洪玛奈公开澄清西点军校入学资格 否认使用泰国名额
分类政治
事件时间2026-05-30
地点金边
来源新柬埔寨日报
发布时间2026/05/30 12:38
详情描述
2026年5月30日,柬埔寨总理洪玛奈通过个人社交媒体发文,公开否认关于其当年通过泰国军方名额进入美国西点军校学习的传言。当日正值洪玛奈从西点军校毕业27周年纪念日。
洪玛奈针对相关指控列举了五点事实依据:
第一,美国作为大国,具备向任何国家提供奖学金的能力,无需将分配给一国的名额转让给另一国。
第二,西点军校的名额由美国政府直接分配,受援国无权将名额转让给其他国家。
第三,洪玛奈持有的西点军校毕业证书明确标注其身份为柬埔寨籍军事学员。
第四,外国学员进入西点军校必须获得本国国防部的担保及美国驻该国大使馆的支持。洪玛奈于1995年获得柬埔寨国防部担保及美国驻柬埔寨大使馆支持,而非通过泰国相关机构。
第五,洪玛奈建议质疑者直接向泰国国防部、美国驻泰国大使馆或美国西点军校官方进行核实,以终结此类不实指控。
洪玛奈表示,此次澄清旨在消除外界对其入学资格的误解。
📋 简要摘要 ▸
柬埔寨总理洪玛奈通过社交媒体发文,明确否认关于其当年通过泰国军方名额进入美国西点军校学习的传言。他列举五点理由,强调其入学资格由柬埔寨国防部担保及美国驻柬大使馆支持,并建议质疑者直接向相关机构核实,以终结此类不实指控。
📋 完整原文 ▸
សម្តេចធិបតី ហ៊ុន ម៉ាណែត បដិសេធការចោទប្រកាន់ពីការប្រើប្រាស់កូតាទ័ពថៃចូលរៀន West Point
ភ្នំពេញ – សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញប្រកាសបដិសេធយ៉ាងច្បាស់លាស់ ចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋថៃមួយចំនួន ដែលអះអាងថា សម្តេចបានចូលរៀននៅសាលាបណ្ឌិតសភាយោធាអាមេរិក West Point តាមរយៈកូតារបស់កងទ័ពថៃ។
ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងតាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ដែលជាឱកាសគម្រប់ខួប ២៧ឆ្នាំ នៃការបញ្ចប់ការសិក្សារបស់សម្តេចពីសាលាយោធាល្បីល្បាញនេះ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៩៩៩។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចមិនធ្លាប់ប្រើប្រាស់កូតាពីប្រទេសថៃនោះទេ ដោយលើកឡើងនូវហេតុផលសំខាន់ៗដូចខាងក្រោម៖
១. សហរដ្ឋអាមេរិកជាប្រទេសមហាអំណាច និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តល់អាហារូបករណ៍ទៅប្រទេសណាក៏បាន ដោយមិនចាំបាច់យកកូតាពីប្រទេសមួយ(ថៃ) ទៅអោយបេក្ខជនពីប្រទេសផ្សេងមួយទៀត(កម្ពុជា)ទេ។
២. ប្រទេសដែលទទួលបានកូតា សម្រាប់បញ្ជូនសិក្ខាកាមទៅ West Point មិនមានសិទ្ធិផ្ទេរកូតារបស់ខ្លួនទៅឲ្យប្រទេសផ្សេងទេ។សហរដ្ឋអាមេរិកជាអ្នកកំណត់ប្រទេសណាត្រូវទទួលបាន ហើយត្រូវទទួលបានចំនួនប៉ុន្មានកន្លែង សម្រាប់ឆ្នាំនីមួយៗ។
៣. សញ្ញាបត្ររបស់សម្តេចពីសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point គឺបញ្ជាក់ច្បាស់ថា ជានិស្សិតយោធាពីកម្ពុជា មិនមែនពីប្រទេសណាផ្សេងទេ។
៤. លក្ខខណ្ឌតម្រូវចាំបាច់សម្រាប់បេក្ខជននិស្សិតនាយទាហានបរទេសទៅរៀននៅសាលាបណ្ឌិតសភាយោធាអាមេរិក West Point គឺត្រូវទទួលបានការធានា (nomination) ពីក្រសួងការពារជាតិនៃប្រទេសរបស់ខ្លួន និងការគាំទ្រ (endorsement) ពីស្ថានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសនោះ។
បើសិនជាសម្តេច ប្រើប្រាស់កូតារបស់យោធាថៃដើម្បីទៅរៀននោះ ប្រាកដជាខ្ញុំត្រូវបានទទួលការធានាពីក្រសួងការពារជាតិថៃ និងការគាំទ្រពីស្ថានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅថៃហើយ។
សម្រាប់សម្តេច គឺនៅឆ្នាំ១៩៩៥ បានទទួលការធានាពីក្រសួងការពារជាតិកម្ពុជា និងការគាំទ្រពីស្ថានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា (មិនមែនបានពីស្ថានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅថៃទេ)។ ដូច្នេះបញ្ជាក់ច្បាស់ថាកូតាដែលសម្តេចបានទៅរៀននៅ West Point គឺជាកូតាដែលសហរដ្ឋអាមេរិកផ្ដល់មកឲ្យកម្ពុជាមិនមែនឲ្យទៅថៃដូចការលើកឡើងនោះទេ។
បើអ្នកណាចង់បញ្ជាក់ថាតើវាជាការពិតឬមិនពិតនោះ គឺងាយស្រួលបំផុត ដោយអ្នកអាចសុំការបញ្ជាក់ពីក្រសួងការពារជាតិថៃ ឬស្ថានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅថៃ ថាធ្លាប់បានធ្វើការធានា ឬផ្តល់ការគាំទ្រដល់បេក្ខជនពីកម្ពុជា ដើម្បីទៅរៀនជំនួសបេក្ខជនថៃនៅសាលា West Point ឬទេ? អ្នកក៏អាចស្វែងរកការបញ្ជាក់ផ្ទាល់ពីសាលាបណ្ឌិតសភាយោធាអាមេរិក West Point តែម្ដងក៏បានលើករណីនេះ។ សម្តេចជឿជាក់ថាច្បាស់ថា គឺគ្មានករណីនេះទេ។
៥.សម្តេចសង្ឃឹមថា ការបញ្ជាក់នេះ នឹងបញ្ចប់នូវការយល់ខុសថាសម្តេចបានទៅរៀនសាលា West Point ដោយប្រើប្រាស់កូតារបស់កងទ័ពថៃ ដែលមិនមែនជាការពិត។