអប់រំ និងសុខភាព ព្រមទាំងសកម្មភាពជំរុញពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ជាច្រើនទៀត។
ក្នុងអំឡុងពិព័រណ៍ លោកអនុព័ន្ធពាណិជ្ជកម្ម បានរៀបចំ និងតាំងបង្ហាញផលិតផលខ្មែរចំនួន ១៩មុខ ដែលសុទ្ធសឹងជាផលិតផលសក្តានុពលកសិកម្ម សិប្បកម្ម និងវត្ថុអនុស្សាវរីយ៍របស់កម្ពុជា ព្រមទាំងបានសម្របសម្រួលដល់ការចូលរួមរបស់ក្រុមហ៊ុនជប៉ុន Pa’Aimaz Co., Ltd. ដែលជាក្រុមហ៊ុនចែកចាយ និងលក់គ្រាប់ស្វាយចន្ទីកម្ពុជានៅក្នុងប្រទេសជប៉ុនផងដែរ។ ក្នុងឱកាសនេះដែរ លោកអនុព័ន្ធពាណិជ្ជកម្ម ក៏បានណែនាំភ្ញៀវចូលរួមអំពីការកសាងសមត្ថភាពឌីជីថល និងការជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈថ្នាល CambodiaTrade.com របស់ក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញការនាំចេញផលិតផលខ្មែរកាន់តែច្រើនបន្ថែមទៀតទៅកាន់ទីផ្សារអន្តរជាតិ។…
---
Mr. Sin Saray, Trade Attaché to the Royal Embassy of Cambodia in Japan, Participates in Showcasing Cambodian Products at "Global Festa Japan 2026" in Tokyo, Japan
...
(Tokyo, Japan): On 17–18 October 2026, Mr. Sin Saray, Trade Attaché to the Royal Embassy of Cambodia in Japan, participated alongside the Embassy in organizing and showcasing Cambodian products at the "Global Festa Japan 2026" exhibition, held under the theme "Connected to the World, My Everyday Life, Creating the Future Together". The event was organized by the Ministry of Foreign Affairs of Japan in collaboration with the Japan International Cooperation Agency (JICA) and the Japan NGO Center for International Cooperation (JANIC) at the Shinjuku Sumitomo Building in Tokyo.
Global Festa Japan is a major event in Japan focused on international cooperation and the Sustainable Development Goals (SDGs). Marking its 35th anniversary this year, the event served as an important platform for nearly 200 exhibitors—including Japanese government institutions, foreign embassies in Tokyo, private companies, international organizations, and non-governmental organizations—to showcase their humanitarian and global development initiatives through product and food exhibitions, stage performances and discussions, educational and health-related outreach, as well as various activities promoting trade, culture, and tourism.
During the exhibition, the Trade Attaché organized a showcase of 19 Cambodian products—comprising high-potential agricultural goods, handicrafts, and souvenirs—and facilitated the participation of the Japanese company Pa’Aimaz Co., Ltd., a distributor and retailer of Cambodian cashew nuts in Japan. On this occasion, the Trade Attaché also briefed visitors on digital capacity building and the promotion of Cambodian products in international markets via the Ministry of Commerce’s platform, CambodiaTrade.com, with the aim of further boosting the export of Cambodian goods globally...
👉 [អានបន្ត](https://m.facebook.com/story.php?story_fbid=pfbid02bwvS97ms7Ssapj5uoxWrrnNwAYNXbvLUipUwVttpDNthnHWKjqLPX9bDHM7B7cNtl&id=100064434949568)…
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 [Facebook ](https://web.facebook.com/moc.gov.kh)
🌐 [Telegram](https://t.me/mocnewsfeed)
🌐 [Website](https://www.moc.gov.kh/)
🌐 [YouTube](https://www.youtube.com/@mocgovkhcambodia)
🌐 [X (Twitter](https://twitter.com/MoCCambodia))