白马蓝蟹地理标志注册项目启动 助力当地海产提升品牌价值









分类经济
事件时间2026-08-03
地点白马
来源柬埔寨商务部
发布时间2026/08/03 20:37
详情描述
2026年8月3日,柬埔寨商务部在白马省政府办公厅举行“白马蓝蟹”地理标志注册项目研讨会。商务部国务秘书金速坤主持会议,白马省副省长李沙威、商务部贸易服务总局局长何西永、知识产权局局长孙威查,以及相关部门代表、地方官员、渔民和商户代表出席。
此次研讨会旨在推广“白马蓝蟹”地理标志注册项目,普及知识产权相关知识,并收集各方意见以编制产品规格书,为后续的地理标志注册工作奠定基础。
金速坤在会上表示,地理标志注册对于强化国家贸易与经济、创造就业机会、提升产品价值链、吸引游客、改善卫生标准以及提高农村居民生活水平具有重要意义。他指出,根据商务部以往的经验,地理标志和集体商标的注册能带来显著的经济效益与地方发展成果。同时,必须严格管理相关商标,确保产品质量与标准符合协会章程及规格书要求。
会议最后,金速坤鼓励与会者积极与知识产权专家交流,提供关键信息,以确保“白马蓝蟹”地理标志注册工作顺利完成。
地理标志是指标示某商品来源于某地区,且该商品的特定质量或声誉主要取决于该地区的自然和人文因素。通过地理标志认证,白马蓝蟹将获得官方品牌保护,有助于提升市场售价及出口竞争力。
📋 简要摘要 ▸
商务部国务秘书金速坤主持白马蓝蟹地理标志注册研讨会。该项目旨在通过建立品牌知名度及地理标志认证,保护白马特色水产,提升产品市场竞争力,促进当地渔民及商户增收。
📋 完整原文 ▸
ឯកឧត្ដម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ «ការអនុវត្តគម្រោងកសាងកេរ្តិ៍ឈ្មោះម៉ាក និងការចុះបញ្ជី “ក្តាមសេះកែប” ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ»
...
(កែប)៖ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅសាលាខេត្តកែប ឯកឧត្ដម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ «ការអនុវត្តគម្រោងកសាងកេរ្តិ៍ឈ្មោះម៉ាក និងការចុះបញ្ជី “ក្តាមសេះកែប” ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លី សាវេត អភិបាលរង នៃគណៈអភិបាលខេត្តកែប ឯកឧត្ដម ហូ ស៊ីវយ៉ុង អគ្គនាយកសេវាពាណិជ្ជកម្ម លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា មន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន អ្នកនេសាទ និងអាជីវករ ជាច្រើនរូប។
គោលបំណងនៃការរៀបចំសិក្ខាសាលាផ្សព្វផ្សាយនេះ គឺដើម្បីផ្ដល់ចំណេះដឹង និងផ្សព្វផ្សាយពីគម្រោងកសាងកេរ្តិ៍ឈ្មោះម៉ាក និងការចុះបញ្ជី “ក្តាមសេះកែប” ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ព្រមទាំងការលើកកម្ពស់ចំណេះដឹងផ្នែកកម្មសិទ្ធិបញ្ញា ជាពិសេសមូលដ្ឋានគ្រឹះនៃការរៀបចំម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងការប្រមូលធាតុចូលពីអ្នកចូលរួម ដើម្បីរៀបចំជាសៀវភៅបន្ទុក ក្នុងការត្រៀមរៀបចំចុះបញ្ជី “ក្តាមសេះកែប” ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។
ក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃវិស័យកម្មសិទ្ធិបញ្ញាក្នុងការចូលរួមចំណែកពង្រឹង និងកសាងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាតិ បង្កើតការងារក្នុងតំបន់ បង្កើនខ្សែច្រវាក់តម្លៃនៃផលិតផល ការទាក់ទាញភ្ញៀវទេសចរ បង្កើនស្តង់ដារអនាម័យ និងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅតាមជនបទ។
ឯកឧត្ដមរដ្ឋលេខាធិការ បន្ថែមថា តាមរយៈបទពិសោធន៍របស់ក្រសួងពាណិជ្ជកម្មក្នុងការជួយរៀបចំឱ្យមានម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាពកន្លងមក ពិតជាបានផ្ដល់នូវលទ្ធផលវិជ្ជមានជាច្រើន ទាំងផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍមូលដ្ឋាន ប៉ុន្តែត្រូវតែផ្សារភ្ជាប់ជាមួយការគ្រប់គ្រងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ឬម៉ាកសមូហភាពឱ្យបានត្រឹមត្រូវ និងម៉ត់ចត់ ដើម្បីធានាបាននូវគុណភាព និងស្តង់ដារផលិតផល ស្របតាមស្មារតីនៃលក្ខន្តិកៈសមាគម និងសៀវភៅបន្ទុកផងដែរ។
នៅកិច្ចបញ្ចប់ ឯកឧត្ដមរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឱ្យបន្តយកចិត្តទុកដាក់រៀនសូត្រពីមន្ត្រីជំនាញកម្មសិទ្ធិបញ្ញា និងសហការគ្នាផ្លាស់ប្ដូរយោបល់ជាមួយអ្នកជំនាញការម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីទទួលបានធាតុចូលសំខាន់ៗក្នុងការចងក្រងឯកសារពាក់ព័ន្ធនឹង «ក្តាមសេះកែប» ដើម្បីអាចឈានទៅរៀបចំជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ក្តាមសេះកែប» ទទួលបានជោគជ័យនាពេលខាងមុខ៕
…
ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 [Facebook ](https://web.facebook.com/moc.gov.kh)
🌐 [Telegram](https://t.me/mocnewsfeed)
🌐 [Website](https://www.moc.gov.kh/)
🌐 [YouTube](https://www.youtube.com/@mocgovkhcambodia)
🌐 [X (Twitter](https://twitter.com/MoCCambodia))