伊朗声称击落美国F-35隐形战机

分类国际新闻
事件时间近期
地点伊朗
来源CNC热闻
发布时间2026/04/03 22:37

详情描述

伊朗媒体报道称在伊朗中部领空击落一架价值约9500万美元的美国F-35战机,并发布了残骸影像。美国方面尚未证实,CNN分析认为残骸更像F-15战机。
📋 完整原文 ▸
អ៊ីរ៉ង់អះអាងថា បានបាញ់ទម្លាក់ យន្តហោះចម្បាំងបំបាំងកាយ F-35 របស់អាម៉េរិក ដែលមានតម្លៃប្រហែល ៩៥ លានដុល្លារ អ៊ីរ៉ង់៖​ បណ្ដាញសារព័ត៌មានអ៊ីរ៉ង់​ បានអះអាងថា កងកម្លាំងរបស់អ៊ីរ៉ង់​ បានបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយ F-35 របស់អាម៉េរិកដែលមានតម្លៃប្រហែល ៩៥ លានដុល្លារអាម៉េរិក នៅលើដែនអាកាសភាគកណ្ដាលប្រទេសអ៊ីរ៉ង់ ព្រមទាំងបានបញ្ចេញរូបភាព និងវីដេអូដែលគេជឿថាជាកម្ទេចកម្ទីយន្តហោះនោះថែមទៀតផង។ ភាគីអ៊ីរ៉ង់វាយតម្លៃថា អ្នកបើកបរយន្តហោះ ទំនងជាមិនអាចរស់រានមានជីវិតឡើយ ខណៈមានសេចក្ដីរាយការណ៍ថា សហរដ្ឋអាម៉េរិក កំពុងបើកប្រតិបត្តិការរុករក និងសង្គ្រោះជាបន្ទាន់ ។ ដោយឡែក សារព័ត៌មាន​ CNN លេីកឡេីងថា តាមការវិភាគរបស់ខ្លួន លើរូបភាពដែលបានចុះផ្សាយ បង្ហាញថាវាហាក់ដូចជាយន្តហោះចម្បាំងប្រភេទ F-15 ច្រើនជាង ៕ ប្រភព៖​ CNN/ The Mirror | រូបភាព៖ (Press.TV/X)