柬埔寨劳工部部长出席工程专业服务流动便利化培训闭幕式
| 分类 | 政务新闻 |
|---|---|
| 事件时间 | 2026年4月2日下午 |
| 事件地点 | 金边柬埔寨酒店 |
| 发布时间 | 2026-04-03 15:02 |
新闻摘要
2026年4月2日下午,柬埔寨劳工与职业培训部部长恒索出席了在金边柬埔寨酒店举行的“工程专业服务流动便利化”培训闭幕式,强调了加强工程师能力建设及东盟区域合作对建筑业发展的重要性。
📄 完整原文 ▶ 查看原文 →
នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ អ្នកឧកញ៉ា ហាន់ ឃាង អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការបង្កភាពងាយស្រួលដល់បម្លាស់ទីសេវាវិជ្ជាជីវៈវិស្វកម្ម» ដែលបានប្រព្រឹត្តទៅក្រោមអធិបតីឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា (គ.វិ.ក) នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម ហេង សួរ បានលើកឡើងពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពវិស្វករ និងកិច្ចសហប្រតិបត្តិការតំបន់ ដែលមិនត្រឹមតែជាការផ្លាស់ប្តូរបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដ៏មានតម្លៃក្នុងការសិក្សាវិធីសាស្ត្រថ្មីៗក្នុងទិសដៅអភិវឌ្ឍន៍វិស័យសំណង់នៅអាស៊ាន។ ឯកឧត្តមបានចាត់ទុកប្រធានបទនេះ ជាស្នូលសម្រាប់បេសកកម្មរួមក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន ហើយជោគជ័យនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងបង្ហាញយ៉ាងច្បាស់ពីការខិតខំរួមក្នុងការផ្លាស់ប្តូរចំណេះដឹង ជំនាញ និងបទពិសោធក្នុងវិស័យវិស្វកម្ម ដោយផ្អែកលើស្មារតី «ទន្លេរួម អនាគតរួម» ។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកទឹកចិត្តឱ្យវិស្វករទាំងអស់បំប្លែងចំណេះទាំងនេះទៅជាសកម្មភាពជាក់ស្តែងដ៏មានន័យដោយកុំទុកវានៅត្រឹមជាទ្រឹស្តី។ ជាមួយនឹងការអបអរសាទរសិក្ខាកាមទាំង៦២នាក់(ស្រ្តី៤នាក់)ក្នុងអនុតំបន់មេគង្គដែលរួមមានវិស្វករកម្ពុជា វៀតណាម ឡាវ និងមីយ៉ាន់ម៉ា បានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យនាពេលនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា និងមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងសម្រាប់កិច្ចសហការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដែលក្រៅពីការផ្លាស់ប្តូរបច្ចេកទេស វាក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមក្នុងការលើកកម្ពស់ស្តង់ដាវិស្វកម្មដល់កម្រិតសកលផងដែរ។ ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានកិត្តយសនៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដែលចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាស្នូល ដោយធានាថា «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» ហើយគ្មាននរណាម្នាក់ត្រូវបានទុកចោល រួមទាំងការពង្រឹងសមត្ថភាពជំនាញ និងស្តង់ដាវិជ្ជាជីវៈវិស្វកម្ម។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តផ្តល់ការគាំទ្រយ៉ាងពេញលេញដល់ BEC ដែលជាស្ថាប័នសំខាន់ក្នុងបេសកកម្មបណ្តុះបណ្តាល ស្រាវជ្រាវ និងអភិវឌ្ឍសមត្ថភាព ដោយគោរពតាមសីលធម៌វិជ្ជាជីវៈ និងជំរុញវិស័យវិស្វកម្មឲ្យទំនើប និងមានសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិ។