波贝警方破获毒品案 逮捕2名柬印籍嫌疑人






分类治安
事件时间2026-08-01
地点波贝
来源CN123
发布时间2026/09/03 16:12
详情描述
2026年8月1日10时40分,波贝市警方在奥初分区(Sangkat Ou Chrov)Kbal Spean 2村展开打击毒品交易行动,逮捕了2名涉案嫌疑人。
被捕人员分别为24岁的印尼籍男子DENY RIANTO,以及19岁的柬埔寨籍女子គាំ ស្រីឡែន(音译:Kuom Sreylen)。
经初步审讯及后续搜查,警方在嫌疑人住所查获大量违禁品及作案工具,包括111个已装填液体的CBD电子烟弹、2大袋空电子烟弹、1支电子烟机、1包疑似毒品的白色晶体、1包干大麻、7瓶白色液体及7个空瓶。此外,现场还起获了用于包装毒品的袋子、毒品加工工具、1把铁锤、4部手机以及一辆车牌号为“金边 2CN-6831”的2012年款雷克萨斯CT200h轿车。
目前,两名嫌疑人及上述物证已被移交至禁毒办公室,案件正按法律程序处理。
📋 简要摘要 ▸
波贝警方在奥初分区破获一起毒品交易案,逮捕了一名印尼籍男子和一名柬埔寨女子,并查获电子烟及相关违禁品。
📋 完整原文 ▸
សមត្ថកិច្ចក្រុងប៉ោយប៉ែត បង្ក្រាបករណីគ្រឿងញៀន និងបារីអេឡិចត្រូនិក ចាប់ខ្លួនជនសង្ស័យខ្មែរ-ឥណ្ឌូនេស៊ី ២នាក់ រួមទាំងវត្ថុតាងជាច្រើន
ខេត្តបន្ទាយមានជ័យ ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរជ្រៅ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ និងរក្សាទុកគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ (ប្រុសម្នាក់ ស្រីម្នាក់) កាលពីវេលាម៉ោង ១០:៤០ នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់ដែលត្រូវបានឃាត់ខ្លួន រួមមាន៖
ឈ្មោះ DENY RIANTO ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី
ឈ្មោះ គាំ ស្រីឡែន ភេទស្រី អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ
ក្រោយការឃាត់ខ្លួន និងសាកសួរចម្លើយបឋមនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ជនសង្ស័យបានសារភាព រហូតឈានដល់ការចុះឆែកឆេរទីលំនៅរបស់ពួកគេ។ ជាលទ្ធផល សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនធំ រួមមាន៖
ក្បាលបារីអេឡិចត្រូនិក POD K(CBD) មានទឹកវេចខ្ចប់រួច ចំនួន ១១១ ក្បាល និងក្បាលបារីគ្មានទឹកចំនួន ២ ថង់ធំ
ម៉ាស៊ីនបារីអេឡិចត្រូនិក ចំនួន ១ ដើម
ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន ១ កញ្ចប់
កញ្ឆាក្រៀម ចំនួន ១ កញ្ចប់
សារធាតុរាវក្នុងដបពណ៌ស ចំនួន ៧ ដប និងសំបកដបពណ៌សទទេ ចំនួន ៧ ដប
ថង់សម្រាប់វេចខ្ចប់គ្រឿងញៀន និងឧបករណ៍សម្រាប់ប្រើប្រាស់កែច្នៃគ្រឿងញៀនមួយចំនួន
ញញួរដែក ចំនួន ១
ទូរសព្ទដៃ ចំនួន ៤ គ្រឿង
រថយន្តម៉ាក Lexus CT200h ឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 2CN-6831 ចំនួន ១ គ្រឿង
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ រួមជាមួយវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕