卫生部督导班迭棉吉省医疗服务 提升基层医院诊疗质量

分类医疗
事件时间2026-11-19
地点班迭棉吉省
来源柬埔寨卫生部
发布时间2026/11/24 13:03

详情描述

2026年11月19日至20日,柬埔寨卫生部国务秘书李春率领技术团队,对班迭棉吉省境内的普内普(Preah Net Preah)、普农斯罗(Phnom Srok)、特莫普(Thma Puok)及斯瓦杰(Svay Chek)四家县级医院进行了实地督导。此次考察旨在评估基层医疗机构的服务质量、运营效率及患者就医安全。 卫生部在督导中明确了四项改进重点:首先是医院环境与基础设施的标准化建设,要求提升院区卫生与秩序;其次是强化核心医疗技术,重点提升急诊、外科手术、新生儿救治及实验室检测能力;第三是扩大专科服务范围,包括口腔科、眼科、心理健康及康复理疗;最后是优化医疗物资管理与患者转诊机制,确保药品与医疗设备供应充足,并提升转诊流程的及时性与规范性。 对于在上述地区居住的居民而言,这意味着未来在县级医院就医时,医疗服务的专业化程度及专科覆盖面有望得到提升。建议患者在就医过程中,如遇转诊需求或对医疗服务质量有具体反馈,可直接向医院管理部门反映,或关注卫生部后续发布的基层医疗服务标准更新,以便了解各医院新增的专科诊疗项目。
📋 简要摘要 ▸
卫生部国务秘书李春率技术团队,于2026年11月19日至20日对班迭棉吉省多家县级医院进行实地考察,重点评估医疗服务质量与安全,并对医院管理层提出改进建议,以提升基层医疗效率。
📋 完整原文 ▸
ចុះពិនិត្យវឌ្ឍនភាព និងគាំទ្រការពង្រឹងគុណភាពសេវាសុខាភិបាល នៅតាមមន្ទីរពេទ្យបង្អែកស្រុក ក្នុងខេត្តបន្ទាយមានជ័យ។ —— ខេត្តបន្ទាយមានជ័យ៖ ពីថ្ងៃទី១៩ ដល់ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត លី ឈួង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងក្រុមការងារបច្ចេកទេស បានចុះពិនិត្យវឌ្ឍនភាព និងគាំទ្រការពង្រឹងគុណភាពសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ភ្នំស្រុក ថ្មពួក និងស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព នៃការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ និងការណែនាំជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យ ដើម្បីបន្តពង្រឹងគុណភាពសេវា និងលើកកម្ពស់សមត្ថភាពផ្តល់សេវាឱ្យកាន់តែប្រសើរឡើង ដោយផ្តោតលើចំណុចអាទិភាពដូចខាងក្រោម៖ ១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានមន្ទីរពេទ្យ៖ រៀបចំ និងអភិវឌ្ឍបរិស្ថានមន្ទីរពេទ្យឱ្យមានសោភ័ណភាព អនាម័យ សណ្តាប់ធ្នាប់ និងគុណភាព ស្របតាមស្តង់ដារបច្ចេកទេស ដើម្បីបង្កើតបរិយាកាសល្អប្រសើរសម្រាប់អ្នកជំងឺ និងអ្នកមកទទួលសេវា។ ២. ការពង្រឹងសមត្ថភាពជំនាញបច្ចេកទេសស្នូល៖ បន្តលើកកម្ពស់សមត្ថភាព និងគុណភាពសេវាលើផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ ការសង្គ្រោះទារក និងសេវាមន្ទីរពិសោធន៍ ដើម្បីធានាបាននូវការផ្តល់សេវាប្រកបដោយវិជ្ជាជីវៈ និងសុវត្ថិភាព។ ៣. ការពង្រីកវិសាលភាពសេវាសុខាភិបាល៖ យកចិត្តទុកដាក់លើការពង្រឹង និងពង្រីកសេវាឯកទេស រួមមាន សេវាសុខភាពមាត់ធ្មេញ ចក្ខុរោគ សុខភាពផ្លូវចិត្ត និងសេវាស្តារនីតិសម្បទាដោយចលនា ដើម្បីឆ្លើយតបនឹងតម្រូវការថែទាំសុខភាពរបស់ប្រជាពលរដ្ឋ ឱ្យបានកាន់តែទូលំទូលាយ។ ៤. ការគ្រប់គ្រងការផ្គត់ផ្គង់ និងប្រព័ន្ធបញ្ជូនអ្នកជំងឺ៖ ពង្រឹងការគ្រប់គ្រង និងថែទាំឱសថ បរិក្ខារពេទ្យ និងសម្ភារបរិក្ខារបច្ចេកទេស ព្រមទាំងពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺឱ្យមានប្រសិទ្ធភាព ទាន់ពេលវេលា និងស្របតាមលក្ខណៈបច្ចេកទេស។ បេសកកម្មចុះពិនិត្យនេះ មានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត អភិបាលរង នៃគណៈអភិបាលស្រុក ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែក និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីរួមគ្នាពិនិត្យវឌ្ឍនភាព ស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈម និងជំរុញការកែលម្អគុណភាពសេវាសុខាភិបាល ឱ្យកាន់តែប្រសើរឡើង សំដៅធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter)](https://x.com/MohCambodia) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)