东盟观察员小组赴奥特马边境核查 柬泰边境局势趋于稳定










分类边境动态
事件时间2026-05-23 09:50
地点奥特马
来源柬埔寨通讯社
发布时间2026/05/23 14:13
详情描述
2026年5月23日上午9时50分,东盟观察员小组(AOT)在柬埔寨协调组的陪同下,前往奥特马边境地区进行实地考察。此次行动由菲律宾籍东盟观察员小组组长带队,旨在对该地区的边境局势进行观察、核查并提交报告。
此次核查工作的重点,在于验证柬埔寨与泰国双方对停火协议及相关和平声明中各项措施的执行情况。通过实地检查,旨在确保双方严格遵守已达成的共识,以维护边境地区的和平、稳定与安全,并促进边境居民尽快恢复正常生活秩序。
柬埔寨国防部发言人玛丽·苏嘉塔表示,柬方全力支持东盟观察员小组的工作,并强调加强该小组的职能与权限对于保障停火协议有效落实至关重要。此举旨在提升边境管理的透明度与问责制,增进柬泰两国间的互信。
柬埔寨政府及国防部重申,将继续严格遵守并执行2025年12月27日柬泰边境总委员会(GBC)第三次特别会议联合声明,以及2025年10月26日签署的柬泰和平协议等相关文件。柬方表示,将致力于通过切实行动,推动边境局势持续稳定,确保边境地区的安全环境。
📋 简要摘要 ▸
2026年5月23日,东盟观察员小组(AOT)在柬埔寨协调组陪同下,对奥特马边境地区进行实地核查。此次行动旨在验证柬泰双方对停火协议及相关和平声明的执行情况,以确保边境地区的和平、稳定与安全,促进两国边境居民恢复正常生活。
📋 完整原文 ▸
ប្រធាន AOT ហ្វីលីពីន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ
(AKP) លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៩:៥០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT HOM) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ធ្វើការពិនិត្យលើការគោរព និងអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម ក្រោយបទឈប់បាញ់ចូលជាធរមានផងដែរ។
កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានាដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក និងតែងតែស្វាគមន៍ដល់បណ្តាប្រទេសជាមិត្តដែលមានបំណងក្នុងការចូលរួមជួយលើកិច្ចការនេះបន្ថែមទៀត។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ៕
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia