柬埔寨代表东盟峰会提双边议题 泰方被指双重标准
分类外交
事件时间2026-11-15
地点金边
来源朱鹭传媒
发布时间2026/11/15 21:02
详情描述
针对泰方要求柬埔寨不要把双边争议与人道问题带上东盟或国际场合的表态,金边方面及地区分析人士提出质疑,认为泰方一面宣称遵守国际法、一面回避多边平台讨论,属于明显的双重标准。相关争论发生在洪玛奈在金边出席东盟相关活动期间,柬方代表在会上作出口头回应。
📋 完整原文 ▸
**ក្រុមអ្នកវិភាគចោទសួរលើភាពស្មោះត្រង់ និងស្តង់ដារពីររបស់ថៃ ជុំវិញការប្រឆាំងមិនឱ្យនាំយកបញ្ហាទ្វេភាគីទៅកាន់វេទិកាអាស៊ាន**
**ភ្នំពេញ៖** សេចក្តីថ្លែងការណ៍ឆ្លើយតបរបស់ភាគីថៃ ដែលព្យាយាមរារាំងមិនឱ្យមានការលើកយកបញ្ហាវិវាទទ្វេភាគី និងបញ្ហាមនុស្សធម៌ទៅពិភាក្សានៅក្នុងវេទិកាអាស៊ាន ឬឆាកអន្តរជាតិ បានរងនូវការរិះគន់ និងចោទសួរយ៉ាងខ្លាំងពីសំណាក់អ្នកតាមដានស្ថានការណ៍នយោបាយ និងអ្នកវិភាគការទូត ដោយចាត់ទុកថាជាទង្វើគេចវេះពីការពិត និងខ្វះតម្លាភាព។ ប្រតិកម្មតបនេះបានកើតឡើងបន្ទាប់ពីតំណាងប្រទេសថៃបានចេញសេចក្តីថ្លែងការណ៍អះអាងថា ខ្លួនគោរពច្បាប់អន្តរជាតិ និងទាមទារឱ្យកម្ពុជាចៀសវាងការធ្វើឱ្យបញ្ហាទ្វេភាគីក្លាយជាបញ្ហាអន្តរជាតិ ក្រោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងតំណាងកម្ពុជានៅកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានក្នុងទីក្រុងម៉ានីល បានលើកឡើងពីបញ្ហាពាក់ព័ន្ធនឹងទំនាក់ទំនង និងផលប្រយោជន៍រួម។
អ្នកវិភាគកិច្ចការអន្តរជាតិបានលើកឡើងថា ការដែលភាគីថៃតែងតែទាមទារឱ្យប្រើប្រាស់តែយន្តការទ្វេភាគី និងហាមឃាត់មិនឱ្យភាគីទីបី ឬអាស៊ានចូលរួមដឹងឮ គឺជាយុទ្ធសាស្ត្រដដែលៗរបស់ប្រទេសដែលមានប្រៀបជាង ដើម្បីទុកលទ្ធភាពឱ្យខ្លួនឯងអាចអូសបន្លាយពេលវេលា និងដាក់សម្ពាធលើប្រទេសជិតខាងដោយគ្មានសាក្សីអន្តរជាតិ។
អ្នកតាមដានស្ថានការណ៍មួយរូបបានថ្លែងក្នុងលក្ខខណ្ឌវិភាគថា ប្រសិនបើថៃពិតជាគោរពច្បាប់អន្តរជាតិ និងមានភាពស្អាតស្អំដូចការអះអាងមែន ហេតុអ្វីបានជាថៃខ្លាចរអានឹងការបង្ហាញការពិតនៅក្នុងវេទិកាអាស៊ាន។ ការលើកយកបញ្ហាមនុស្សធម៌ និងស្ថិរភាពតំបន់ទៅជជែកក្នុងគ្រួសារអាស៊ាន មិនមែនជាការធ្វើឱ្យបញ្ហាទ្វេភាគីក្លាយជាបញ្ហាអន្តរជាតិទេ ប៉ុន្តែជាការទទួលខុសត្រូវរួមក្នុងនាមជាសមាជិកអាស៊ាន។
ក្រៅពីបញ្ហាយន្តការការទូត ការអះអាងរបស់ថៃដែលថា រាល់សកម្មភាពរបស់ខ្លួន គឺដើម្បីការពារអធិបតេយ្យភាព និងសុខុមាលភាពប្រជាជន ក៏ត្រូវបានគេមើលឃើញថា មានភាពផ្ទុយស្រឡះពីទង្វើជាក់ស្តែងនៅតាមបន្ទាត់ព្រំដែនផងដែរ។ ក្នុងរយៈពេលកន្លងមក ភាគីថៃត្រូវបានគេរិះគន់ជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការអនុវត្តវិធានការឯកតោភាគីមួយចំនួន ការបង្កភាពតានតឹងនៅតំបន់ព្រំដែន ក៏ដូចជាបញ្ហារំលោភបំពាន និងការប្រើវិធានការតឹងរ៉ឹងជ្រុលចំពោះពលករចំណាកស្រុក ឬប្រជាពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការងារក្នុងប្រទេសថៃ ឬនៅតាមបន្ទាត់ព្រំដែន ដែលផ្ទុយនឹងគោលការណ៍មនុស្សធម៌ និងច្បាប់អន្តរជាតិដែលថៃតែងតែលើកយកមកអួតអាង។
មជ្ឈដ្ឋានអ្នកតាមដានបានសង្កត់ធ្ងន់ថា ការកសាងទំនុកចិត្ត និងការស្តារមិត្តភាពរវាងប្រទេសទាំងពីរ មិនអាចកើតឡើងតាមរយៈការចេញសេចក្តីថ្លែងការណ៍ដាក់កំហុសឱ្យភាគីម្ខាងទៀត ឬការព្យាយាមបិទមាត់កម្ពុជា នៅលើឆាកអន្តរជាតិនោះឡើយ។ ផ្ទុយទៅវិញ ភាគីថៃគួរតែបង្ហាញឆន្ទៈពិតប្រាកដតាមរយៈការបញ្ឈប់រាល់សកម្មភាពបង្កហេតុ ការគោរពកិច្ចព្រមព្រៀងដែលមានស្រាប់ដោយភាពស្មោះត្រង់ និងការទទួលយកយន្តការដោះស្រាយប្រកបដោយតម្លាភាព និងយុត្តិធម៌ស្របតាមច្បាប់អន្តរជាតិ៕
ប្រភព៖ https://www.facebook.com/share/p/1cWd4WNwdU/?mibextid=wwXIfr
[Facebook] | Anutin Charnvirakul | In light of the remarks made by Cambodian Prime Minister Hun Manet in Phnom Penh today, and with a similar tone in the intervention verbally addressed by the Cambodia’s representative at the ASEAN... | https://facebook.com/share/p/1cWd4WNwdU?mibextid=wwXIfr