洪森澄清柬泰边境立场 否认支持军事手段解决争端
分类政治
事件时间2026-06-09
地点金边
来源新柬埔寨日报
发布时间2026/06/09 19:21
详情描述
2026年6月9日,柬埔寨代国家元首洪森在班迭棉吉省慰问难民时发表讲话,就柬泰边境争端问题阐明立场。针对近期部分泰国媒体关于洪森支持通过军事手段解决边境问题的报道,柬埔寨官方发言人谢提里予以驳斥,并要求相关媒体进行更正。
谢提里指出,泰媒对洪森的讲话内容存在误读。洪森在讲话中提出了两种假设性选项供民众参考:一是动用军事力量夺回被泰国占领的领土;二是依据国际法通过和平手段解决边境争端。洪森明确表示,柬埔寨不选择军事手段,而是坚持通过和平方式及国际法框架处理边境问题。
官方强调,洪森的表态旨在重申柬埔寨一贯坚持和平解决争端的立场。谢提里呼吁相关泰国媒体停止传播不实信息,以免对两国边境谈判的氛围及相关努力造成负面影响。
📋 简要摘要 ▸
柬埔寨官方发言人谢提里驳斥泰媒关于洪森支持以武力解决柬泰边境问题的报道。洪森在6月9日的讲话中明确表示,柬埔寨始终坚持通过国际法和和平手段解决边境争端,而非军事冲突。官方已要求相关泰媒更正不实报道,以维护两国边境谈判的良好氛围。
📋 完整原文 ▸
អ្នកនាំពាក្យសម្តេចតេជោ ស្នើសារព័ត៌មានថៃកែតម្រូវព័ត៌មានខុសជុំវិញជំហរកម្ពុជា
លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលបានដកស្រង់ប្រសាសន៍របស់សម្តេចតេជោខុសពីខ្លឹមសារពិត ពាក់ព័ន្ធនឹងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។
លោក ជា ធីរិទ្ធ បានបញ្ជាក់ជូនសាធារណជនជាតិ និងអន្តរជាតិថា ក្នុងឱកាសចុះសួរសុខទុក្ខជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី មិនបានប្រកាសគាំទ្រការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើកម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ។ ផ្ទុយទៅវិញ សម្តេចតេជោបានបដិសេធយ៉ាងច្បាស់ចំពោះការប្រើប្រាស់កម្លាំងយោធាក្នុងការដោះស្រាយបញ្ហានេះ។
អ្នកនាំពាក្យសម្តេចតេជោ បានពន្យល់ថា ក្នុងសុន្ទរកថានោះ សម្តេចតេជោគ្រាន់តែលើកឡើងនូវជម្រើសពីរសម្រាប់ឲ្យប្រជាពលរដ្ឋពិចារណា រួមមាន៖ ទី១ ការប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមយកទឹកដីដែលថៃកំពុងកាន់កាប់ត្រឡប់មកវិញ និងទី២ ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈយន្តការច្បាប់អន្តរជាតិ។
ក្នុងចំណោមជម្រើសទាំងពីរនេះ សម្តេចតេជោបានសង្កត់ធ្ងន់ថា កម្ពុជាមិនជ្រើសរើសផ្លូវប្រើប្រាស់កម្លាំងយោធានោះទេ ប៉ុន្តែជ្រើសយកការដោះស្រាយបញ្ហាដោយសន្តិវិធី និងផ្អែកលើយន្តការច្បាប់អន្តរជាតិ។
លោក ជា ធីរិទ្ធ បានបញ្ជាក់បន្ថែមថា ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញយ៉ាងច្បាស់នូវជំហររបស់កម្ពុជា ដែលប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ។
ជាមួយគ្នានេះ អ្នកនាំពាក្យសម្តេចតេជោ បានអំពាវនាវឲ្យសារព័ត៌មានថៃពាក់ព័ន្ធ កែតម្រូវ និងបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវ ព្រោះអាចប៉ះពាល់ដល់បរិយាកាស និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។