实居省乌栋市基层党建工作推进 关注村级选举
事件时间2026-08-30
地点实居省乌栋市
来源洪玛尼官方频道
发布时间2026/08/31 06:40
详情描述
2026年8月30日,实居省乌栋市瓦隆分区举行基层党建工作会议。瓦隆分区工作组组长李占杜拉及夫人齐皮隆,指派工作组前往克朗波尼亚村、普村及杜村,与当地村级党组织负责人及成员进行工作会谈。
会议重点讨论了多项基层民生与党务议题。在选民登记与人口管理方面,工作组要求详细核查各村选民家庭状况,包括流动人口、新迁入人口及达到法定投票年龄的公民,并核实身份证件有效性,以完善党员名册。同时,工作组将配合国家选举委员会的年度计划,统计年满18周岁公民信息,确保选民登记工作顺利开展。
在社会治安与基础设施方面,会议评估了各村治安状况,目前未发现违法犯罪、青少年帮派或毒品流通问题。工作组对已安装的太阳能路灯进行了检查,确认设备运行正常。此外,会议还讨论了土地所有权证的发放进度及相关问题。
会议结束后,工作组向当地党员发放了党员证。同日,克朗波尼亚村工作组组长谢杜拉为克朗波尼亚村的道路维修工作提供了100万瑞尔的资金支持。
📋 简要摘要 ▸
实居省乌栋市瓦隆分区举行基层党建会议,重点讨论选民登记、人口流动管理及村级基础设施修缮,并为村级道路维修提供资金支持。
📋 完整原文 ▸
ថ្ងៃអាទិត្យ ២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម លី ច័ន្ទតុលា ជាប្រធានក្រុមការងារចុះជួយសង្កាត់វាលពង់ និងលោកជំទាវ ឈីវ ភិរម្យ បានចាត់តាំងក្រុមការងារគណបក្សចុះមូលដ្ឋានភូមិក្រាំងពញា ភូមិផ្គរ និងភូមិទួល ចុះជួបប្រជុំជាមួយ អនុប្រធានប្រចាំការ អនុប្រធាន និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានភូមិ ក្នុងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
ក្រុមការងារគណបក្សចុះមូលដ្ឋានភូមិបានពិភាក្សាទៅលើចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១-ពិនិត្យលម្អិតអំពីស្ថានភាពគ្រួសាររបស់អង្គបោះឆ្នោតនៅក្នុងភូមិ (គ្រួសារចំណាកស្រុក ចំណូលថ្មី អ្នកដែលគ្រប់អាយុបោះឆ្នោត, សុពលភាពនៃអត្តសញ្ញាណប័ណ្ណ...) ដើម្បីកសាងសមាជិកបក្សតាមគ្រួសារនីមួយៗ និងពិនិត្យអំពីបញ្ហាប្រឈម សំណូមពរជាក់ស្តែងក្នុងមូលដ្ឋានភូមិ ដើម្បីឆ្លើយតប និងដោះស្រាយ។
២.ការអនុវត្តផែនការសកម្មភាព ដើម្បីពង្រឹង និងពង្រីកសមាជិកគណបក្ស។
៣-ជំរុញ និងសហការចូលរួមធ្វើស្ថិតិប៉ាន់ស្មានប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើង សម្រាប់ការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំឱ្យបានគ្រប់ៗគ្នា ស្របតាមប្រតិទិននៃការចុះឈ្មោះបោះឆ្នោតរបស់ គ.ជ.ប។
៤-ពិនិត្យទៅលើការងារសន្តិសុខ សុវត្ថិភាពភូមិដោយសង្កេតឃើញថាមិនមានករណី ល្មើសច្បាប់ គ្មានបញ្ហាក្មេងទំនើង ឬគ្រឿងញៀនចរាចរណ៍ក្នុងភូមិនោះទេ។
៥-ក្រុមការងារចុះជួយភូមិបានពិនិត្យទៅលើអំពូលសឡា ដែលបានដំឡើងរួចរាល់ពីពេលកន្លងមកដោយឃើញថា នៅមានសភាពនៅតែភ្លឺច្បាស់ដដែល និងអាចដំណើរការទៅបានយ៉ាងល្អ។
៦-ពិនិត្យទៅលើវឌ្ឍនភាព និងបញ្ហាប្រឈមនានាទាក់ទងនឹងការទៅដកប័ណ្ណកម្មសិទ្ធិ ក្នុងយុទ្ធនាការចុះចែកប័ណ្ណកម្មសិទ្ធិ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ក្រុមការងារចុះមូលដ្ឋានភូមិទាំង៣ខាងលើ ក៏ដូចជាភូមិខ្ចាស់ និងថ្នាក់ដឹកនាំភូមិបានចុះចែកប័ណ្ណសមាជិកគណបក្ស ជូនដល់សមាជិកគណបក្សផងដែរ។ ស្របពេលជាមួយនឹងការចុះចែកប័ណ្ណសមាជិកគណបក្ស ឯកឧត្តម ឈា តុលា ជាប្រធានក្រុមការងារចុះមូលដ្ឋានភូមិខ្ចាស់ បានឧបត្ថម្ភថវិកាសម្រាប់ជួសជុលផ្លូវក្នុងភូមិខ្ចាស់ ចំនួន ១លានរៀល។