卫生部督查波罗勉省医院药品管理 重点规范存储与管控










分类医疗
地点波罗勉省
来源柬埔寨卫生部
发布时间2026/06/16 11:12
详情描述
6月9日至12日,柬埔寨卫生部国务秘书亨本杰(Heng Bun Kiet)率领工作组,对波罗勉省内的6家公立医院进行药品管理督查。
此次督查覆盖的医疗机构包括:坎扎马医院(CPA1)、干杰医院(CPA1)、西托干拉医院(CPA1)、斯瓦安托医院(CPA1)、波良医院(CPA2)及波罗勉省医院(CPA3)。
督查工作重点包括:药品仓库内外的卫生状况;药品存储是否符合卫生部制定的规范;针对CPA2和CPA3级别医院的麻醉药品管理情况;以及各级医院的药品管理流程。工作组旨在通过实地检查,发现并解决药品管理中存在的问题。
在督查期间,亨本杰要求各级医疗机构人员严格遵守职业道德与工作纪律,确保医疗服务能够24小时全天候提供。他强调,医疗人员应保持团结协作,提升服务质量,保障患者用药的安全、公平与有效。
📋 简要摘要 ▸
柬埔寨卫生部于6月9日至12日对波罗勉省内6家公立医院进行药品管理督查。重点检查内容包括药品仓库卫生、存储规范性、麻醉药品管理及服务质量。卫生部要求各级医疗机构严格遵守职业道德,确保24小时提供优质医疗服务,保障患者用药安全与公平。
📋 完整原文 ▸
ការចុះអភិបាលការងារគ្រប់គ្រងឱសថនៅមន្ទីរពេទ្យបង្អែក ក្នុងខេត្តព្រៃវែង។
__
ខេត្តព្រៃវែង៖ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងសហការី បានចុះអភិបាល ការងារគ្រប់គ្រងឱសថនៅមន្ទីរពេទ្យបង្អែកស្រុកកម្រិត(CPA1) មន្ទីរពេទ្យបង្អែកស្រុកកម្រិត(CPA2) និងមន្ទីរពេទ្យខេត្តកម្រិត(CPA3) ក្នុងខេត្តព្រៃវែង។
ការចុះត្រួតពិនិត្យនេះ ផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖
១)អនាម័យក្នុង និងក្រៅឃ្លាំងឱសថ
២)ការងាររៀបចំទុកដាក់ឱសថតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល
៣)ស្វែងរកបញ្ហាឱ្យឃើញ និងដោះស្រាយឱ្យចំគោលដៅ
៤)ការងារគ្រប់គ្រងឱសថញៀននៅក្នុងមន្ទីរពេទ្យបង្អែកស្រុកកម្រិត(CPA2) និងមន្ទីរពេទ្យខេត្ត(CPA3)
៥) ការងារគ្រប់គ្រងឱសថនៅមន្ទីរពេទ្យបង្អែកស្រុកកម្រិត(CPA1) មន្ទីរពេទ្យបង្អែកស្រុកកម្រិត(CPA2) និងមន្ទីរពេទ្យខេត្តកម្រិត(CPA3)។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងបានសម្តែងនូវការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ជូនដល់មន្ត្រី បុគ្គលិក នៅមន្ទីរពេទ្យបង្អែកស្រុកកម្រិត(CPA1) មន្ទីរពេទ្យបង្អែកស្រុកកម្រិត(CPA2) និងមន្ទីរពេទ្យខេត្តកម្រិត(CPA3) នៅក្នុងខេត្តព្រៃវែង ដែលបានខិតខំបម្រើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ ព្រមជាមួយការណែនាំឱ្យមន្រ្តីសុខាភិបាលទាំងអស់ បន្តស្មារតីរួបរួមសាមគ្គីគ្នា ចេះជួយគ្នា ចេះសម្របសម្រួលការងារឱ្យបានល្អប្រសើរ គោរពវិន័យការងារក្នុងការព្យាបាលជំងឺ និងត្រូវបម្រើសេវាឱ្យបានគ្រប់ ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ គោរពក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួម ដើម្បីបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌។
គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យដែលចុះអភិបាលមានដូចជា ១.ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកកំចាយមារ កម្រិត(CPA1) ២.ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកកញ្ជៀច កម្រិត(CPA1) ៣.ឃ្លាំងឱសថមន្ទីរពេទ្យស៊ីធរកណ្ដាល កម្រិត(CPA1) ៤.ឃ្លាំងឱសថមន្ទីរពេទ្យស្វាយអន្ទរ កម្រិត(CPA1) ៥.ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកពារាំង កម្រិត(CPA2) និង៦.ឃ្លាំងឱសថមន្ទីរពេទ្យខេត្តព្រៃវែង កម្រិត(CPA3)។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)