金边60米大道发生严重车祸 1人伤重不治身亡
分类社会新闻
事件时间2026-05-07 16:00
地点金边棉芷区60米大道
来源酸角树报
发布时间2026/05/09 15:09
详情描述
2026年5月7日下午4时左右,金边市棉芷区60米大道(洪森大道)AEON 3商场附近发生一起严重交通事故。一辆由女性驾驶的白色MAZDA EZ-6轿车(车牌号:金边2CH-2906)在行驶过程中,追尾撞上一辆正在等待红绿灯的摩托车拖车及一辆本田Dream摩托车(车牌号:金边1HB-5683)。
事故导致拖车侧翻并压住车上的2名人员,造成两人重伤;本田Dream摩托车驾驶员受轻伤。伤者随后被送往棉芷转诊医院及柬苏友谊医院接受救治。
事发后,肇事方与本田Dream摩托车驾驶员达成协议,赔偿400美元。针对拖车方的伤者,肇事方曾于5月7日晚达成8000美元的赔偿协议。经警方现场检测,肇事女司机体内无酒精含量。
然而,其中一名重伤者于5月8日中午在医院抢救无效死亡。死者遗体已被家属运回桔井省老家办理后事。由于事故造成人员死亡,案件性质已由交通意外转为刑事程序,金边市警察局专业部门正依据交通法规对肇事司机进行进一步处理。
📋 简要摘要 ▸
5月7日下午,金边60米大道AEON 3附近发生严重车祸。一辆MAZDA轿车追尾摩托车拖车,导致多人受伤。其中一名伤者于5月8日中午在医院抢救无效死亡。目前肇事司机已被警方控制,案件正按交通法规进一步处理。
📋 完整原文 ▸
សោកនាដកម្មនៅផ្លូវ ៦០ម៉ែត្រ៖ យុវជនម្នាក់ក្នុងចំណោមជនរងគ្រោះពីរនាក់ បានទទួលមរណភាព ក្រោយរថយន្ត MAZDA បុកពីក្រោយ
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានប្រែក្លាយជាសោកនាដកម្ម បន្ទាប់ពីយុវជនម្នាក់ដែលរងរបួសធ្ងន់ក្នុងករណីរថយន្តស៊េរីទំនើបបុកពីក្រោយរ៉ឺម៉កដឹកម៉ាស៊ីនត្រជាក់ បានទទួលមរណភាពកាលពីថ្ងៃត្រង់ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះ ទោះបីជាមានការជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យក៏ដោយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត ៤ រសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចស្តុបផ្សារទំនើប AEON 3 លើមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
យោងតាមប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង និងម៉ូតូហុងដាឌ្រីម (ស្លាកលេខ ភ្នំពេញ 1HB-5683) កំពុងឈប់រង់ចាំស្តុបតាមធម្មតា។ រំពេចនោះ ក៏មានរថយន្តម៉ាក MAZDA EZ-6 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2CH-2906 បើកបរដោយស្ត្រីម្នាក់ក្នុងល្បឿនលឿន បានជ្រុលទៅបុកពីក្រោយរ៉ឺម៉កយ៉ាងពេញទំហឹង បណ្តាលឱ្យក្រឡាប់រ៉ឺម៉កសង្កត់លើអ្នកបើកបរ និងអ្នករួមដំណើរចំនួន ២ នាក់ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ចំណែកអ្នកបើកម៉ូតូឌ្រីមម្នាក់ទៀតរងរបួសស្រាល។
ភ្លាមៗក្រោយកើតហេតុ ជនរងគ្រោះទាំង ២ នាក់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកមានជ័យ និងបន្តទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្សី)។
ចំពោះការសម្របសម្រួលនៅកន្លែងកើតហេតុ ភាគីម៉ូតូហុងដាឌ្រីម ទទួលបានសំណងចំនួន ៤០០ ដុល្លារ ដើម្បីបញ្ចប់រឿង។ ភាគីរ៉ឺម៉ក តំណាងភាគីរថយន្តបង្កបានចរចាសងជាថវិកាចំនួន ៨,០០០ ដុល្លារ កាលពីយប់ថ្ងៃទី០៧ ឧសភា។
សមត្ថកិច្ចបាននាំខ្លួនអ្នកបើកបររថយន្តទៅវាស់ជាតិអាកុល ប៉ុន្តែលទ្ធផលបង្ហាញថា ពុំមានជាតិអាកុល នៅក្នុងខ្លួនឡើយ។
ទោះបីជាមានការព្រមព្រៀងសងសំណងរដ្ឋប្បវេណីខ្លះៗហើយក្តី ប៉ុន្តែជាអកុសល នៅវេលាថ្ងៃត្រង់ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ យុវជនម្នាក់ក្នុងចំណោមអ្នករងរបួសធ្ងន់ខាងភាគីរ៉ឺម៉ក បានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យ។ បច្ចុប្បន្ន សពត្រូវបានគ្រួសារដឹកយកទៅរៀបចំពិធីបុណ្យតាមប្រពៃណីនៅស្រុកកំណើត ក្នុងខេត្តក្រចេះ។
ចំពោះនីតិវិធីបន្ត សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងបន្តចាត់ការតាមនីតិវិធីច្បាប់ ខណៈដែលករណីនេះបានប្រែពីគ្រោះថ្នាក់របួសស្នាម មកជាគ្រោះថ្នាក់បណ្តាលឱ្យមានមនុស្សស្លាប់ ដែលអាចនឹងមានការប្រឈមមុខនឹងច្បាប់ចរាចរណ៍ផ្លូវគោកកាន់តែតឹងរ៉ឹងជាងមុន៕
សារព័ត៌មាន ដើមអម្ពិល - ព័ត៌មានទាន់ហេតុការណ៍ដោយ សយ សុភាព 👉 https://t.me/daphotnews
សូមទាញយកកម្មវិធីព័ត៌មានដើមអម្ពិល ដើម្បីទទួលបានព័ត៌មានទាន់ហេតុការណ៍ 👉 https://get1.link/uSSeWa