卫生部会见联合国儿童暴力问题特使 商讨防治合作
分类社会民生
事件时间2026-11-05
地点金边
来源柬埔寨卫生部
发布时间2026/11/07 10:40
详情描述
2026年11月5日,柬埔寨卫生部国务秘书郭万尼代表卫生部长秦拉,在部内会见联合国秘书长儿童暴力问题特别代表纳贾特·马拉·姆吉德。双方举行礼节性会面并工作会谈,地点位于金边卫生部。
据卫生部通报,此次会谈围绕卫生系统在预防和应对儿童暴力中的角色展开。卫生部在会上肯定了本国卫生领域参与相关防治工作的做法,双方讨论了加强跨部门协作、推动与相关方合作,以及为卫生官员提供进一步能力培训等事项。此外,会谈还涉及《2025-2030年国家行动计划》及预防和应对儿童暴力国家行动计划的落实工作。该计划承接柬埔寨在哥伦比亚波哥大举行的全球会议上所作承诺。
纳贾特·马拉·姆吉德表示,此行旨在通过柬埔寨积极参与全球终止儿童暴力联盟,继续强化联合国儿童暴力问题特别代表办公室与柬埔寨之间的合作。双方均表达了消除一切形式儿童暴力的意愿,柬埔寨方面感谢联合国长期以来在技术和精神层面提供的支持。
通报未披露会谈达成的具体成果及后续项目安排。普通民众目前没有公开参与相关项目的渠道,如需了解国家行动计划的具体内容或防治服务信息,可关注卫生部官方发布渠道。
📋 简要摘要 ▸
2026年11月5日,柬埔寨卫生部国务秘书郭万尼代表卫生部长秦拉,在部内会见联合国秘书长儿童暴力问题特别代表纳贾特·马拉·姆吉德,双方举行礼节性会面并工作会谈。卫生部在会上高度评价特使此行的使命,双方就柬埔寨儿童暴力防治领域的合作交换意见,会谈细节与后续项目安排未在通报中披露。
📋 完整原文 ▸
ជំនួបពិភាក្សាការងារជាមួយ តំណាងពិសេស នៃអគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកការងារលុបបំបាត់អំពើហិង្សាលើកុមារ (SRSG VAC)។
——
រាជធានីភ្នំពេញ៖ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ តំណាងឯកឧត្តសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីនៃក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំសុខាភិបាល បានទទួលស្វាគមន៍ លោកជំទាវបណ្ឌិត Najat Maalla M’jid តំណាងពិសេស នៃអគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកការងារលុបបំបាត់អំពើហិង្សាលើកុមារ (SRSG VAC) ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះ ក្រសួងសុខាភិបាលនៃកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់អង្គការសហប្រជាជាតិ ក្នុងការជួយជ្រោមជ្រែងកិច្ចការពារសិទ្ធិកុមារនៅកម្ពុជា និងនៅលើពិភពលោក។
លោកជំទាវតំណាងពិសេស បានបញ្ជាក់ថាទស្សនកិច្ចនាពេលនេះ គឺដើម្បីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងបេសកកម្មអង្គការសហប្រជាជាតិ ទទួលបន្ទុកការងារលុបបំបាត់អំពើហិង្សាលើកុមារ (SRSG VAC) និងកម្ពុជា តាមរយៈការចូលរួមយ៉ាងសកម្មរបស់កម្ពុជា នៅក្នុងសម្ព័ន្ធសកលលោកឈានមុខលើការបញ្ចប់អំពើហិង្សាលើកុមារ។
ភាគីទាំងពីរបានពិភាក្សានិងផ្លាស់ប្តូរយោបល់លើចំណុចសំខាន់ៗរួមមាន៖
១.ការលើកសរសើរពីការចូលរួមរបស់វិស័យសុខាភិបាលក្នុងការបង្ការ ឆ្លើយតបអំពើហិង្សាលើកុមារ។
២.ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរវិស័យ ជំរុញកិច្ចសហការជាមួយភាគីពាក់ព័ន្ធ និងការបណ្តុះបណ្តាលពង្រឹងបន្ថែមសមត្ថភាពមន្ត្រីសុខាភិបាល។
៤.ផែនការសកម្មភាពជាតិ ២០២៥-២០៣០ និងការដាក់ឱ្យអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ដែលជាសមិទ្ធផលបន្តពីការប្តេជ្ញាចិត្ត របស់កម្ពុជាក្នុងសន្និសីទសកលនៅក្រុងបូកូតា ប្រទេសកូឡុំប៊ី។
ភាគីទាំងពីរបានបង្ហាញនូវសុឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងរឹងមាំក្នុងការលុបបំបាត់ រាល់ទម្រង់នៃអំពើហិង្សាលើកុមារ ហើយភាគីកម្ពុជាក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការសហប្រជាជាតិ ដែលតែងតែផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងស្មារតីដល់កម្ពុជានាទាំងពេលកន្លងមក ទាំងពេលបច្ចុប្បន្ន និងអនាគត។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)