旅游部与WWF合作 强化社区生态旅游开发










分类旅游
事件时间2026-08-28
地点金边
来源柬埔寨旅游部
发布时间2026/08/29 09:12
详情描述
2026年8月28日,柬埔寨旅游部部长胡哈在金边会见世界自然基金会(WWF)东南亚区域主任桑·李(Dr. Sang Lee)及WWF柬埔寨主任杰内斯·伊曼纽尔·金廷(Janes Imanuel Ginting)一行,双方就加强社区旅游、生态旅游及可持续发展合作进行讨论。
胡哈部长表示,柬埔寨政府高度重视社区与生态旅游发展,已出台《2019-2030年国家生态旅游政策》,成立国家社区旅游与生态旅游管理和发展委员会,并将每年11月19日定为“国家生态旅游论坛”举办日。他指出,发展此类旅游业不仅能丰富旅游产品、实现目的地多元化,还能为当地民众创造就业、增加收入、减少贫困与人口外流,同时有助于保护自然资源与生物多样性。
在能力建设方面,旅游部正通过培训提升社区旅游从业者的专业技能,涵盖接待服务、社区导游、咖啡冲调、餐饮服务、民宿管理及森林探险旅游标准等领域。数据显示,2025年旅游部共培训24个社区,受训人员约1000人;2026年上半年,已完成13个社区的培训,受训人员达700人。
双方在会谈中就强化合作伙伴关系交换意见,并探讨签署谅解备忘录(MoU)的可能性,旨在建立更明确的合作框架,以提升社区旅游、生态旅游及可持续发展的实施效率。
📋 简要摘要 ▸
旅游部与WWF就加强社区旅游及生态旅游合作进行讨论,旨在提升旅游业可持续发展能力。
📋 完整原文 ▸
[English Below]
ក្រសួងទេសចរណ៍ និង WWF ចាប់ដៃគូពង្រឹងការអភិវឌ្ឍអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ប្រកបដោយចីរភាព
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោកស្រីបណ្ឌិត សាង លី (Dr. Sang Lee) នាយិកាប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF) និងលោក ជេនណេស អ៊ីម៉ាញូអែល ហ្គីនហ្គីន (Janes Imanuel Ginting) នាយកអង្គការ WWF ប្រចាំកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍទេសចរណ៍សហគមន៍ អេកូទេសចរណ៍ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះអង្គការ WWF ដែលបានចូលរួមគាំទ្រដល់វិស័យទេសចរណ៍កម្ពុជា ជាពិសេសការជំរុញអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ ព្រមទាំងបានអបអរសាទរលោក ជេនណេស អ៊ីម៉ាញូអែល ហ្គីនហ្គីន ក្នុងឱកាសទទួលតួនាទីជានាយកអង្គការ WWF ប្រចាំកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះការអភិវឌ្ឍទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ ដោយបានដាក់ចេញ «គោលនយោបាយជាតិអេកូទេសចរណ៍ ឆ្នាំ២០១៩-២០៣០» និងបង្កើតគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ព្រមទាំងកំណត់យកថ្ងៃទី១៩ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ សម្រាប់រៀបចំ «វេទិកាជាតិអេកូទេសចរណ៍»។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមថា ការអភិវឌ្ឍទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ មិនត្រឹមតែជួយបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងពិពិធកម្មគោលដៅទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែជាមធ្យោបាយដ៏សំខាន់ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋមូលដ្ឋាន កាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាកស្រុក ព្រមទាំងរួមចំណែកដល់ការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ។ រាជរដ្ឋាភិបាល ជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើវិស័យនេះ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចថា ក្រសួងទេសចរណ៍បាននិងកំពុងពង្រឹងសមត្ថភាពសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ តាមរយៈការបណ្តុះបណ្តាលជំនាញសំខាន់ៗ រួមមាន បដិសណ្ឋារកិច្ច មគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍ ការឆុងកាហ្វេ ការចម្អិនម្ហូប និងភេសជ្ជៈ ការរៀបចំផ្ទះស្នាក់សហគមន៍ និងស្តង់ដារទេសចរណ៍ផ្សងព្រេងក្នុងព្រៃ។ ក្នុងឆ្នាំ២០២៥ ក្រសួងបានផ្តល់ការបណ្តុះបណ្តាលដល់សហគមន៍ចំនួន ២៤ ដែលមានសិក្ខាកាមប្រមាណ ១,០០០ នាក់ និងក្នុងឆមាសទី១ ឆ្នាំ២០២៦ បានបណ្តុះបណ្តាលសហគមន៍ចំនួន ១៣ ដែលមានសិក្ខាកាម ៧០០ នាក់។
ក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើការពង្រឹងភាពជាដៃគូ និងលទ្ធភាពរៀបចំ អនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងទេសចរណ៍ និងអង្គការ WWF ដើម្បីបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការឱ្យកាន់តែច្បាស់លាស់ និងមានប្រសិទ្ធភាព ជាពិសេសលើការអភិវឌ្ឍទេសចរណ៍សហគមន៍ អេកូទេសចរណ៍ ការកសាងសមត្ថភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
ទីស្តីការក្រសួងទេសចរណ៍ , ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦