金边皇家大学举办城市交通与规划专题学术交流
| 分类 | 教育新闻 |
| 事件时间 | 2026年4月6日至4月10日 |
| 事件地点 | 金边皇家大学 |
| 发布时间 | 2026-04-10 16:19 |
新闻摘要
金边皇家大学城市规划系学生与韩国KAIST教授开展了为期五天的城市交通系统与规划实地教学,旨在提升学生对交通评估及拥堵治理的专业认知。
កម្មវិធីសិក្សាផ្ទាល់ ស្តីពីប្រព័ន្ធគមនាគមន៍ និងផែនការអភិវឌ្ឍន៍ក្រុង
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ៖ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ មុនការសម្រាកពិធីបុណ្យចូលឆ្នាំជាតិ និស្សិតឆ្នាំទី៤ ឆមាស២ នៃដេប៉ាតឺម៉ង់នគរូបនីយកម្មនិងអភិវឌ្ឍន៍ក្រុងដោយចីរភាព (DSUPD) បានចូលរួមវគ្គសិក្សាផ្ទាល់លើមុខវិជ្ជា ស្តីពីប្រព័ន្ធគមានគមន៍ និងផែនការអភិវឌ្ឍន៍ក្រុង (Urban Transportation and Planning) ជាមួយសាស្រ្តាចារ្យ MOON Young-Jun មកពីវិទ្យាស្ថាន Korea Advanced Institute of Science & Technology (KAIST), South Korea។ វគ្គសិក្សារួមមានទ្រឹស្តី ការអនុវត្តផ្ទាល់ទៅលើទីតាំងបានកំណត់ ។ ជាលទ្ធផល និស្សិត ស្វែងយល់អំពីដំណើរការវាយតម្លៃចរាចរណ៍ផ្លូវគោក និងដំណោះស្រាយសម្រាប់ការកកស្ទះ និងការយល់ដឹងបន្ថែមពីបទពិសោធន៍ការងាររបស់សាស្រ្តចារ្យផ្ទាល់ពីបរទេស និងជាពិសេសពីសាធារណរដ្ឋកូរ៉េ។
យើងខ្ញុំមានការស្ញើចសរសើរនិងអរគុណទៅកាន់និស្សិតរបស់យើងដែលបានបន្តចូលរួមដោយសកម្ម។ ឆ្លងតាមវគ្គបណ្តុះបណ្តាលខ្លីនេះ និស្សិតយើងអាចនឹងមានឱកាសចូលរួមការផ្លាស់ប្តូរបទពិសោធន៍ខ្លីនៅសាធារណរដ្ឋកូរ៉េ។
#dsupd #RUPP #មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍