西港普雷查克海滩成自然旅游新宠 适合私密度假

分类旅游
事件时间2026-08-06 10:32
地点西港
来源柬埔寨国家电视台
发布时间2026/08/06 10:32
详情描述
据柬埔寨国家电视台报道,位于云壤国家公园内的普雷查克海滩(Prek Chak)凭借其宁静与私密的自然环境,成为西港地区旅游的新选择。该海滩距离西港市区约24公里,距离康克国际机场约10公里。
前往该景点的路线为:从纳拉扬(Preah Naray)环岛向左转行驶约3公里,随后沿碎石路前行。沿途可见森林、山脉、草地及跨海桥梁,并能观察到当地居民在红树林区域捕捞螃蟹和虾类等渔业活动。抵达海滩后,可见大片椰子树分布。
普雷查克海滩保留了原始自然风貌,周边植被茂密,拥有清澈的海水与细长的白沙滩。该地点适合追求私密度假体验的游客,可在此进行阅读、休憩等活动。此外,当地居民在海滩提供餐饮服务,价格平价。
📋 简要摘要 ▸
位于云壤国家公园内的普雷查克海滩,以其宁静、私密的自然环境成为旅游新选择,距离西港市区约24公里,提供平价餐饮服务。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ឆ្នេរព្រែកចាក៖ គោលដៅទេសចរណ៍ធម្មជាតិដ៍ស្រស់ស្អាត ក្នុងដែនជម្រកឧទ្យានជាតិរាម!
ក្រុងកំពង់សោម៖ ប្រសិនបើអ្នកកំពុងស្វែងរកទីតាំងសម្រាកលំហែកាយ ដែលមានភាព ស្ងប់ស្ងាត់ បែបឯកជន និងឆ្ងាយក្រុង «ឆ្នេរព្រែកចាក» គឺជាគោលដៅទេសចរណ៍ធម្មជាតិដ៏ស័ក្តិសមបំផុត ដែលស្ថិតនៅចុងផុតនៃតំបន់អភិរក្ស នៃឧទ្យានជាតិរាម។
«ឆ្នេរព្រែកចាក»មានទីតាំងស្ថិតនៅក្នុងចំណោមតំបន់ឆ្នេរល្បីៗផ្សេងទៀតដូចជា ឆ្នេរសមុទ្ររាម ឆ្នេរកោះសំពោច (កោះរាជបុត្រ) និងឆ្នេរមាសឆ្នេរប្រាក់ មានចម្ងាយ២៤ គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ ជាង ១០ គីឡូម៉ែត្រ ពីអាកាសយានដ្ឋានអន្តរជាតិកងកេង ។
សម្រាប់ការធ្វើដំណើរ អ្នកទេសចរត្រូវបត់ឆ្វេងតាម រង្វង់មូលព្រះនារាយណ៍ ប្រមាណជាង ៣ គីឡូម៉ែត្រ រួចបន្តដំណើរតាមផ្លូវលំក្រាលគ្រួសក្រហម ដែលអមដោយសម្រស់ធម្មជាតិដើមឈេឺ ភ្នុំវាលស្មៅទាបខ្ពស់ឆ្លងស្ពានព្រែក គយគន់ដើមចាកដុះតាមព្រែក និងជីវភាពប្រជាពលរដ្ឋក្នុងតំបន់នោះ រកក្តាមបង្គា និងផលនេសាទសមុទ្រតាមព្រែក ទៅដល់ទីតាំងឆ្នេរលោកអ្នកនិងឃើញដើមដូងត្រង់ឈរត្រៀបត្រាយ៉ាងច្រើនប្លែកភ្នែក។
សម្រស់ធម្មជាតិ និងបរិយាកាស
ឆ្នេរព្រែកចាក ត្រូវបានគេស្គាល់ថាជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាលដែលនៅរក្សាបាននូវភាពដើមយ៉ាងល្អ ទេសភាពជុំវិញ អមដោយព្រៃឈើ និងជួរភ្នំយ៉ាងក្រាស់ បង្កើតបានជាទស្សនីយភាពបត់បែនយ៉ាងទាក់ទាញ មានខ្យល់អាកាសបរិសុទ្ធ ស្ងប់ស្ងាត់ ព្រមទាំងទឹករលកសមុទ្រពណ៌ខៀវស្រងាត់ថ្លាដូចកញ្ចក់ ប៉ះជាមួយឆ្នេរខ្សាច់សម៉ដ្ឋខៃដែលលាតសន្ធឹងយ៉ាងវែងអន្លាយ។
ទីតាំងនេះស័ក្តិសមបំផុតសម្រាប់អ្នកដែលប្រាថ្នាចង់បាន «ជីវិតឯកជន» ក្នុងអំឡុងពេលលំហែកាយ។ អ្នកទេសចរអាចមកសម្រាកយកកម្លាំង អានសៀវភៅយ៉ាងស្ងប់ស្ងាត់លើឆ្នេរខ្សាច់ ស្តាប់សំឡេងទឹករលក និងស្រូបយកខ្យល់អាកាសបរិសុទ្ធពីធម្មជាតិពិតៗ ហើយនៅទីនោះក៍មានបងប្អូនប្រជាពលរដ្ឋ បម្រើសេវាកម្មម្ហូបអាហារ ក្នុងតម្លៃសមរម្យ