柬埔寨国防大臣狄西哈视察柬泰边境部队
| 分类 | 政务新闻 |
| 事件时间 | 2026年4月8日 |
| 事件地点 | 柬泰边境(西哈努克省、国公省方向) |
| 发布时间 | 2026-04-08 18:44 |
新闻摘要
柬埔寨副首相兼国防大臣狄西哈前往柬泰边境第三军区,慰问驻守前线的官兵并致以新年祝福。
នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចុះសួរសុខទុក្ខ និងជូនពរជ័យសិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារបូរណភាពទឹកដី នៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ទិសយោធភូមិភាគទី៣ ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ខេត្តកោះកុង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានមកដល់នៅពេលខាងមុខ។
សូមជូនពរសិរីមង្គល ជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងកងយោធពលខេមរភូមិន្ទ ជួបតែពុទ្ធពរទាំង៤ប្រការ និងបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិនៃយើង។
[Website](https://www.btv.com.kh/ |[ Facebook](https://web.facebook.com/btvnewstv/ | [Telegram](https://t.me/btvnewscambodia | [TikTok](https://www.tiktok.com/@btvcambodia)