LOLC在棉芷分行推出创新黄金贷款产品
分类金融
事件时间2026年3月27日
地点金边市棉芷区宋仁芷2分区
来源LOLC
发布时间2026/03/27 17:54
详情描述
LOLC在棉芷分行正式推出黄金贷款业务,旨在通过抵押黄金提供快速现金流,最快15分钟即可完成审批。
📋 完整原文 ▸
ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានដាក់ដំណើរការជាផ្លូវការនូវឥណទានមាសកើនទ្រព្យ ដែលជាផលិតផលឥណទានថ្មី ដំបូងគេបង្អស់ក្នុងទីផ្សារធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជានៅសាខាបន្ទាប់គឺ សាខាខណ្ឌមានជ័យ-សង្កាត់ស្ទឹងមានជ័យ២ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៣៤១ មហាវិថីសម្តេចមុនីរ៉េត ភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមរយៈការដាក់ដំណើរការ ឥណទានមាសកើនទ្រព្យ នៅសាខាទីពីរនេះ អិលអូអិលស៊ី មានបំណងពង្រីកការផ្តល់ជូនផលិតផលឥណទានមាសកើនទ្រព្យដ៏មានសក្តានុពលនេះ ឱ្យកាន់តែទូលំទូលាយដល់អតិថិជន ដោយអនុញ្ញាតឱ្យពួកគាត់អាចយកគ្រឿងមាសមកការិយាល័យ អិលអូអិលស៊ី សាខាខណ្ឌមានជ័យផ្ទាល់ ដើម្បីស្នើឥណទានមាសកើនទ្រព្យ បានយ៉ាងងាយស្រួល សុវត្ថិភាព មានទំនុកចិត្តខ្ពស់ និងទទួលបានឥណទានក្នុងរយៈពេលត្រឹម១៥នាទី ប៉ុណ្ណោះ ដែលអាចឆ្លើយតបទៅនឹងតម្រូវការសាច់ប្រាក់បន្ទាន់របស់ពួកគាត់។
អិលអូអិលស៊ី ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការដាក់ដំណើរការឥណទានមាសកើនទ្រព្យ នៅសាខាទី២ សាខាខណ្ឌមានជ័យនេះ ក្រោយមើលឃើញពីតម្រូវការខ្ពស់របស់អតិថិជនចំពោះផលិតផលឥណទានថ្មីរបស់យើងក្រោយដាក់ដំណើរការនៅសាខាប្រតិបត្តិការកន្លងមកថ្មីៗនេះ។
ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុមួយដែលមានភាពចាស់ទុំនៅលើវិស័យអស់រយៈពេលជាង៣២ឆ្នាំមកហើយ និងយល់ច្បាស់ពីតម្រូវការរបស់អតិថិជន អិលអូអិលស៊ី សង្ឃឹមនិងជឿជាក់ថា ឥណទានមាសកើនទ្រព្យ នេះនឹងក្លាយជាជម្រើសក្នុងការបំពេញតម្រូវការហិរញ្ញវត្ថុឆាប់រហ័ស ងាយស្រួល និងពោរពេញដោយទំនុកចិត្តជូនអតិថិជនគ្រប់រូប។
#LOLCCambodia #Gold #Loan #Launching #ProsperityGoldLoan