柬埔寨筹备第23届中国-东盟博览会 实居省入选魅力之城






分类经贸
事件时间2026-09-17
地点中国南宁
来源柬埔寨商务部
发布时间2026/04/29 20:35
详情描述
2026年4月27日上午,柬埔寨商务部贸易促进与展览事务局局长吉·索塔里(Chy Sotharith)率领代表团前往中国南宁,出席第23届中国-东盟博览会高级别技术筹备会议。
此次会议由中国商务部亚洲司副司长李安及中国-东盟博览会秘书处秘书长王继才共同主持。来自东盟各国代表、驻华使领馆商务官员、东盟秘书处及博览会秘书处等约100名代表参会。会议旨在更新中国与东盟间的经贸投资合作进展,讨论第23届博览会的整体筹备计划,涵盖参展商与采购商组织、贸易投资促进活动及“魅力之城”展位抽签等议题。
在展位抽签环节中,柬埔寨获得南宁国际会展中心B区9号展位,展位面积为160平方米,将用于建设柬埔寨国家馆。
第23届中国-东盟博览会定于2026年9月17日至21日在南宁国际会展中心举行。柬埔寨已确定将实居省选定为2026年“魅力之城”参展主题。
📋 简要摘要 ▸
柬埔寨商务部代表团赴中国南宁参加第23届中国-东盟博览会筹备会议。柬埔寨已抽签获得160平方米展位,并选定实居省作为2026年“魅力之城”参展主题。博览会定于2026年9月17日至21日在南宁举行。
📋 完整原文 ▸
(ណាននីង, ចិន)៖ នាព្រឹកថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន លោក ជី សុថារិទ្ធ ប្រធាននាយកដ្ឋាននៃនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងកិច្ចការពិព័រណ៍ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំបច្ចេកទេសជាន់ខ្ពស់ ដើម្បីត្រៀមលក្ខណៈរៀបចំនិងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២៣ ឆ្នាំ២០២៦ នាពេលខាងមុខនេះ។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក LI An អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការអាស៊ីនៃក្រសួងពាណិជ្ជកម្មចិន, លោក Wang Jicai អគ្គលេខាធិការនៃលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន, និងមានការចូលរួមពី សហអគ្គលេខាធិការរងនិងមន្ត្រីសម្របសម្រួលនៃបណ្តាប្រទេសជាសមាជិកអាស៊ាន, អគ្គកុងស៊ុល និងអនុព័ន្ធពាណិជ្ជកម្មនៃបណ្តាប្រទេសជាសមាជិកអាស៊ានប្រចាំប្រទេសចិន, តំណាងមកពីលេខាធិការដ្ឋានអាស៊ាន និងមន្ត្រីនៃលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ានសរុបប្រមាណ ១០០នាក់។
កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណង ដើម្បីធ្វើបច្ចុប្បន្នអំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវិនិយោគនិងសេដ្ឋកិច្ចទ្វេភាគីរវាងចិននិងអាស៊ាន, ពិភាក្សាឱ្យកាន់តែស៊ីជម្រៅលើផែនការការរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២៣ និងការងារទាក់ទងនឹងអ្នកតាំងពិព័រណ៍ និងអ្នកទស្សនាពាណិជ្ជកម្ម សកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្ម និងការវិនិយោគ និងការចាប់ឆ្នោតទីតាំងសម្រាប់សាងសង់ពន្លាជាតិទីក្រុងស្រស់ប្រិមប្រិយរបស់ប្រទេសចិននិងអាស៊ាន។ ជាលទ្ធផលកម្ពុជា ចាប់ឆ្នោតបានឡូតិ៍លេខ៩ សម្រាប់រៀបចំពន្លាជាតិកម្ពុជា ដែលមានទំហំ ១៦០ម២ នៅតំបន់ Zone-B នៃមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតអន្តរជាតិទីក្រុងណាននីង។
សូមជម្រាបជូនផងដែរថា ពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតអន្តរជាតិទីក្រុងណាននីង ដោយក្នុងនោះកម្ពុជាបានជ្រើសរើសខេត្តកំពង់ស្ពឺ ជាប្រធានបទសម្រាប់រៀបចំទីក្រុងស្រស់ប្រិមប្រិយឆ្នាំ ២០២៦នេះ៕
---
(Nanning, China): On the morning of Monday, 27 April 2026, in Nanning, People's Republic of China, Mr. Chy Sotharith, Director of the Trade Promotion and Exhibition Affairs Department, led a Cambodian Delegation to attend the Senior Officials' Meeting (SOM) for the preparation of the overall work plan for the upcoming "23rd China-ASEAN Expo 2026."
The meeting was presided over by Mr. LI An, Deputy Director-General of the Department of Asian Affairs of MOFCOM, and was also participated in by Mr. Wang Jicai, Secretary-General of the CAEXPO Secretariat, Co-Vice Secretary-Generals and Liaison Officers for ASEAN member states, Consulate-Generals and Commercial Attachés from ASEAN missions in China, the ASEAN Secretariat, and the CAEXPO Secretariat, gathering many Chinese and ASEAN delegates.
The objectives of the meeting are to brief on the bilateral trade, economic and investment cooperation between China and ASEAN, to have a deeper discussion on the overall work plan for the 23rd CAEXPO, and to decide by lot drawing the work related to exhibitors and trade visitors, business and investment promotional activities, and allocation for Cities of Charm Pavilions. As a result, Cambodia has been allocated Lot number 9, encompassing an area of 160 m² in Zone B at the Nanning Convention and Exhibition Center for the construction of the Cambodia National Pavilion.
The 23rd China-ASEAN Expo will take place from 17-21 September 2026 at the Nanning Convention and Exhibition Center. In conjunction, Cambodia has selected Kampong Speu Province as the Charming City for 2026.
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry Of Commerce:
🌐 [Facebook
](https://web.facebook.com/moc.gov.kh)🌐 [Telegram
](https://t.me/mocnewsfeed)🌐 [Website
](https://www.moc.gov.kh/)🌐 [YouTube
](https://www.youtube.com/@mocgovkhcambodia)🌐 [X (Twitter](https://twitter.com/MoCCambodia))