柬埔寨国家社会保障基金(NSSF)自雇人员参保指南
| 文件类型 | 公告 |
| 发布机构 | 柬埔寨国家社会保障基金(NSSF) |
| 发布时间 | 2026-04-05 16:37 |
政务内容
针对离职后希望继续缴纳社保的自雇人士,明确了年龄限制、职业性质及所需身份证明文件。申请人需持有有效身份证件及非正规经济从业者注册证书,可通过官方移动应用进行登记。
ជម្រាបសួរ! ករណីឈប់ធ្វើការហើយចង់បន្តបង់ដោយខ្លួនឯង
👉 ចំពោះបុគ្គលស្វ័យនិយោជន៍ត្រូវមានលក្ខខណ្ឌដូចខាងក្រោម ៖
- មានអាយុក្រោម៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទស្នើសុំចុះបញ្ជី
- មានប្រកបមុខរបររកចំណូលផ្ទាល់ខ្លួនដោយមិនពាក់ព័ន្ធនឹងប្រាក់ឈ្នួលឬប្រាក់បៀវត្ស
- មិនមានប្រើប្រាស់បុគ្គលិកនៅក្នុងសកម្មភាពមុខរបររបស់ខ្លួន
ឯកសារភ្ជាប់៖
- អត្តសញ្ញាណប័ណ្ណសញ្ញាត្តិខ្មែរច្បាប់ដើមមានសុពលភាព
ករណីមិនមានអត្តសញ្ញាណប័ណ្ណច្បាប់ដើម ឬអត្តសញ្ញាណប័ណ្ណហួសសុពលភាពអាចភ្ជាប់លិខិតបញ្ជាក់អត្តសញ្ញាណបុគ្គល និងលិខិតបញ្ជាក់ភាពត្រឹមត្រូវ នៃទិន្នន័យអត្តសញ្ញាណបុគ្គល នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
- កាត ប.ស.ស. ( បើមាន )
- វិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចេញដោយគណៈកម្មាធិការសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ
បញ្ជាក់ ៖ វិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចចុះតាមរយៈកម្មវិធីទូរសព្ទដៃ!
👉 iOS : https://apps.apple.com/kh/app/cam-ie/id6499583450 (សម្រាប់ទូរសព្ទប្រភេទ iPhone)
👉 Android : https://play.google.com/store/apps/details?id=com.ie.app (សម្រាប់ទូរសព្ទប្រើប្រាស់ Google Play ឬ Play Store)
👉 ឬចុះឈ្មោះតាមវេបផតថល៖ https://ie.digitaleconomy.gov.kh/self-registration/register
👉 ឬចុះឈ្មោះតាមរយៈភ្នាក់ងាររបស់ធនាគារដូចខាងក្រោម ៖
១. ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម
២. ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា
៣. ធនាគារអេស៊ីលីដា
៤. ធនាគារ ABA
៥. ធនាគារវីង
៦.ធនាគារវឌ្ឍនៈ
៧. ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB)
៨. ធនាគារ កាណាឌីយ៉ា
ចំពោះព័ត៌មានអំពីការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬ កម្មវិធី CAM-IE សូមទាក់ទង
☎️ លេខទូរសព្ទ៖ ១២៦៤
សូមអរគុណ!
[App Store] | Cam-IE App - App Store | Download Cam-IE by MINISTRY OF ECONOMY AND FINANCE on the App Store. See screenshots, ratings and reviews, user tips and more games like Cam-IE. | https://apps.apple.com/kh/app/cam-ie/id6499583450