洪玛尼出席干拉省慈善足球赛 助力当地弱势群体










类型慈善活动
时间2026-04-18
地点干拉省
票价免费
组织柬埔寨青年联合会
发布时间2026/08/18 20:54
活动详情
2026年4月18日傍晚,柬埔寨青年联合会(UYFC)在干拉省体育场举办了一场慈善友谊足球赛。本次活动由柬埔寨青年联合会主办,旨在通过体育竞技凝聚社会力量,为当地弱势群体筹集善款与物资。
柬埔寨青年联合会主席洪玛尼出席活动并担任主礼嘉宾,干拉省省长郭宗仁及多位政府官员、学生与当地民众共同参与。比赛双方分别为柬埔寨青年联合会全明星足球队与干拉省政府代表队,主题定为“足球连接心灵,援助等待村流离失所者”。
干拉省省长郭宗仁在致辞中表示,此次友谊赛旨在动员社会各界捐赠资金与物资,以支持等待村的流离失所者。洪玛尼在发言中对干拉省政府的协作表示感谢,并指出该活动不仅是增进友谊的体育交流,更是通过人道主义行动筹集善款,以实际行动减轻民众困难,并配合政府工作提供支持。
此外,洪玛尼还呼吁民众保持团结,积极支持政府及前线军人,为正在执行国防任务的武装力量提供精神鼓励。本次活动免费向公众开放,吸引了大量民众到场观赛。
📋 简要摘要 ▸
洪玛尼出席在干拉省举办的慈善足球赛,与当地政府代表队进行友谊赛,旨在为当地弱势群体筹集善款,吸引了大量民众参与。
📋 完整原文 ▸
នាល្ងាច ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងការប្រកួតកីឡាមិត្តភាពសប្បុរសធម៌ រវាងក្រុមបាល់ទាត់ ស.ស.យ.ក.អលស្តារ ជាមួយ ក្រុមបាល់ទាត់ រដ្ឋបាលខេត្តកណ្ដាល ក្រោមប្រធានបទ៖«បាល់ទាត់ភ្ជាប់បេះដូង ជួយបងប្អូនភៀសសឹកនៅភូមិរង់ចាំ»។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម លោកជំទាវ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល ស.ស.យ.ក. ថ្នាក់ដឹកនាំខេត្ត សិស្សនុសិស្ស ប្រជាពលរដ្ឋខេត្តកណ្ដាល យ៉ាងច្រើនកុះករ នៅឯកីឡាដ្ឋានខេត្តកណ្ដាល។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមទស្សនាការប្រកួតកីឡាមិត្តភាពសប្បុរសធម៌នាពេលនេះគឺចូលរួមចំណែកកៀរគរការចូលរួមបរិច្ចាគថវិកា និងសម្ភារៈពីសប្បុរសជន ដើម្បីផ្ដល់ការគាំទ្រដល់បងប្អូនជនភៀសសឹកនៅភូមិរង់ចាំ។
កិច្ចបន្ទាប់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តកណ្ដាល ដែលបានសហការគាំទ្រ រៀបចំការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌នេះឡើង។ ឯកឧត្តមបានគូសរំលេចថា ការរៀបចំការប្រកួតនេះ មិនត្រឹមតែជាការជួបជុំ និងប្រកួតកីឡាដើម្បីបង្កើនចំណងមិត្តភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសកម្មភាពមនុស្សធម៌ដែលរួមចំណែកប្រមូលថវិកា នាំយកក្តីស្រឡាញ់ ការយកចិត្តទុកដាក់ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានភៀសសឹក ព្រមទាំងចូលរួមគាំទ្រ ជាមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ។
លើសពីនេះទៅទៀត ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តរក្សាស្មារតីសាមគ្គីភាព ជឿជាក់ និងចូលរួមគាំទ្រយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល និងវីរជនកងទ័ពជួរមុខ តាមរយៈការចូលរួមចំណែកគាំទ្រ ផ្តល់កម្លាំងចិត្តដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងបំពេញបេសកកម្មការពារជាតិ និងបូរណភាពទឹកដី។
#សសយក #UYFC #សសយកអលស្តារ #កីឡា_មិត្តភាព_សប្បុរស #uyfcallstar
**👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក.
**🌐 [**uyfc.org**](https://www.uyfc.org/)**
**📱 [**Facebook**](https://www.facebook.com/uyfccambodia)**
**📱 [**YouTube**](https://www.youtube.com/@unionofyouthfederationcambodia)**
**📱 [**Telegram**](https://t.me/uyfc_news)**
**📱** **[**TikTok**](https://www.tiktok.com/@uyfccambodia?_t=8fUJ9WcjHX8)