皇家金边大学学生获第25届汉语桥比赛冠军







地点柬埔寨科技大学
来源金边皇家大学
发布时间2026/05/23 13:15
详情描述
2026年5月22日,第25届“汉语桥”世界大学生中文比赛柬埔寨赛区决赛在柬埔寨科技大学举行。本次比赛由柬埔寨教育、青年和体育部及中国驻柬埔寨大使馆共同支持,共有来自12个单位的232名选手报名参赛。经过层层选拔,最终有14名选手进入决赛。
比赛内容涵盖中文演讲与才艺展示两个环节。皇家金边大学中文系派出两名学生参赛,并取得优异成绩。其中,中文系一年级学生林明强(Lim Mengkeang)荣获冠军,他将代表柬埔寨前往中国参加后续的全球总决赛。中文系二年级学生丁秀亦(Dy Sokunthida)获得优秀奖。
此次活动由柬埔寨副总理兼教育、青年和体育部部长洪尊那隆,以及中国驻柬埔寨大使汪文斌出席并见证。皇家金边大学相关领导及师生代表到场支持。
📋 简要摘要 ▸
在第25届“汉语桥”比赛中,皇家金边大学中文系学生林明强荣获冠军,将代表柬埔寨赴华参赛,丁秀亦获得优秀奖。
📋 完整原文 ▸
អបអរសាទរនិស្សិតដេប៉ាតឺម៉ង់ភាសាចិន ទទួលបានជ័យលាភីក្នុងការប្រកួត «ស្ពានភាសាចិន» លើកទី២៥
នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ គណៈគ្រប់គ្រងដេប៉ាតឺម៉ង់ភាសាចិន បានដឹកនាំនិស្សិតចំនួន ២រូប ចូលរួមការប្រកួតវគ្គផ្តាច់ព្រាត់ «ស្ពានភាសាចិន» លើកទី២៥ សម្រាប់ថ្នាក់ឧត្តមសិក្សា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំឡើងនៅ សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា។
កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរាជទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះក៏មានវត្តមានថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងនិស្សិតជាច្រើនរូបពី សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចូលរួមអមដំណើរ និងគាំទ្រកម្មវិធីផងដែរ។
ការប្រកួតឆ្នាំនេះ មានបេក្ខជនសរុបចំនួន ២៣២នាក់ មកពី ១២អង្គភាព ដោយធ្វើការប្រកួតលើវិញ្ញាសា ការនិយាយជាសាធារណៈជាភាសាចិន និង ការសម្តែងសិល្បៈ ហើយមានត្រឹមតែបេក្ខជនចំនួន ១៤រូបប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើសឱ្យឈានចូលវគ្គផ្តាច់ព្រាត់។
🎉 ជាលទ្ធផលដ៏គួរឱ្យមោទនភាព
🏆 និស្សិត លឹម ម៉េងឃាង (林明强) ឆ្នាំទី១ ដេប៉ាតឺម៉ង់ភាសាចិន នៃ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទទួលបាន ជ័យលាភីលេខ១ និងត្រូវបានជ្រើសរើសជាតំណាងព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តចូលរួមការប្រកួតនៅប្រទេសចិននាពេលខាងមុខ។
👏 ចំណែកឯ និស្សិត ឌី សុគន្ធធីតា(丁秀亦) ឆ្នាំទី២ ដេប៉ាតឺម៉ង់ភាសាចិន ទទួលបាន រង្វាន់លួងចិត្តជាបេក្ខជនឆ្នើម ផងដែរ។
សូមអបអរសាទរ និងជូនពរឱ្យនិស្សិតទាំងពីរបន្តទទួលបានជោគជ័យ និងនាំមកនូវកិត្តិយសជូនសាកលវិទ្យាល័យ បន្តទៀត។ 🎊
#RUPP
គេហទំព័រ និងបណ្ដាញសង្គមផ្លូវការរបស់ RUPP
🌐 | [Facebook Page](https://www.facebook.com/ruppedu.kh/)
🌐 | [Telegram Channel](https://t.me/ruppnews)
🌐 | [Telegram Chat](https://t.me/+2N5cth6hKMg0M2Jl)
🌐 | [Tiktok](https://www.tiktok.com/@www.rupp.edu.kh?_r=1&_t=ZS-95lg8eK61rg)