2026年“诺哥宋干节”庆典

类型文化庆典
时间2026年4月14日至19日
地点金边
票价免费
组织柬埔寨相关部门
发布时间2026/04/11 15:33

活动详情

该活动旨在弘扬柬埔寨传统文化,促进民族团结,并向民众展示国家传统新年庆典。
📋 完整原文 ▸
បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែកៀកចូលមកដល់ហើយ! ពិធី​បុណ្យចូលឆ្នាំ​ថ្មី មាន​អត្ថន័យ​ធំធេង និងជា​ប្រពៃណី​មួយ អាច​បណ្ដុះ​ស្មារតី ស្រឡាញ់​រាប់អាន​គ្នា​ ដែលជា​កត្ដា​បង្កើត​សាមគ្គីភាព​ជាតិ។ ពិធីបុណ្យចូលឆ្នាំថ្មី គឺជាឱកាសជួបជុំមហាគ្រួសារខ្មែរ ប៉ុន្តែក៏ជាឱកាសឱ្យប្រជាជនខ្មែរគ្រប់ទិសទី បង្ហាញសាមគ្គីភាព និងរំលឹកដល់វីរភាព ក៏ដូចជាការលះបង់របស់វីរយុទ្ធជននាពេលកន្លងមក។ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ឆ្នាំ២០២៦ នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្នុងគោលបំណងលើកស្ទួយ និងផ្សព្វផ្សាយទំនៀមទម្លាប់ វប្បធម៌ និងប្រពៃណីជាតិ ឱ្យកាន់តែទូលំទូលាយ ព្រមទាំងបន្តពង្រឹងការផ្សារភ្ជាប់ជាមួយបងប្អូនជនភៀសសឹក និងវីរកងទ័ពជួរមុខ។ តោះ! ជួបគ្នាក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ទាំងអស់គ្នា!