柏威夏省志愿者医疗服务活动
| 服务类型 | 免费医疗 |
| 地点 | 柏威夏省 |
| 价格 | 免费 |
| 发布时间 | 2026-04-10 07:02 |
服务描述
志愿者医疗团队为边境受冲突影响的民众提供免费健康检查与治疗服务,共计服务142人。
នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅខេត្តព្រះវិហារ ឯកឧត្តមវេជ្ជបណ្ឌិត គួង ឡូ អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តព្រះវិហារ និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុន ម៉ានី ប្រចាំខេត្តព្រះវិហារ ចំនួន ១៨នាក់ សហការជាមួយរដ្ឋបាលខេត្តព្រះវិហារ មន្ទីរសុខាភិបាលខេត្តព្រះវិហារ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរដែលពាក់ព័ន្ធ ចុះផ្សព្វផ្សាយអប់រំសុខភាព និងពិនិត្យព្យាបាលជំងឺជូនប្រជាជនភៀសសឹកដែលផ្ទុះអាវុធតាមបន្ទាត់ព្រំដែន និងផ្តល់សេវាដោយឥតគិតថ្លៃ បានចំនួន ១៤២នាក់ ស្រី ១០១នាក់ ។
កងទ័ពអាវសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នៅប្រកៀកស្មាជាមួយវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ គ្រប់គ្រាលំបាក ។🙏