柬埔寨国家文化委员会制定五年行动计划 强化文化遗产保护

柬埔寨国家文化委员会制定五年行动计划 强化文化遗产保护
柬埔寨国家文化委员会制定五年行动计划 强化文化遗产保护
柬埔寨国家文化委员会制定五年行动计划 强化文化遗产保护
柬埔寨国家文化委员会制定五年行动计划 强化文化遗产保护
柬埔寨国家文化委员会制定五年行动计划 强化文化遗产保护
柬埔寨国家文化委员会制定五年行动计划 强化文化遗产保护
柬埔寨国家文化委员会制定五年行动计划 强化文化遗产保护
1/7
分类政策
事件时间2026-10-19
地点金边
来源CN123
发布时间2026/10/19 21:38

详情描述

2026年10月19日上午,柬埔寨国家文化历史与文明委员会(以下简称委员会)在金边召开会议。会议由柬埔寨副总理兼内阁办公厅大臣、委员会主席翁赛维索主持,委员会副主席、学术委员、国内外专家、顾问及相关官员出席。 会议重点审议了委员会2026-2030年五年行动计划草案及内部管理规章。翁赛维索在会上强调,委员会需通过科学证据开展历史、文化与文明的研究与编纂工作,以提升国家认同感,并向青年群体普及准确的历史知识。他指出,委员会的工作应致力于构建具有积极价值的叙事体系,通过共享价值观、历史与文化,增强民族团结与国家建设。 针对五年行动计划,翁赛维索要求对草案结构进行调整,确保其与委员会的职能、资源及工作优先级保持一致,并明确四大战略目标。 会议还部署了多项优先工作,包括建立国家级官方文件的审查与核准框架,通过播客形式进行研究成果的传播,以及开展历史与文化文献的互译工作。此外,翁赛维索指示委员会秘书处制定标准作业程序(SOP)及内部规章,以规范工作流程,提升专业化管理水平。
📋 简要摘要 ▸
柬埔寨国家文化历史与文明委员会召开会议,由副总理翁赛维索主持,重点讨论2026-2030年五年行动计划,旨在通过标准化管理提升文化遗产保护的专业性。
📋 完整原文 ▸
**ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ (គ.វ.ប.អ.)** … **(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ (គ.វ.ប.អ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់ គ.វ.ប.អ. ដើម្បីពិនិត្យនិងពិភាក្សាលើ (១)-សេចក្ដីព្រាងផែនការសកម្មភាព៥ឆ្នាំ (ឆ្នាំ២០២៦-២០៣០) របស់ គ.វ.ប.អ. និង(២)-បញ្ហាផ្សេងៗ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធាន ព្រមទាំងឯកឧត្ដម បណ្ឌិតសភាចារ្យ ជាសមាជិក អ្នកជំនាញការ ទីប្រឹក្សាជាតិនិងអន្តរជាតិ និងមន្ត្រីពាក់ព័ន្ធ។** **ជាកិច្ចចាប់ផ្ដើម ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីសារៈសំខាន់នៃការស្រាវជ្រាវ និងចងក្រងប្រវត្តិសាស្ត្រ វប្បធម៌ និងអារ្យធម៌ខ្មែរ ដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិ និងដើម្បីបណ្ដុះមនសិការ និងស្មារតីសេ្នហាជាតិ ជាពិសេសក្នុងចំណោមស្រទាប់យុវជន តាមរយៈការសិក្សារៀនសូត្រ និងការយល់ដឹងអំពីការពិតនៃប្រវត្តិសាស្ត្រ ឱ្យបានត្រឹមត្រូវនិងច្បាស់លាស់ ហើយត្រូវស្គាល់អ្វីជាវប្បធម៌និងអរិយធម៌របស់ខ្មែរ អ្វីជារបស់អ្នកដទៃ និងអ្វីដែលឆ្លងគ្នា និងធ្វើការអះអាងណាមួយដោយគ្មានភស្តុតាង ឬលើលពីការពិតនោះទេ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់ថា កិច្ចការរបស់ គ.វ.ប.អ. ដែលជាតួអង្គមួយ ក្នុងចំណោមតួអង្គជាច្រើនទៀត ពាក់ព័ន្ធនឹងកិច្ចការវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ ត្រូវធ្វើការគិតគូរ និងរៀបចំសកម្មភាពការងារក្នុងក្របខណ្ឌនេះ ដើម្បីឱ្យកូនខ្មែរបានស្គាល់និងដឹងថា ខ្លួនឯងជាអ្នកណា? មកពីណា? និងត្រូវទៅណាបន្តទៀត?។ ** **ឯកឧត្ដម វង្សី វិស្សុត បានបន្តលើកឡើងថា ផែនការសកម្មភាពរបស់ គ.វ.ប.អ. ត្រូវឆ្លើយតបទៅនឹងការចង់បានរបស់ប្រមុខនៃរាជរដ្ឋាភិបាល និងតម្រូវការនៃសង្គមជាតិកម្ពុជា តាមរយៈការបង្កើនការយល់ដឹង និងការផ្សព្វផ្សាយអំពីព័ត៌មានពិត និងព័ត៌មានត្រឹមត្រូវ ដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ វប្បធម៌ អារ្យធម៌ខ្មែរ និងការបង្កើតនិទានកថាជាតិ (Narrative) ដែលមានតម្លៃវិជ្ជមានឱ្យចូលជ្រៅទៅក្នុងផ្នត់គំនិតរបស់ជនជាតិខ្មែរ ដើម្បីបណ្តុះគុណតម្លៃរួមគ្នា (shared value) ប្រវតិ្តសាស្រ្តរួមគ្នា (shared history) និងវប្បធម៌រួមគ្នា (shared culture) ដែលនឹងជួយពង្រឹងសាមគ្គីជាតិ ឯកភាពជាតិ និងការកសាងជាតិ (Nation building) ក្នុងរយៈពេលវែង។** **បន្ទាប់ពីអង្គប្រជុំបានធ្វើការផ្លាស់ប្តូរមតិយោបល់លើសេចក្តីព្រាងផែនការសកម្មភាពការងាររបស់ គ.វ.ប.អ. រួចមក, ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តល់ការណែនាំលើការកែសម្រួលរចនាសម្ព័ន្ធនៃសេចក្តីព្រាងខាងលើឱ្យមានសង្គតិភាព និងសម្រួចគោលដៅយុទ្ធសាស្ត្រទាំង៤ ឱ្យកាន់តែច្បាស់លាស់ ស្របតាមតួនាទីនិងភារកិច្ចរបស់ គ.វ.ប.អ. និងធនធានដែលមាន ព្រមទាំងអាទិភាពការងារ។ ក្រៅពីនេះ ឯកឧត្តមក៏បានផ្តល់ការណែនាំឱ្យយកចិត្តលើកិច្ចការអាទិភាពចំពោះមុខមួយចំនួនដូចជា ការរៀបចំក្របខណ្ឌពិនិត្យផ្ទៀងផ្ទាត់ និងគោលការណ៍អនុម័តឯកសារផ្លូវការថ្នាក់ជាតិ និងផ្លូវការរបស់រដ្ឋ ព្រមទាំងការស្រាវជ្រាវផ្សព្វផ្សាយតាមរយៈការរៀបចំ Podcast និងការបកប្រែឯកសារប្រវត្តិសាស្រ្ត និងវប្បធម៌ ទាំងពីភាសាខ្មែរទៅភាសាបរទេស និងពីភាសាបរទេសមកភាសាខ្មែរជាដើម។ ** **ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានណែនាំឱ្យលេខាធិការដ្ឋាននៃ គ.វ.ប.អ. រៀបចំ SOP និងបទបញ្ជាផ្ទៃក្នុង ដើម្បីកំណត់របៀបរបបការងារឱ្យបានច្បាស់លាស់ ប្រកបដោយវិជ្ជាជីវៈ និងត្រៀមរៀបចំកិច្ចការមួយចំនួន សម្រាប់ការប្រកាសដាក់ឱ្យអនុវត្តនូវផែនការសកម្មភាពការងាររបស់ គ.វ.ប.អ. នាពេលខាងមុខ៕**