泰国军方发言人指责柬埔寨将柏威夏寺作为军事基地,柬方对此予以
分类政治
地点柏威夏寺
来源朱鹭传媒
发布时间2026/09/12 13:13
详情描述
据Troryorng Media报道,泰国联合信息中心(JIC)发言人、泰国空军副参谋长普拉帕斯·松柴迪(Praphas Sonchaidee)近日公开指责柬埔寨将柏威夏寺区域用作军事基地。
泰方在声明中援引1954年《海牙公约》及1999年附加议定书,声称掌握了柬方在柏威夏寺部署RPG火箭筒及防空火炮的航空照片与坐标,并强调文化遗产不应被用作军事掩体。泰方要求对此进行独立调查,并表示若该地点成为军事目标,将影响遗产保护。
针对上述指控,柬方予以否认。柬方指出,泰方此举意在转移国际视线,并指责泰方自身曾将柬埔寨的塔莫安寺(Ta Moan Thom)作为军事掩体和驻军基地。
柬方进一步表示,泰方提及的所谓“军事调查”是为掩盖其针对柏威夏寺周边超过500个目标进行空中打击的军事计划。柬方强调,将继续捍卫国家主权与祖先留下的文化遗产,并呼吁联合国教科文组织及国际社会关注相关局势。
📋 简要摘要 ▸
泰国军方发言人指责柬埔寨将柏威夏寺作为军事基地,柬方对此予以否认并强调将捍卫国家主权与文化遗产。
📋 完整原文 ▸
មេ JIC ថៃ មិនទទួលស្គាល់ការពិត ចោទខ្មែរថា ប្រើប្រាសាទធ្វើជាមូលដ្ឋានយោធា ក្រោយផែនការតម្រង់គោលដៅជាង ៥០០ ចំនុចលើប្រាសាទព្រះវិហារត្រូវបើកបង្ហាញ
សារព័ត៌មានថៃផ្សាយពីនាយឧត្តមសេនីយ៍ឯក ប្រាផាស សុនចៃឌី (Praphas Sonchaidee) អ្នកនាំពាក្យមជ្ឈមណ្ឌលព័ត៌មានរួម (JIC) និងជាជំនួយការមេបញ្ជាការកងទ័ពអាកាសថៃ បានចេញមុខចោទប្រកាន់កម្ពុជាថា បានប្រើប្រាស់តំបន់ប្រាសាទព្រះវិហារជាមូលដ្ឋានយោធា បន្ទាប់ពីកម្ពុជាដាក់តម្កល់ភ័ស្តុតាងពិតនៅ UNESCO ។
ការចេញមកសម្តែងការព្រួយបារម្ភ និងទាមទារឱ្យមានការស៊ើបអង្កេតឯករាជ្យពីសំណាក់ភាគីថៃនៅពេលនេះ ត្រូវបានគេមើលឃើញ និងចាត់ទុកថាជា «លេសកែខ្លួនយ៉ាងចាស់គំរឹល» ដើម្បីបង្វែរដានពីទង្វើឈ្លានពាន និងទម្លាក់កំហុសមកលើកម្ពុជានៅលើឆាកអន្តរជាតិ។ ក្នុងនោះមាន ៣ ចំណុចដែលត្រូវកត់សម្គាល់គឺ ៖
១. ទម្លាប់ថៃប្រើលេសដើម្បីប្រកែកមិនទទួលស្គាល់ការពិត៖
នៅក្នុងសេចក្តីថ្លែងការណ៍របស់ថៃនាពេលថ្មីៗនេះ ភាគីថៃបានព្យាយាមលើកឡើងនូវអនុសញ្ញាក្រុងឡាហេ ឆ្នាំ១៩៥៤ និងពិធីសារបន្ថែមឆ្នាំ១៩៩៩ ដោយអះអាងថា ខ្លួនមានរូបថតពីលើអាកាស និងកូអរដោនេនៃអាវុធ RPG និងកាំភ្លើងប្រឆាំងយន្តហោះរបស់កម្ពុជា ព្រមទាំងប្រកាសថា «សម្បត្តិបេតិកភណ្ឌមិនគួរត្រូវបានប្រើជាខែលយោធាឡើយ»។ ប៉ុន្តែការលើកឡើងនេះគេយក់ឃើញថា នេះគ្រាន់តែជាល្បិចកលផ្លូវច្បាប់តែសំបកក្រៅប៉ុណ្ណោះ។ ថៃតែងតែប្រើប្រាស់លេសនៃការផ្ទៀងផ្ទាត់ការពិតបែបនេះ ដើម្បីបង្កើតរូបភាពថាខ្លួនជាអ្នកគោរពច្បាប់ តែធាតុពិត គឺជារបាំងបិទបាំងការមិនគោរពសាលដីកាតុលាការអន្តរជាតិ (ICJ) និងជាការបង្កើតលេសមុននឹងបើកការវាយប្រហារលើដែនអធិបតេយ្យកម្ពុជា។
២. ថៃចោទប្រកាន់កម្ពុជា តែខ្លួនឯងជាអ្នកយកប្រាសាទ តាមាន់ធំ ធ្វើជាលេណដ្ឋានយោធា៖
ខណៈដែលភាគីថៃដេញដោលយ៉ាងស្វិតស្វាញអំពី «ការបាត់បង់កិច្ចការពារបេតិកភណ្ឌ ប្រសិនបើទីតាំងនោះក្លាយជាគោលដៅយោធា» ភាគីថៃខ្លួនឯងទៅវិញទេ ដែលជាអ្នករំលោភលើច្បាប់សង្គ្រាមយ៉ាងធ្ងន់ធ្ងរ។ ថៃបានចូលកាន់កាប់ និងបំប្លែងទីតាំង «ប្រាសាទតាមាន់ធំ» ដែលជាសម្បត្តិបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់ជាតិខ្មែរ ឱ្យទៅជា «លេណដ្ឋាន និងមូលដ្ឋានឈរជើងយោធា» របស់ខ្លួនយ៉ាងអនាធិបតេយ្យ។ ទង្វើត្រីមុខរបស់ថៃ ដែលចោទប្រកាន់កម្ពុជាលើប្រាសាទព្រះវិហារ តែខ្លួនឯងយកប្រាសាទតាមាន់ធំធ្វើជាលេណដ្ឋានយោធា គឺជាភស្តុតាងពិតមិនអាចប្រកែកបាន។
៣. បកស្រាយយកលាបពណ៌ ដើម្បីបិទបាំងផែនការបាញ់កម្ទេចប្រាសាទព្រះវិហារជាង ៥០០ គោលដៅ៖
អ្វីដែលគ្រោះថ្នាក់បំផុត គឺការដែលយោធាថៃបានព្យាយាមបកស្រាយបង្វែរដានមិនទទួលស្គាល់ការពិត ដោយលើកឡើងថា «ការទទួលខុសត្រូវលើការខូចខាតប្រាសាទ ត្រូវពិនិត្យលើប្រវត្តិហេតុការណ៍ថា អ្នកណាជានាក់ចាត់តាំងទ័ព និងបាញ់មុន»។ នេះគឺជាការរៀបចំយុទ្ធសាស្ត្រដោះសារ ដើម្បីដោះសារទុកជាមុនសម្រាប់ផែនការយោធាដ៏ឃោរឃៅរបស់ខ្លួន ដែលបានរៀបចំដៅគោលដៅទីតាំងជាង ៥០០ ចំនុច បើកការវាយប្រហារផ្លូវអាកាស តម្រង់ចំតំបន់ប្រាសាទព្រះវិហារ។ ការព្យាយាមបង្កើតលេសចោទថាកម្ពុជាបាញ់ចេញពីប្រាសាទ គឺគ្រាន់តែជាការបើកផ្លូវឱ្យថៃមានលេសថាជា តម្រូវការចាំបាច់ផ្នែកយោធា ដើម្បីកម្ទេចប្រាសាទបេតិកភណ្ឌពិភពលោកតែប៉ុណ្ណោះ។
ជារួម កម្ពុជានៅតែបន្តអំពាវនាវដល់សហគមន៍អន្តរជាតិ និងអង្គការ UNESCO ពិនិត្យមើលឱ្យធ្លុះពីល្បិចកលការទូត និងលេសគ្រប់សព្វដែលថៃបង្កើតឡើង ហើយកម្ពុជានឹងបន្តការពារអធិបតេយ្យភាព និងបេតិកភណ្ឌដូនតាឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ៕