柬中高层会晤要点总结

文件类型公告
发布机构柬埔寨国会/中国大使馆
发布时间2026/04/01 17:09

政策详情

总结了柬埔寨国会主席与中国大使会晤的七大要点,包括国防安全、德崇扶南运河项目支持、柬泰关系协调及打击网络犯罪等合作意向。
📋 完整原文 ▸
ចំណុចគន្លឹះសំខាន់ៗក្នុងជំនួបសម្តែងការគួរសម និងជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន៖ ១. ចិនបន្តឈរនៅក្បែរកម្ពុជា ដើម្បីពង្រឹងវិស័យការពារជាតិឱ្យកាន់តែរឹងមាំ និងធានាសន្តិសុខយូរអង្វែង។ ២. ចិនប្តេជ្ញាគាំទ្រពេញទំហឹងលើគម្រោង "ព្រែកជីកហ្វូណនតេជោ" ឱ្យសម្រេចបានជោគជ័យជាប្រវត្តិសាស្ត្រ។ ៣. ចិនបន្តដើរតួនាទីជា "ស្ពានចម្លងសន្តិភាព" សម្របសម្រួល និងស្តារទំនាក់ទំនងឡើងវិញរវាងកម្ពុជា-ថៃ។ ៤. ត្រៀមរៀបចំកិច្ចប្រជុំយន្តការ "២+២" កម្រិតខ្ពស់ ជាមួយវត្តមានរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិចិនឆាប់ៗ។ ៥. សន្យាសហការបច្ចេកទេសយ៉ាងសកម្ម ដើម្បីបោសសម្អាតបទល្មើសអនឡាញឱ្យអស់ពីទឹកដីកម្ពុជា។ ៦. ការលំបាករបស់កម្ពុជាបច្ចុប្បន្នគ្រាន់តែជា "ឧបសគ្គបណ្ដោះអាសន្ន" ហើយកម្ពុជានឹងបន្តអភិវឌ្ឍយ៉ាងលឿននាពេលអនាគត។ ៧. គម្រោងវិនិយោគធំៗជាច្រើនរបស់ចិននឹងលេចចេញជារូបរាងជាផ្លូវការនៅសប្តាហ៍ក្រោយនេះ។ [**Join AMS One-minute**](https://t.me/ams1minute)