ពលរដ្ឋភៀសសឹកក្មេងចាស់ ទស្សនាទស្សនីយភាពសិល្បៈដោយក្ដីរីករាយ
សៀមរាប៖ ពលរដ្ឋភៀសសឹករាប់រយគ្រួសារដែលកំពុងស្នាក់នៅជំរំភៀសសឹក ក្នុងភូមិ សាស្រ្ត ខេត្តសៀមរាប ក្នុងវត្តជ្រោយនាងងួន ស្រុកស្រីស្នំ និងវត្តធម្មរង្សី ស្រុកក្រឡាញ់ បានចូលរួមក្នុងកម្មវិធីសង្ក្រាន្តនៅជំរំរបស់ខ្លួន នៅថ្ងៃទី២៩-៣០ ខែមីនា។ កម្មវិធីសង្រ្កាន្ត នៅជំរំភៀសសឹកនេះ រៀបចំឡើងក្រោមកិច្ចសហការរវាងអាជ្ញាធរស្រុក-ខេត្ត វិស័យឯកជន និងសហភាពសហព័ន្ធយុវជនកម្ពុជា។
ក្នុងកម្មវិធីសង្រ្កាន្តនេះ មានរៀបចំកម្មវិធីសាសនាប្រុងពាលី សូត្រមន្ត និងកម្មវិធីកម្សាន្តជា ច្រើនប្រភេទដូចជាការលេងល្បែងប្រជាប្រិយ តន្រ្តីស្គរដៃ និងការសម្ដែងល្ខោនបាសាក់ ជាដើម។ កម្មវិធីរៀបចំឡើងដើម្បីបង្កបរិយាកាសកម្សាន្តសប្បាយ និងភាពកក់ក្ដៅដល់ ពលរដ្ឋភៀសសឹក។
ពលរដ្ឋភៀសសឹកក្មេងចាស់បាននាំគ្នាចូលរួមកម្សាន្ត និងទស្សនាទស្សនីយភាពសិល្បៈ ជាច្រើនដោយក្ដីរីករាយ និងមានសាមញញឹមលើផ្ទៃមុខគ្រប់ៗគ្នា។