旅游部携手广岛经济大学开发学术考察旅游产品










分类旅游
事件时间2026-09-10
地点金边
来源柬埔寨旅游部
发布时间2026/09/11 11:10
详情描述
2026年9月10日,柬埔寨旅游部与日本广岛经济大学在金边达成合作意向,双方计划将该大学的年度学术考察活动转化为新型旅游产品。此举旨在通过教育与旅游的深度结合,促进柬日两国学生及民众间的交流,同时通过推广柬埔寨旅游目的地,带动当地社区经济发展。
柬埔寨旅游部部长胡哈(Hout Hak)在会见广岛经济大学项目负责人Hirokazu Kashitani教授及其代表团时表示,该校此前已通过“柬埔寨国际交流计划”在磅通省巴莱县、暹粒省、马德望省及波罗勉省等地开展社区发展活动,在人力资源开发、卫生健康教育及青年交流方面发挥了积极作用。
胡哈部长指出,柬埔寨目前正推行“绿色季节游柬埔寨”活动,通过与航空公司、旅游公司及国际媒体合作,提升柬埔寨作为安全旅游目的地的国际形象,并重点吸引日本游客。
Hirokazu Kashitani教授表示,校方将继续深化与柬埔寨的合作,包括开展学生交换项目、开发教育课程,并分享广岛战后重建经验,以培养青年的和平意识与社会参与感。
为进一步落实合作,胡哈部长建议双方签署谅解备忘录,并探讨为柬埔寨旅游部官员及学生设立短期学习、学术考察及交流项目,以提升旅游业人力资源素质。同时,旅游部希望广岛经济大学利用其官方平台,向日本民众宣传柬埔寨的旅游潜力、安全环境及接待服务,以吸引更多日本青年及游客到访。
📋 简要摘要 ▸
旅游部与广岛经济大学达成合作,将大学年度学术考察转化为新型旅游产品,旨在通过教育与旅游结合,促进柬日学生交流,并直接带动当地社区经济发展。
📋 完整原文 ▸
[English Below]
ក្រសួងទេសចរណ៍ និងសកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន សហការប្រែក្លាយ «ទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សកលវិទ្យាល័យ» ជាផលិតផលទេសចរណ៍ថ្មី និងមានតម្លៃបន្ថែមជំរុញការផ្លាស់ប្តូរប្រជាជន និងនិស្សិតកម្ពុជា-ជប៉ុន និងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ព្រមទាំងអភិវឌ្ឍទេសចរណ៍ និងសេដ្ឋកិច្ចផ្ទាល់នៅក្នុងសហគមន៍
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យបណ្ឌិត Hirokazu Kashitani ប្រធានគម្រោង និងជាតំណាងសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ា (Hiroshima University of Economics) នៃប្រទេសជប៉ុន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម រាយការណ៍ពីសកម្មភាពជួយក្នុងវិស័យទេសចរណ៍ និងអប់រំកន្លងមកនៅប្រទេសកម្ពុជា និងពិភាក្សាការងារស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងជំនួបប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Hirokazu Kashitani និងគណៈប្រតិភូសកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ា ដែលបានបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា តាមរយៈកម្មវិធីផ្លាស់ប្តូរអន្តរជាតិជាមួយប្រទេសកម្ពុជា (Cambodia international Exchange Program) និងសកម្មភាពអភិវឌ្ឍសហគមន៍ជាច្រើននៅកម្ពុជា ដូចជានៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តព្រៃវែងជាដើម ដែលពិតជាបានរួមចំណែកលើកកម្ពស់ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ពង្រឹងការយល់ដឹងរវាងយុវជន និងនិស្សិតនៃប្រទេសទាំងពីរ
ជាពិសេសគឺការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ព្រមទាំងការលើកកម្ពស់ការយល់ដឹងពីសុខភាព និងអនាម័យ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា ដោយបានបញ្ជាក់ថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលបច្ចុប្បន្ន កម្ពុជាកំពុងអនុវត្តយុទ្ធនាការ «ទស្សនាកម្ពុជា នារដូវកាលបៃតង» ដោយសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនទេសចរណ៍ អ្នកផលិតមាតិកា និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ រួមទាំងទីផ្សារជប៉ុនឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន។
ជាមួយគ្នានេះដែរ លោក Hirokazu Kashitani និងគណៈប្រតិភូ បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ក្រសួងទេសចរណ៍កន្លងមក និងបានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា តាមរយៈការផ្លាស់ប្តូរនិស្សិត ការអភិវឌ្ឍកម្មវិធីអប់រំ និងការចែករំលែកបទពិសោធន៍របស់ប្រទេសជប៉ុន ជាពិសេសបទពិសោធន៍នៃការកសាងទីក្រុងហ៊ីរ៉ូស៊ីម៉ាឡើងវិញក្រោយសង្គ្រាមលោកលើកទី២ ដើម្បីលើកកម្ពស់ស្មារតីសន្តិភាព ភាពធន់ និងការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍសង្គម។
ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ា រៀបចំអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រសួងទេសចរណ៍ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ ព្រមទាំងពិនិត្យលទ្ធភាពរៀបចំកម្មវិធី កម្មវិធីផ្លាស់ប្តូរការសិក្សា កម្មវិធីសិក្សាវគ្គខ្លី ដំណើរទស្សនកិច្ចសិក្សា សម្រាប់មន្ត្រីក្រសួងទេសចរណ៍ និងនិស្សិតកម្ពុជា ដើម្បីជំរុញការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងការអភិវឌ្ឍសមត្ថភាពធនធានមនុស្សក្នុងវិស័យទេសចរណ៍ ព្រមទាំងបានស្នើសាកលវិទ្យាល័យបន្តជួយផ្សព្វផ្សាយអំពីស្ថានភាពពិត សន្តិសុខ សុវត្ថិភាព បដិសណ្ឋារកិច្ច និងសក្តានុពលទេសចរណ៍របស់កម្ពុជា តាមរយៈគេហទំព័រ និងបណ្តាញផ្សព្វផ្សាយរបស់សាកលវិទ្យាល័យ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងយុវជនជប៉ុនមកទស្សនាកម្ពុជាកាន់តែច្រើន។
សូមជម្រាបជូនថា សកលវិទ្យាល័យ បានអនុវត្តកម្មវិធីផ្លាស់ប្តូរអន្តរជាតិនៅកម្ពុជាជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០០៩ និងបានដឹកនាំនិស្សិតមកទស្សនាប្រទេសកម្ពុជាជាង១៧ លើក ដើម្បីចូលរួមសកម្មភាពអប់រំ សុខភាព អនាម័យ និងការងារសហគមន៍ទេសចរណ៍នៅតាមបណ្តាខេត្តនានារបស់កម្ពុជា។ តាមរយៈកម្មវិធីនៅកម្ពុជានេះ សាកលវិទ្យាល័យបានផលិតសៀវភៅអប់រំសម្រាប់កុមារកម្ពុជាស្តីពីសន្តិភាព និងការកសាងប្រទេសឡើងវិញ ហើយកំពុងរៀបចំសៀវភៅអប់រំបន្ថែមស្តីពីសន្តិភាព និងភាពធន់ ដើម្បីរួមចំណែកអភិវឌ្ឍយុវជន និងសង្គមកម្ពុជា។
ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។
(កម្មវិធីជំនួបជាមួយដៃគូសហប្រតិបត្តិការអន្តរជាតិលើកទី៤៣ ឆ្នាំ២០២៦)