实居省托曼县举行公共论坛 现场解决民生诉求
分类民生
事件时间2026-06-26 08:00
地点实居省托曼县托曼乡
来源洪玛尼官方频道
发布时间2026/06/27 16:29
详情描述
2026年6月26日上午8时,实居省托曼县托曼乡在卡良棉杰寺(又称托曼寺)举行公共论坛。柬埔寨宗教事务部国务秘书兼托曼乡政府工作组组长楚速班亚主持会议,当地政府官员、武装力量代表、相关部门负责人及当地民众出席。
此次论坛旨在建立政府工作组与民众的直接沟通机制,通过面对面交流,收集并解决基层在基础设施、公共服务、社会福利及日常生活等方面面临的实际困难。
楚速班亚在会上转达了实居省政府工作组组长、副总理洪马尼对当地民众的问候。他表示,政府将民众的生活状况视为首要任务,要求各级工作组深入基层,了解并解决实际问题。公共论坛作为政府的重要工作机制,旨在强化基层民主,鼓励民众参与社区建设,通过直接听取民意,提升政府解决问题的效率。
在交流环节,当地民众就基础设施建设、公共服务供给及社会工作等议题提出诉求。相关部门官员及地方当局现场进行了解答与说明,并将收集到的问题纳入后续解决计划。
会议最后,楚速班亚呼吁民众继续与地方当局合作,共同维护社会治安与秩序,遵守法律,并保护现有的社区发展成果,以推动托曼乡及实居省的持续发展。
📋 简要摘要 ▸
实居省托曼县举行公共论坛,由政府工作组与当地民众直接对话,旨在收集关于基础设施、公共服务及社会福利的诉求,并推动问题及时解决,强化基层民主与社区发展。
📋 完整原文 ▸
ឯកឧត្តម ឈួរ សុបញ្ញា: ស្តាប់ប្រជាពលរដ្ឋ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ គឺជាស្មារតីស្នូលនៃការងារចុះមូលដ្ឋានរបស់រាជរដ្ឋាភិបាល
========
ខេត្តកំពង់ស្ពឺ៖ នៅវេលាព្រឹកថ្ងៃសុក្រ ១២ កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំទ័ពមានបានអញ្ជើញចូលរួមដឹកនាំវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលបានរៀបចំឡើងនៅវត្តកល្យាណមានជ័យ (ហៅវត្តទ័ពមាន) ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះចៅអធិការវត្ត ក្រុមការងារចុះមូលដ្ឋាន មន្ត្រីមន្ទីរជំនាញ សមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក ប្រធានការិយាល័យជំនាញ កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើនរូប។ វេទិកាសាធារណៈនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនការទំនាក់ទំនង និងការប្រាស្រ័យទាក់ទងដោយផ្ទាល់រវាងអាជ្ញាធរ ក្រុមការងាររាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដើម្បីស្តាប់សំណូមពរ ក្តីកង្វល់ បញ្ហាប្រឈម និងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រមទាំងស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ក្នុងឱកាសនោះ ឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដោយបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំតែងតែចាត់ទុកសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាអាទិភាពខ្ពស់ និងជំរុញឱ្យក្រុមការងារគ្រប់លំដាប់ថ្នាក់ចុះជាប់ជាប្រចាំនៅមូលដ្ឋាន ដើម្បីដឹងពីបញ្ហាពិត ស្តាប់ពីតម្រូវការពិត និងដោះស្រាយបញ្ហាពិតជូនប្រជាពលរដ្ឋ។ ឯកឧត្តមបានបន្តលើកឡើងថា វេទិកាសាធារណៈ គឺជាយន្តការដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន និងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍសហគមន៍របស់ខ្លួន។ ការស្តាប់សំឡេងប្រជាពលរដ្ឋដោយផ្ទាល់ គឺជាមូលដ្ឋានគ្រឹះនៃការដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព និងជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។
ក្នុងបរិយាកាសបើកចំហ និងស្និទ្ធស្នាល ប្រជាពលរដ្ឋបានលើកឡើងនូវសំណូមពរ និងបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធ សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការងារសង្គម និងជីវភាពរស់នៅ។ មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធបានធ្វើការបកស្រាយ បំភ្លឺ និងទទួលយកសំណូមពរទាំងនោះ ដើម្បីដាក់បញ្ចូលក្នុងផែនការដោះស្រាយជាបន្តបន្ទាប់។
ជាទីបញ្ចប់ឯកឧត្តមបានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម គោរពច្បាប់ និងរួមគ្នាថែរក្សាសមិទ្ធផលនានាដែលសម្រេចបាន ក្រោមម្លប់សន្តិភាព ដើម្បីរួមចំណែកអភិវឌ្ឍឃុំទ័ពមាន និងខេត្តកំពង់ស្ពឺឱ្យកាន់តែរីកចម្រើន។