公务部联合教育部举办教师章程解读论坛 明确教师职业标准
分类政策解读
事件时间2026-06-19 14:00
地点皇家行政学院
来源公共职能信息
发布时间2026/06/25 11:27
详情描述
6月19日下午14时,柬埔寨公务部与教育部、青年和体育部在皇家行政学院联合举办新闻论坛,旨在向公众及教育界解读《教师章程》。
此次论坛由公务部常务国务秘书约本那(Yok Bunna)、公务部国务秘书朱穆尼(Chouk Muny)以及教育部国务秘书纳本良(Nat Bunroeun)共同主持并担任主讲嘉宾。
论坛重点阐述了《教师章程》的价值与必要性,旨在明确全国公职教师及教育部门工作人员的职业标准,规范教育人员的管理体系。活动现场设有问答环节,三位嘉宾就媒体提出的相关问题进行了详细解答,以确保各界对该章程的核心内容有准确理解。
该章程主要针对全国公职教师及教育部门工作人员。目前,公务部已发布当日论坛的详细视频,公众可通过公务部官方渠道查阅相关内容。
📋 简要摘要 ▸
公务部与教育部联合举办新闻论坛,由公务部国务秘书等官员出席,详细解读《教师章程》的价值与必要性。该章程旨在规范教师及教育人员的职业标准,论坛已于6月19日在皇家行政学院举行,相关视频已发布供公众查阅。
📋 完整原文 ▸
ក្រសួងមុខងារសាធារណៈ បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា រៀបចំវេទិកាសារព័ត៌មាន ដើម្បីផ្សព្វផ្សាយ «ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន» ក្រោមសហអធិបតីភាព និងជាវាគ្មិនកិត្តិយសពី ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ ឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
វេទិកានេះ បានបើកចំហ និងដំណើរការទៅយ៉ាងសកម្ម ដែលផ្តល់ឱកាសឱ្យមានការសាកសួរសំណួរជាច្រើនពីសំណាក់អ្នកសារព័ត៌មានមកពីបណ្តាស្ថាប័នសារព័ត៌មាននានា និងការឆ្លើយឆ្លងពីវាគ្មិនកិត្តិយសទាំង ៣រូប ដោយផ្ទាល់ ដើម្បីផ្តល់ព័ត៌មានលម្អិតឱ្យបានកាន់តែទូលំទូលាយ នូវខ្លឹមសារសំខាន់ៗ ដែលមានចែងក្នុងព្រះរាជក្រឹត្យ រួមជាមួយគុណតម្លៃ និងភាពចាំបាច់នៃការរៀបចំព្រះរាជក្រឹត្យថ្មីនេះ ដល់អ្នកសារព័ត៌មាន ព្រមទាំងអ្នកចូលរួមក្នុងវេទិកាទាំងអស់ បានទទួលជ្រាប ជាពិសេសជូនទៅដល់មន្ត្រីរាជការទាំងអស់ ដែលជាគ្រូបង្រៀន និងបុគ្គលិកអប់រំ។
សូមអញ្ជើញស្តាប់ និងទស្សនាវីដេអូលម្អិត ពីការឆ្លើយតបទៅកាន់អ្នកសារព័ត៌មានរបស់វាគ្មិនកិត្តិយសទាំង ៣រូប ក្នុងវេទិកាសារព័ត៌មាន ដើម្បីផ្សព្វផ្សាយ «ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន» កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.) ក្នុងបរិវេណសាលាភូមិន្ទរដ្ឋបាល។