柬埔寨新闻部代表出席广州媒体论坛

柬埔寨新闻部代表出席广州媒体论坛
柬埔寨新闻部代表出席广州媒体论坛
柬埔寨新闻部代表出席广州媒体论坛
柬埔寨新闻部代表出席广州媒体论坛
柬埔寨新闻部代表出席广州媒体论坛
柬埔寨新闻部代表出席广州媒体论坛
1/6
分类政治
事件时间2026-09-03
地点中国广州
来源CN123
发布时间2026/09/03 12:58

详情描述

2026年9月3日,柬埔寨新闻部代表团赴中国广州,出席在广州日报报业集团文化中心举办的亚洲-太平洋媒体论坛广州分论坛。此次代表团由柬埔寨新闻部副国务秘书普拉·桑波斯(Prak Thavomida)带队,作为新闻部大臣内·帕克特拉(Neth Pheaktra)的代表出席活动。 论坛汇集了来自亚太地区多国的政府官员、专家学者、外交官及媒体机构代表。广州市委常委、宣传部部长谭静在开幕式上致辞,强调加强区域合作及促进亚太各国人民交流的重要性。 会议期间,多位专家围绕亚太地区合作、广州在连接中国与世界中的作用,以及媒体在促进亚太文明互鉴中的影响力等议题进行了专题分享。论坛设有两场专题讨论:第一场主题为“从连接到融合合作:拓展亚太产业合作新空间”;第二场则聚焦“从创新到实践:让人工智能(AI)成为亚太发展的新引擎”,深入探讨了AI技术在媒体及产业发展中的应用。 柬埔寨代表团此次参会,旨在加强柬埔寨媒体机构与亚太地区同行的交流,拓展专业网络,并深化区域媒体合作。该论坛被视为推动亚太地区信息交流、促进新技术应用及支持区域可持续发展的重要平台。
📋 简要摘要 ▸
柬埔寨新闻部代表团出席在广州举办的亚洲-太平洋媒体论坛,旨在加强区域媒体交流与合作。
📋 完整原文 ▸
ឯកឧត្តម ប្រាក់ ថាវអមិដា អញ្ជើញ​ចូលរួមក្នុងវេទិកាអមក្វាងចូវ (Guangzhou Sub-forum) ក្រោមក្របខ័ណ្ឌវេទិកាប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក (AKP ក្វាងចូវ) នា​ព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងក្វាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន ប្រតិភូក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ដែល​ដឹកនាំដោយ ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញ​ចូលរួមក្នុងវេទិកាអមក្វាងចូវ (Guangzhou Sub-forum) ក្រោមក្របខ័ណ្ឌវេទិកាប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក ដែលត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលវប្បធម៌ទីក្រុងក្វាងចូវ (Guangzhou Daily Group Culture Center) ដោយមានការចូលរួមពីមន្ត្រីរដ្ឋាភិបាល អ្នកជំនាញ អ្នកសិក្សា មន្ត្រី​ការទូត និងតំណាងស្ថាប័នសារព័ត៌មានមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ​នៅក្នុងពិធីបើកវេទិកានេះ​ លោកស្រី Tan Jing សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនទីក្រុងក្វាងចូវ និងជាប្រធាននាយកដ្ឋានឃោសនាការរបស់ទីក្រុងក្វាងចូវ បានលើកឡើងអំពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការជំរុញការផ្លាស់ប្តូររវាងប្រជាជននៃបណ្តាប្រទេសនៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក។ កម្មវិធីនេះ មានការធ្វីបទបង្ហាញពិសេសៗពីអ្នកជំនាញល្បីៗ អំពីការកសាងតំបន់ឈូងសមុទ្រលំដាប់ពិភពលោក និងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក តួនាទីរបស់ទីក្រុងក្វាងចូវក្នុងការតភ្ជាប់ទំនាក់​ទំនង​​ប្រទេសចិនទៅកាន់ពិភពលោក និងការចែករំលែកអំពីអំណាចប្រព័ន្ធផ្សព្វផ្សាយក្នុងការលើកកម្ពស់ការរៀនសូត្រពីគ្នាទៅវិញទៅមករវាងអរិយធម៌នានានៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ នៅ​ក្នុង​កម្មវិធីនេះ ​មាន​វេទិកាពិភាក្សាចំនួន២ ដោយវេទិកាពិភាក្សាទី១ បានផ្តោតសំខាន់លើប្រធានបទ «ពីការតភ្ជាប់ទៅកាន់កិច្ចសហប្រតិបត្តិការរួមបញ្ចូលគ្នា៖ ពង្រីកលំហថ្មីសម្រាប់កិច្ចសហប្រតិបត្តិការឧស្សាហកម្មអាស៊ី-ប៉ាស៊ីហ្វិក» និងវេទិកាពិភាក្សាទី២ បានផ្តោតសំខាន់លើប្រធានបទ «ពីការច្នៃប្រឌិតទៅការអនុវត្ត៖ ធ្វើឱ្យបញ្ញាសិប្បនិមិត្ត (AI) ក្លាយជាម៉ាស៊ីនជំរុញថ្មីសម្រាប់ការអភិវឌ្ឍអាស៊ី-ប៉ាស៊ីហ្វិក» ដោយបានលើកយកបច្ចេកវិទ្យា AI មកពិភាក្សាជាចំណុចស្នូល។ ការចូលរួមរបស់គណៈប្រតិភូកម្ពុជានៅក្នុង​កម្ម​វិធី​នេះ ឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងការផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ និងផ្តល់ឱកាសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ បណ្តាញវិជ្ជាជីវៈ និងការយោគយល់គ្នាទៅវិញទៅមករវាងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងសមភាគីក្នុងតំបន់។ វេទិកាអមក្វាងចូវនេះ ត្រូវបានចាត់ទុកថាជាវេទិកាសំខាន់មួយសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ អភិវឌ្ឍការផ្លាស់ប្តូរព័ត៌មាន និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ជាពិសេសបញ្ញាសិប្បនិមិត្ត ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ————— ព័ត៌មានរហ័សថ្មីៗ HOTNEWS ទទួលព័ត៌មានពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន https://t.me/cambodianews12 https://t.me/Cambodainew123 https://www.facebook.com/share/19G4XsyY5o/ ទំនាក់ទំនងផ្សព្វផ្សាយពានិជ្ជកម្មផ្សេងៗ 0717095001 @NGINSOKHUN