文化艺术部完成桔井省Roka Kandal古寺修复工程
| 分类 | 文化遗产 |
| 事件时间 | 2025年3月31日 |
| 事件地点 | 桔井省 |
| 发布时间 | 2026-03-31 18:06 |
新闻摘要
拥有百年历史的Roka Kandal古寺修复工程圆满完成,文化部部长出席了佛像开光仪式,该寺具有重要的历史与建筑研究价值。
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបញ្ចប់ការងារជួសជុលដោយជោគជ័យព្រះវិហារបុរាណវត្តរកាកណ្ដាល
នាថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អមដំណើរដោយឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងបានអញ្ជើញចូលរួមពិធីពុទ្ធាភិសេកព្រះពុទ្ធរូប នៅព្រះវិហារបុរាណវត្តរកាកណ្ដាល ក្រោយបញ្ចប់ការជួសជុលជាស្ថាពរ។
ព្រះវិហារបុរាណវត្តរកាកណ្ដាលដែលមានអាយុកាលជាង ១០០ឆ្នាំ គឺជាសំណង់បេតិកភណ្ឌដ៏សំខាន់មួយដែលបង្ហាញពីស្ថាបត្យកម្ម និងសិល្បៈខ្មែរក្នុងតំបន់ ស្ថិតតាមដងទន្លេមេគង្គ ក្នុងសង្កាត់រការកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ ។ គំនូរ និងចម្លាក់ដែលឆ្លាក់លេីឈេីយ៉ាងប្រណីត នៃព្រះវិហារនេះ មានតម្លៃសម្រាប់ការសិក្សាស្រាវជ្រាវផ្នែកប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មខ្មែរ។ ព្រះវិហារបុរាណនេះត្រូវបានជួសជុលដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំនួន០២លើក ដោយលេីកទី១ក្នុងខែកញ្ញា ឆ្នាំ២០០២ និងលេីកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៥។
https://www.facebook.com/share/1DQPRxFy74/?mibextid=wwXIfr