贡布省妇女协会主席带领成员前往楚克县寺庙,捐赠守夏节蜡烛及生

分类社会
事件时间2026-08-12
地点贡布省楚克县
来源柬埔寨国家电视台
发布时间2026/08/12 14:53
详情描述
2026年8月12日上午,柬埔寨贡布省妇女协会名誉主席洪占提·毛托宁(Hun Chanthy Mao Thonin)带领协会副主席、名誉副主席及成员,前往贡布省楚克县开展慈善活动。
此次活动旨在向当地两所寺庙——昂斯托寺(Wat Ang Stouk,又称巴涅寺)和昂姆雷普寺(Wat Ang Mreah Prow)的僧侣捐赠守夏节蜡烛及生活物资。
活动期间,洪占提·毛托宁向参与仪式的民众转达了贡布省省长毛托宁,以及柬埔寨妇女和平与发展协会主席棉森婉的问候。据柬埔寨国家电视台报道,此次捐赠活动体现了对当地佛教事业及僧侣生活的支持。
📋 简要摘要 ▸
贡布省妇女协会主席带领成员前往楚克县寺庙,捐赠守夏节蜡烛及生活物资,慰问当地僧侣。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ប្រធានកិត្តិយសសមាគមនារីខេត្តកំពតដឹកនាំសមាជិកានាំយកទៀនចំណាំព្រះវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃក្នុងវត្តចំនួនពីរនៅស្រុកឈូក
នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ចានធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានដឹកនាំ អនុប្រធានសាខា អនុប្រធានកិត្តិយសសមាគមន៍ និងសមាជិកា នាំយកទៀនចំណាំព្រះវស្សា ព្រមទាំងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងពុទ្ធសីមាវត្តចំនួនពីរ គឺវត្តអង្គស្តុក ហៅវត្តបានៀវ និងវត្តអង្គម្រះព្រៅ ស្ថិតក្នុងស្រុកឈូក។ ក្នុងឱកាសនោះ លោកជំទាវប្រធានកិត្តិយសបានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ពិសេសសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់លោកតា លោកយាយ និងប្រជាពុទ្ធបរិស័ទ្ធទាំងអស់ ដែលបានមកចូលរួមក្នុងពិធីនេះ។
មានមតិសំណេះសំណាលនាឱកាសនោះដែរ លោកជំទាវ ហ៊ុន ចានធី ម៉ៅធនិន បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជាដែលបានរស់រានមានជីវិតមកដល់ថ្ងៃនេះ គឺជាអ្នកដែលមានសំណាងបំផុត ដែលបានរស់ក្រោមម្លប់នៃសុខសន្តិភាពក្រោមការលះបង់ស្វែងរកដោយលំបាក ដោយជីវិតពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតិតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា។ ទន្ទឹមនឹងការខិតខំពុះពារអភិវឌ្ឍន៍លើគ្រប់វិស័យទាំងអាណាចក្រ និងពុទ្ធចក្រ សម្តេចក៏បានបន្តថែរក្សានូវសុខសន្តិភាពជូនជាតិ ជូនប្រជាជន ព្រមទាំងបានផ្តល់នូវឱកាសជាច្រើនសម្រាប់ឱ្យពលរដ្ឋចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនាផងដែរ។
ជាមួយគ្នានេះដែរ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមក និងបច្ចុប្បន្នបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្តេចទាំងទ្វេ តែងតែគិតគូរជានិច្ចចំពោះសុខទុក្ខនឹងតម្រូវការរបស់បងប្អូន