马德望市叫停无证药酒销售 涉事作坊须补办执照

分类执法监管
事件时间2026-11-03
地点马德望
来源热闻24小时
发布时间2026/11/04 16:27

详情描述

马德望市市长要求执法部门约谈一名商贩,责令其停止销售名为“雅嫩”的泡药酒(俗称药水酒),并禁止其他商贩销售无来历、无合法许可证的同类产品。库伦县当局同时要求该作坊主补办合法执照,并规范生产流程、确保卫生条件。
📋 完整原文 ▸
លោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានចាត់ឱ្យសមត្ថកិច្ចចុះណែនាំនិងធ្វើកិច្ចសន្យាលើអាជីវករម្នាក់ឱ្យបញ្ឈប់ដាក់លក់ស្រាសត្រាំថ្នាំ ឬហៅថាទឹកអាសុចយាយនឿន និងហាមអាជីវករឬអ្នកលក់ដូរផ្សេងទៀតមិនឱ្យដាក់លក់ស្រាសត្រាំថ្នាំនេះដែលគ្មានប្រវត្តិ និងគ្មានអាជ្ញាប័ណ្ណស្របច្បាប់ ខណៈអាជ្ញាធរស្រុកគូលែនបានចុះណែនាំឱ្យម្ចាស់សិប្បកម្មផលិតស្រាសត្រាំថ្នាំឈ្មោះ នួន នឿន ហៅយាយនឿន ទៅដាក់ពាក្យស្នើសុំច្បាប់ឱ្យបានត្រឹមត្រូវ និងត្រូវរៀបចំដំណើរការផលិតឱ្យមានអនាម័យ។ តាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានបង្ហោះរូបភាព៣សន្លឹកនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយបង្ហាញពីសកម្មភាពដាក់លក់ស្រាសត្រាំថ្នាំយាយនឿននៅទីសាធារណៈក្នុងក្រុងបាត់ដំបង។ តាមរយៈការបង្ហោះនេះ លោកបានណែនាំដល់ប្រជាពលរដ្ឋនិងអាជីវករទាំងអស់ឱ្យបញ្ឈប់ការលក់និងការចរាចរណ៍ផលិតផលស្រាថ្នាំ យាយនឿន ជាបន្ទាន់។ ក្រោមហេតុផលគ្មានប្រភពច្បាស់លាស់និងគ្មានអាជ្ញាបណ្ណត្រឹមត្រូវ លោក លាង វាសនា បានចាត់ឱ្យសមត្ថកិច្ចចុះណែនាំធ្វើកិច្ចសន្យាលើអាជីវករម្នាក់ឱ្យបញ្ឈប់ការលក់ស្រាសត្រាំថ្នាំយាយនឿន ដែលអាចនាំឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង។ ទន្ទឹមគ្នានេះ លោក ប៉ែន ជឹង អភិបាលស្រុកគូលែន ខេត្តព្រះវិហារ បានឱ្យដឹងនៅថ្ងៃទី០៣ ខែវិច្ឆិកាដែរថា កម្លាំងចម្រុះរួមមានទាំងអាជ្ញាធរស្រុក, មន្ទីរឧស្សាហកម្មខេត្ត, មន្ទីរពាណិជកម្មខេត្ត, ប្រធានក.ប.បខេត្ត និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត បានចុះពិនិត្យនិងណែនាំឱ្យម្ចាស់ទីតាំងសិបកម្មកែច្នៃស្រាសត្រាំយិនស៊ិន យាយនឿន ស្ថិតនៅភូមិឈូក ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ ដាក់ពាក្យស្នើសុំច្បាប់ឱ្យបានត្រឹមត្រូវ និងរៀបចំទីតាំងដំណើរការផលិតឱ្យមានអនាម័យ។ ក្រៅពីនេះ កម្លាំងជំនាញ ក៏បានហាមឃាត់ការនាំចូលស្រាសដែលពុំមានប្រភពច្បាស់លាស់ និងមិនឱ្យបង្ហោះផ្សាយពាណិជ្ជកម្មលក់ស្រាបែបអាសអាភាសបន្តទៀត ខណៈកម្លាំងជំនាញក៏បានចុះពិនិត្យទីតាំងបិតស្រាសនោះផងដែរ។ សូមជម្រាបដែរថា ក្រោយផ្ទុះការចាប់អារម្មណ៍ពីការផ្សព្វផ្សាយស្រាសត្រាំថ្នាំរបស់យាយនឿន ក៏មានមហាជនមួយចំនួនស្នើថា គួរតែមានការត្រួតពិនិត្យដោយឆ្លងកាត់ពីមន្ទីរសោធន៍ត្រឹមត្រូវ ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាពអ្នកពិសា។ តែបើតាមការអះអាងរបស់យាយនឿន បានឱ្យដឹងថា ប្រភពស្រាដែលកំពុងលក់នេះគីជាស្រាសបិតនៅក្នុងស្រុកពិតប្រាកដ។ ចំណែកថ្នាំវិញជារបស់ធម្មជាតិរកបាននៅតាមព្រៃភ្នំសុទ្ធសាធ ដែលវាផ្តល់អត្ថប្រយោជន៍ជួយដល់កម្រើករាត្រី បំបាត់ការឈឺចុកចាប់ខ្លួនប្រាណ ឈឺសរសៃ និងបាយបានសម្រាន្តលក់ស្រួលជាដើម ជាពិសេសជួយព្យាបាលបញ្ហារោគស្រ្តី។ ប៉ុន្តែទោះបីជាយ៉ាងណា អ្នកឯកទេសផ្នែកសុខភាពសាធារណៈ លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានកត់សម្គាល់ថា ឱសថបុរាណនិងថ្នាំត្រាំផ្សេងៗ មានខ្លះអាចជួយដល់សុខភាព ប៉ុន្ដែភាគច្រើនការលាយមានបរិមាណនិងកំហាប់មិនមានស្ដង់ដារដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពនៅពេលទទួលទាន។ ដូច្នេះការកែច្នៃស្រាសទៅជាឱសថព្យាបាលបែបនេះ គឺមិនគួរឱ្យលក់ និងចែកចាយជាសាធារណៈនោះទេ ប្រសិនបើមិនបានឆ្លងការត្រួតពិនិត្យឬធ្វើតេស្តឱ្យបានត្រឹមត្រូវ។ លោកវេជ្ជបណ្ឌិតបានស្នើឱ្យមានការយកចិត្តទុកដាក់ទៅលើការប្រើប្រាស់ថ្នាំបុរាណ និងថ្នាំត្រាំផ្សេងៗដែលអាចបង្កហានិភ័យខ្ពស់ចំពោះសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅពេលប្រើប្រាស់មិនត្រឹមត្រូវផងដែរ៕ #អាជ្ញាធរក្រុងបាត់ដំបង #ស្រាថ្នាំយាយនឿន #ស្រាថ្នាំ #វិទ្យុវាយោ #vayo #vayoradio