洪玛奈质问反对派 泰媒称66户失138公顷地

分类政治
地点金边
来源新柬埔寨日报
发布时间2026/10/28 13:08
详情描述
柬埔寨首相洪玛奈10月28日在社交媒体发文,向一批身居国外的柬埔寨政客发问:泰国媒体报道称,66户泰国家庭已无法继续在柬埔寨一侧约138公顷(863莱)的土地上耕作,为何这些人对此保持沉默?
洪玛奈指出,此前这批政客经常援引泰国媒体的报道,就临时界碑的埋设、以及泰方在52号至59号界碑之间单方面修建混凝土围栏一事,指责柬埔寨政府。而当泰国媒体公开报道,泰方在上述地区修建混凝土围栏后,66户泰国居民无法再进入他们曾经使用的、位于柬埔寨一侧、面积863莱(约138公顷)的土地继续耕作时,这批人却没有提起这条消息。
他写道,柬埔寨民众是否与他有着同样的疑问:一批身居国外的柬埔寨政客,在没有证据、没有文件的情况下,屡屡指控政府在柬泰边境52号至59号界碑之间造成柬埔寨土地流失。
洪玛奈继续追问,这些人为何在缺乏明确证据时敢于指控政府丢失领土,而当出现与其指控相反的消息时,却既不承认,也不敢提及。
这一表态的背景是,柬泰边境问题仍受到公众关注,尤其是界线划定、界碑埋设以及边境地区的围栏建设。
📋 简要摘要 ▸
洪玛奈10月28日发文质问流亡海外的一批柬埔寨政客:泰媒报道称66户泰国家庭无法继续在柬埔寨一侧约138公顷土地上耕作,为何这些人对此保持沉默?他指出,同一批人此前却不断指控政府令柬泰边境领土流失。当前划界、立碑与边境围栏建设仍是公众高度关注的议题。
📋 完整原文 ▸
សម្តេចធិបតី ហ៊ុន ម៉ាណែត ចោទសួរក្រុមអ្នកនយោបាយខ្មែរនៅក្រៅប្រទេស ហេតុអ្វីស្ងាត់ស្ងៀមចំពោះព័ត៌មានថៃថា ពលរដ្ឋខ្លួន ៦៦គ្រួសារ បាត់បង់ឱកាសធ្វើចម្ការលើដី ១៣៨ហិកតា?
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចោទជាសំណួរទៅកាន់ក្រុមអ្នកនយោបាយខ្មែរមួយចំនួននៅក្រៅប្រទេស ដែលតែងតែចោទប្រកាន់រាជរដ្ឋាភិបាលថា ធ្វើឱ្យបាត់បង់ទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយគ្មានភស្តុតាង ឬឯកសារច្បាស់លាស់ ប៉ុន្តែបែរជារក្សាភាពស្ងៀមស្ងាត់ នៅពេលប្រព័ន្ធផ្សព្វផ្សាយថៃរាយការណ៍ថា ពលរដ្ឋថៃចំនួន ៦៦គ្រួសារ មិនអាចបន្តធ្វើចម្ការលើផ្ទៃដីប្រមាណ ១៣៨ហិកតា ដែលធ្លាប់ចូលមកប្រើប្រាស់នៅខាងកម្ពុជាបានទៀត។
តាមរយៈសំណេរបង្ហោះលើបណ្តាញសង្គម សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កន្លងមក ក្រុមអ្នកនយោបាយខ្មែរនៅក្រៅប្រទេសមួយក្រុម តែងតែយកព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយថៃ មកចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការបោះបង្គោលព្រំដែនបណ្តោះអាសន្ន និងការសាងសង់របងបេតុងជាឯកតោភាគីរបស់ថៃ នៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩។
ទោះជាយ៉ាងណា សម្តេចធិបតីបានកត់សម្គាល់ថា នៅពេលប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ជាសាធារណៈថា ការសាងសង់របងបេតុងរបស់ថៃនៅតំបន់ខាងលើ បានធ្វើឱ្យពលរដ្ឋថៃចំនួន ៦៦គ្រួសារ ដែលធ្លាប់ចូលមកធ្វើចម្ការលើដីខាងកម្ពុជា ទំហំ ៨៦៣រ៉ៃ ឬប្រមាណ ១៣៨ហិកតា មិនអាចបន្តធ្វើចម្ការបានទៀតនោះ ក្រុមអ្នកនយោបាយទាំងនោះបែរជាមិនលើកយកព័ត៌មាននេះមកនិយាយឡើយ។
សម្តេចធិបតីបានចោទជាសំណួរថា៖ «បងប្អូនប្រជាពលរដ្ឋខ្មែរមានចម្ងល់ដូចខ្ញុំដែរឬទេថា ក្រុមអ្នកនយោបាយខ្មែរនៅក្រៅប្រទេសមួយក្រុម តែងតែចោទរាជរដ្ឋាភិបាលដោយគ្មានភស្តុតាង ឬឯកសារ ថារាជរដ្ឋាភិបាលបានធ្វើឱ្យបាត់ដីខ្មែរនៅព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលព្រំដែនលេខ៥២-៥៩»។
នាយករដ្ឋមន្ត្រីកម្ពុជាបានបន្តចោទសួរថា ហេតុអ្វីបានជាក្រុមអ្នកនយោបាយទាំងនោះ ហ៊ានចោទប្រកាន់រាជរដ្ឋាភិបាលថាធ្វើឱ្យបាត់បង់ទឹកដី ទោះគ្មានភស្តុតាងច្បាស់លាស់ ប៉ុន្តែនៅពេលមានព័ត៌មានដែលបង្ហាញពីស្ថានភាពផ្ទុយពីការចោទប្រកាន់របស់ខ្លួន បែរជាមិនទទួលស្គាល់ និងមិនហ៊ានលើកឡើងទៅវិញ។
ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងបរិបទដែលបញ្ហាព្រំដែនកម្ពុជា-ថៃ នៅតែជាប្រធានបទទទួលបានការចាប់អារម្មណ៍ពីសាធារណជន ជាពិសេសការកំណត់ខណ្ឌសីមា ការបោះបង្គោលព្រំដែន និងសកម្មភាពសាងសង់របងនៅតាមតំបន់ព្រំដែន៕