第25届东盟法律高官会议11月9日举行 柬埔寨主办







分类司法
事件时间2026-11-09
来源柬埔寨司法部
发布时间2026/11/04 18:13
详情描述
柬埔寨司法部消息,国务秘书纳克·索基林于11月4日主持筹备会议,讨论柬埔寨参与第25届东盟法律高官会议(ASLOM)的准备事项,该会议定于11月9日至12日举行。筹备内容包括立场文件、柬埔寨提交的进展报告以及代表团发言稿。原文未披露会议举办地点与具体议程。
📋 完整原文 ▸
ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើការងារត្រៀមរៀបចំចូលរួមក្នុងកិច្ចប្រជុំឧត្តមមន្រ្តីច្បាប់អាស៊ានលើកទី២៥ (25th ASLOM)
=====================
ទីស្តីការក្រសួងយុត្តិធម៌៖ នៅព្រឹកថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦, ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើការងារត្រៀមរៀបចំចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីច្បាប់អាស៊ានលើកទី២៥ (25th ASLOM ) នៅថ្ងៃទី៩ ដល់១២ ខែវិច្ឆិកា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ឃ្លោក ដារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ អគ្គនាយករង អនុប្រធាននាយកដ្ឋានកិច្ចការច្បាប់ និងកិច្ចសហប្រតិបត្តិការអាស៊ាន ព្រមទាំងមន្ត្រីជំនាញ។
អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើការងារួមមួយចំនួនដូចខាងក្រោម ៖
-ការងារឡូជីស្ទិក និងការទំនាក់ទំនងទៅស្ថាប័នពាក់ព័ន្ធ ដើម្បីត្រៀមខ្លួនជាស្រេចក្នុងការចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីច្បាប់អាស៊ានលើកទី២៥ (25th ASLOM )
-ការងារខ្លឹមសាររួមមាន ឯកសារជំនួយស្មារតី របាយការណ៍វឌ្ឍនភាពរបស់កម្ពុជាសម្រាប់កិច្ចប្រជុំឧត្តមមន្រ្តីច្បាប់អាស៊ានលើកទី២៥ (25thASLOM) និងសន្ទរកថាសម្រាប់គណៈប្រតិភូកម្ពុជា។