外交部公务员考试结果公布 录取者需在6月21日前确认



分类政府公告
事件时间2026-06-21 17:00
地点金边
来源公共职能信息
发布时间2026/06/14 20:22
详情描述
柬埔寨外交部近日公布了公务员考试录取名单,涉及外交与国际合作领域的专业职位。
获录取的候选人须在2026年6月21日17:00前,通过电话或Telegram向公务员管理总局确认接受录取结果。逾期未确认者将被视为自动放弃职位。若录取者放弃职位或出现空缺,将由候补名单中的人员按分数高低依次递补,递补期限为结果公布后1个月内。
如候选人对考试成绩有异议,可向位于金边市波森芷区宗周分区谷占波村安达明路的公务员部公务员管理总局提交书面复核申请。
获录取的候选人需符合《公务员共同章程》及政府相关法律法规的要求,且此前未受过被开除或从公务员及武装部队编制中除名的处分。若候选人未能满足上述条件,即便已被录取、处于候补状态、实习期或已正式入职,其名单也将被撤销。在确认期结束后,公务员部将正式发布确认名单,并启动后续入职程序。
📋 简要摘要 ▸
柬埔寨外交部公务员考试录取名单正式公布。获录取的候选人须在2026年6月21日17:00前,通过电话或Telegram向公务员部确认接受结果。逾期未确认者将视为放弃,候补人员将按分数高低依次递补。
📋 完整原文 ▸
[ជាប់ស្ថាពរ] សូមចូលរួមអបអរសាទរ ដល់បេក្ខជនជាប់ជាស្ថាពរ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឧបសម្ព័ន្ធ៣ (មុខតំណែងវិជ្ជាជីវៈក្នុងវិស័យការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)។
កំណត់សម្គាល់៖
១. ក្នុងរយៈពេល ១ (មួយ)សប្តាហ៍នៃថ្ងៃធ្វើការ ត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត បន្ទាប់ពីការប្រកាសលទ្ធផលនេះ៖
- បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរ ត្រូវផ្តល់ការបញ្ជាក់ពីការទទួលយកលទ្ធផលមកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈតាមរយៈទូរស័ព្ទ/តេឡេក្រាម ០៨៦ ៣២៩ ៦៧៧, ០១២ ៩៩០ ៦៥៥។
- បេក្ខជនដែលមានបំណងស្នើសុំការពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន អាចដាក់សំណើជាលាយលក្ខណ៍អក្សរមកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ ដែលមានទីតាំងស្ថិតនៅផ្លូវអង្គតាម៉ិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
២. ផុតរយៈពេលកំណត់ខាងលើ ក្រសួងមុខងារសាធារណៈ នឹងចេញសេចក្តីសម្រេចទទួលស្គាល់បេក្ខជនជាផ្លូវការ ដើម្បីបន្តនីតិវិធី ស្របតាមលិខិតបទដ្ឋានជាធរមាន។
៣. បេក្ខជនជាប់បម្រុងមានភ្ជាប់នៅក្នុងបញ្ជីរាយនាមបេក្ខជនជាប់បម្រុង។ ការជ្រើសរើសបេក្ខជនជាប់បម្រុងជំនួសកន្លែងទំនេរ ដែលបេក្ខជនជាប់ជាស្ថាពរបានបោះបង់ ឬមុខតំណែងជ្រើសរើសមិនមានបេក្ខជនជាប់ នឹងត្រូវអនុវត្តផ្អែកលើលំដាប់ពិន្ទុពីខ្ពស់មកទាបរបស់បេក្ខជនជាប់បម្រុងទៅតាម (១)ជំនាញ/ឯកទេស និង (២)អង្គភាពជ្រើសរើស។ ការជ្រើសរើសជំនួសនេះអាចអនុវត្តបានក្នុងរយៈពេលយ៉ាងយូរ ១ខែ បន្ទាប់ពីការប្រកាសលទ្ធផលនេះ។
៤. បេក្ខជនដែលត្រូវបានជ្រើសរើសឱ្យចូលបម្រើការងារ ក្នុងក្របខ័ណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវគោរព អនុវត្ត និងបំពេញគ្រប់លក្ខខណ្ឌតម្រូវដោយច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានរបស់រាជរដ្ឋាភិបាល ព្រមទាំងមិនធ្លាប់ជាប់ទណ្ឌកម្មបណ្តេញចេញ ឬលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការ ទាំងផ្នែកស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។ ក្នុងករណីមិនបានគោរព មិនបានអនុវត្ត ឬមិនបានបំពេញតាមលក្ខខណ្ឌតម្រូវខាងលើ បេក្ខជននឹងត្រូវលុបឈ្មោះ ទោះបីបានជាប់ជាស្ថាពរ ជាប់បម្រុង កម្មសិក្សាការី ឬត្រូវបានតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្ត្រីរាជការ ហើយក៏ដោយ។