洪森会见新西兰新任大使 推动双边关系深化

洪森会见新西兰新任大使 推动双边关系深化
洪森会见新西兰新任大使 推动双边关系深化
1/2
分类外交
事件时间2026-09-25 18:45
地点金边
来源柬埔寨通讯社
发布时间2026/09/25 18:45

详情描述

2026年9月25日下午,柬埔寨参议院代国家元首洪森亲王在金边参议院团结大厦,会见了新西兰新任驻柬埔寨大使雷琳·西亚尔·塔加洛·留法拉尼,并接受其递交的国书。 参议院发言人谢提烈在会后表示,洪森亲王对雷琳·西亚尔·塔加洛·留法拉尼出任新西兰驻柬大使表示欢迎,并指出其任职将有助于进一步深化柬埔寨与新西兰的双边关系。 雷琳·西亚尔·塔加洛·留法拉尼大使表示,此次重访柬埔寨,对该国过去20年间的快速发展与韧性表示赞赏。她回顾了新西兰在扫雷工作及人力资源培养方面对柬埔寨的支持,并提到目前已有约1000名柬埔寨学生获得奖学金前往新西兰深造。 洪森亲王对新西兰长期以来在人力资源培训等方面给予柬埔寨的援助表示感谢。双方就进一步扩大双边合作达成共识,洪森亲王强调,两国政府应共同探讨具有潜力的合作领域,特别是将经贸与投资作为双边关系的核心支柱。洪森亲王指出,尽管目前双边贸易额基数较小,但呈现增长趋势,并期待未来能有更多新西兰投资者进入柬埔寨市场。
📋 简要摘要 ▸
洪森亲王在参议院会见新西兰新任驻柬大使雷琳·西亚尔·塔加洛·留法拉尼。双方就加强两国在经贸、外交及人文领域的合作达成共识,旨在推动双边关系迈向新高度。
📋 完整原文 ▸
សម្ដេចចាត់ទុកវត្តមានរបស់លោកជំទាវទូតនូវែងសេឡង់ នឹងរួមចំណែកដល់ការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងនូវែលសេឡង់ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយក្នុងព្រះបរមនាមព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសូមអបអរសាទរចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតរបស់នូវែលសេឡង់ប្រចាំនៅកម្ពុជា។ សម្ដេចចាត់ទុកវត្តមានរបស់លោកជំទាវនៅពេលនេះថានឹងរួមចំណែកដល់ការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងនូវែលសេឡង់ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ នៅក្នុងឱកាសនោះ លោកជំទាវបានសម្ដែងនូវការអរគុណសម្ដេចតេជោដែលបានបានអនុញ្ញាតឱ្យលោកជំទាវចូលជូនសារតាំងនិងសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ លោកជំទាវបានសម្ដែងនូវក្តីពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងនូវែលសេឡង់ដែលកំពុងតែឈានទៅមុខ។ លោកជំទាវបានឆ្លៀតកោតសរសើរចំពោះ វឌ្ឍនភាពរបស់ប្រទេសកម្ពុជាដោយលោកជំទាវបានរំលេចថា កាលពី២០ឆ្នាំមុនលោកជំទាវបានអញ្ជើញមកទស្សនាប្រទេសកម្ពុជាជាមួយស្វាមី ហើយ២០ឆ្នាំក្រោយលោកជំទាវបានមកដល់ប្រទេសកម្ពុជាសារជាថ្មី ដែលលោកជំទាវបានបញ្ជាក់ថា លោកជំទាវមិនគួរឱ្យជឿថាកម្ពុជាអាចអភិវឌ្ឍលឿនរហ័សមកដល់បច្ចុប្បន្ននេះទាល់តែសោះ លោកជំទាវបានបង្ហាញនូវការភ្ញាក់ផ្អើលចំពោះភាពរីកចម្រើនរបស់កម្ពុជា។ លោកជំទាវក៏បានលើកឡើងថា កម្ពុជាគឺមានភាពធន់ខ្លាំងណាស់ដែលគួរឱ្យសរសើរចំពោះការរីកចម្រើនរបស់ប្រទេសមួយនេះ បន្ថែមពីលើនេះ នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លោកជំទាវបានលើកឡើងថា នូវែលសេឡង់ តែងតែជួយដល់កម្ពុជានៅពេលកន្លងមក ជាពិសេសគឺការបោសសម្អាតមីន និងការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅនូវែលសេឡង់ ដែលមកដល់ពេលនេះមាននិស្សិតកម្ពុជាប្រមាណ ១០០០នាក់ បានទៅសិក្សានៅក្នុងប្រទេសនូវែលសេឡង់។ សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោកជំទាវ ជាពិសេសគីទំនាក់ទំនងរវាងកម្ពុជា និងនូវែលសេឡង់ ហើយសម្ដេចបានអរគុណចំពោះនូវែលសេឡង់ ដែលតែងតែចូលរួមចំណែកជួយដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជានាពេលកន្លងមក ជាពិសេសគឺការបណ្តុះបណ្តាលនូវធនធានមនុស្សរបស់កម្ពុជា ហើយចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចក៏បានមានប្រសាសន៍ថា រដ្ឋាភិបាលនៃប្រទេសទាំងពីរគួរសិក្សាជាមួយគ្នា ទៅលើចំណុចណាដែលអាចមានសក្តានុពល នៅក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងនូវែលសេឡង់ ឱ្យកាន់តែរីកចម្រើន ទន្ទឹមនោះ សម្ដេចបានសង្កត់ធ្ងន់ទៅលើចំណុចទាក់ទងទៅនឹងពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ ដែលជាចំណុចស្នូលមួយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចបានសម្ដែងនូវក្តីរីករាយនៅពេលដែលឃើញពាណិជ្ជកម្មរវាងកម្ពុជា និងនូវែលសេឡង់ កាន់តែកើនឡើង បើទោះបីជាមានចំនួនតិច ក៏ប៉ុន្តែមានការកើនឡើង ហើយសម្ដេចចង់ឃើញអ្នកវិនិយោគរបស់នូវែលសេឡង់មកវិនិយោគនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនផងដែរ។ ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឱ្យលោកជំទាវបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតនូវែលសេឡង់ ប្រចាំនៅកម្ពុជាប្រកបដោយភាពជោគជ័យ៕ **——————** Connect with AKP: 🌐[Telegram](https://t.me/TheAKP) 🌐[Facebook](https://www.facebook.com/akp.official/) 🌐[Website](http://akp.gov.kh/) 👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse)) 🌐[Instagram](https://www.instagram.com/akp_news/) 🌐[TikTok](https://www.tiktok.com/@agencekampucheapresse) 🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured) #CambodiaWantsPeace #JusticeForCambodia