金边举办法语医疗网络研讨会 东南亚多国专家参会

分类医疗
事件时间2026-11-13
地点金边
来源柬埔寨卫生部
发布时间2026/11/13 18:38

详情描述

11月13日上午,金边举行“建立东南亚法语医疗网络”研讨会,由柬埔寨卫生科学大学主办,并与法国国家医学科学院及法语大学机构(AUF)合作。卫生部国务秘书Koy Vanny代表卫生部长主持开幕。卫生科学大学校长Saphoan Vathana、法国国家医学科学院国际关系委员会主席Patrice Debré教授出席。会议共有74名国内外嘉宾参加,分别来自16个国家:柬埔寨、越南、老挝、泰国、中国、法国、比利时、加拿大、贝宁、刚果、摩洛哥、布基纳法索、布隆迪、科特迪瓦、塞内加尔和突尼斯。 与会者介绍,这个网络计划承担的功能包括:在成员机构之间共享信息、对接融资机会、组织高水平学术会议、推动博士与博士后学生交流,并联合开发培训与研究项目。也就是说,它的重点在机构之间的对接和能力建设上。 会议提出的具体安排是:由卫生科学大学在最初两年担任该网络秘书处,负责协调各项活动。优先推进的共同议题包括传染病与非传染病、母婴健康、“同一健康”(One Health)方法,以及减轻气候变化带来的影响。此外,会议还鼓励在“南北合作”和“南南合作”框架下互派专家与博士生、博士后,以加快知识和技术转移。 卫生部方面表示,这一构想与柬埔寨第四代卫生战略计划(HSP4,2025—2034)一致,方向是提升服务的可及性、质量与安全、公平性,以及公共卫生应急韧性。会议结论和网络正式启动时间,原文未说明,需关注卫生部后续通告。就目前公布的内容看,该网络定位在机构合作与人才培训层面,不涉及个人跨境就诊安排。
📋 简要摘要 ▸
柬埔寨卫生部通报,11月13日上午在金边举行“建立东南亚法语医疗网络”研讨会,由卫生部国务秘书代表部长主持开幕,卫生科学大学校长、法国相关医学机构负责人及多国专家出席。会议旨在推动法语区医疗资源在东南亚的互联互通与人才培训合作。
📋 完整原文 ▸
សិក្ខាសាលាស្តីពី «ការបង្កើតបណ្តាញវេជ្ជសាស្ត្រ និយាយភាសាបារាំង នៅអាស៊ីអាគ្នេយ៍» — រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាជាប្រវត្តិសាស្ត្រស្តីពី «ការបង្កើតបណ្តាញវេជ្ជសាស្ត្រនិយាយភាសាបារាំងនៅអាស៊ីអាគ្នេយ៍»។ កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល លោកសាស្ត្រាចារ្យ Patrice Debré ប្រធានគណៈកម្មាធិការទំនាក់ទំនងអន្តរជាតិ នៃបណ្ឌិត្យសភាវេជ្ជសាស្ត្រជាតិបារាំង ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិសរុបចំនួន ៧៤រូប ដែលមកពីប្រទេសផ្សេងៗ រួមមាន៖ ១.ព្រះរាជាណាចក្រកម្ពុជា ២.សាធារណរដ្ឋសង្គមនិយមវៀតណាម ៣.សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ៤.ព្រះរាជាណាចក្រថៃ ៥.សាធារណរដ្ឋប្រជាមានិតចិន ៦.សាធារណរដ្ឋបារាំង ៧.ព្រះរាជាណាចក្របែលហ្ស៊ិក ៨.ប្រទេសកាណាដា ៩.សាធារណរដ្ឋបេណាំង ១០.សាធារណរដ្ឋកុងហ្គោ ១១.ព្រះរាជាណាចក្រម៉ារ៉ុក ១២.បួគីណាហ្វាសូ ១៣.សាធារណរដ្ឋប៊ូរុនឌី ១៤.សាធារណរដ្ឋកូតឌីវ័រ ១៥.សាធារណរដ្ឋសេណេហ្គាល់ និង ១៦.សាធារណរដ្ឋទុយនីស៊ី។ ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ បានគូសបញ្ជាក់ពីប្រវត្តិសាស្ត្រដ៏យូរអង្វែង នៃការបណ្តុះបណ្តាលវេជ្ជសាស្ត្រ និយាយភាសាបារាំងរវាងកម្ពុជា វៀតណាម ឡាវ និងបារាំង និងបានបង្ហាញអំពីគោលបំណង នៃការបង្កើតបណ្តាញថ្មីនេះ ដែលនឹងជួយជំរុញការចែករំលែកព័ត៌មាន ឱកាសហិរញ្ញប្បទាន ការរៀបចំសន្និសីទវិទ្យាសាស្ត្រកម្រិតខ្ពស់ ការផ្លាស់ប្តូរនិស្សិតថ្នាក់បណ្ឌិត និងក្រោយបណ្ឌិត ព្រមទាំងការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាល និងស្រាវជ្រាវរួមគ្នា។ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី បានវាយតម្លៃខ្ពស់ចំពោះតួនាទីស្នូល របស់សាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្សផ្នែកសុខាភិបាល និងបានសង្កត់ធ្ងន់ថា គំនិតផ្តួចផ្តើមនេះ ស្របគ្នាយ៉ាងពេញលេញទៅនឹងផែនការយុទ្ធសាស្ត្រសុខាភិបាលទី៤ (HSP4 ឆ្នាំ២០២៥-២០៣៤) របស់កម្ពុជា ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានសេវា គុណភាព និងសុវត្ថិភាពនៃការថែទាំ សមធម៌ និងភាពធន់ទៅនឹងគ្រោះអាសន្នសុខភាពសាធារណៈ។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ជូនអង្គសិក្ខាសាលា ដូចខាងក្រោម៖ ១.គាំទ្រតួនាទីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ជាលេខាធិការដ្ឋាន នៃបណ្តាញវេជ្ជសាស្ត្រនិយាយភាសាបារាំង នៅអាស៊ីអាគ្នេយ៍ សម្រាប់រយៈពេល ២ឆ្នាំដំបូង ដើម្បីសម្របសម្រួលសកម្មភាពឱ្យមានប្រសិទ្ធភាព។ ២.រៀបចំកម្មវិធីសកម្មភាពរួម លើបញ្ហាអាទិភាព ដូចជា ជំងឺឆ្លង និងជំងឺមិនឆ្លង សុខភាពមាតា និងទារក អភិក្រម «សុខភាពតែមួយ (One Health)» និងការកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។ ៣.លើកទឹកចិត្តការផ្លាស់ប្តូរអ្នកជំនាញ និងនិស្សិតថ្នាក់បណ្ឌិត/ក្រោយបណ្ឌិត ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការខាងជើង-ខាងត្បូង (Nord-Sud) និងខាងត្បូង-ខាងត្បូង (Sud-Sud) ដើម្បីពន្លឿនការផ្ទេរចំណេះដឹង និងនវានុវត្តន៍។ គួរបញ្ជាក់ជូនថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយបណ្ឌិត្យសភាវេជ្ជសាស្ត្រជាតិបារាំង (Académie nationale de médecine de France) និងទីភ្នាក់ងារឧត្តមសិក្សា ប្រើប្រាស់ភាសាបារាំង (AUF)។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter)](https://x.com/MohCambodia) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)