柬埔寨卫生部与JCI合作推进患者安全项目
| 文件类型 | 公告 |
| 发布机构 | 柬埔寨卫生部 |
| 生效日期 | 2026年4月7日 |
| 适用范围 | 全国医疗系统 |
| 发布时间 | 2026-04-09 16:05 |
政务内容
柬埔寨卫生部与国际联合委员会(JCI)合作,旨在通过实施患者安全路径计划,提升医疗服务质量并减少医疗差错。双方计划将该模式推广至全国另外10家国立医院,以确保医疗服务符合国际标准。
ក្រសួងសុខាភិបាល និង Joint Commission International រួមកម្លាំងគ្នាជំរុញឱ្យមាន "សុវត្ថិភាពអ្នកជំងឺ" ដើម្បីអ្នកជំងឺក្នុងប្រទេសកម្ពុជា
___
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យព្រះអង្គឌួង លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រីវេជ្ជបណ្ឌិត Kathryn Leonhardt អនុប្រធាន និងជាប្រធានផ្នែកគុណភាព និងសុវត្ថិភាពនៃ Joint Commission International (JCI) ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃ "កម្មវិធី JCI ផែនទីបង្ហាញផ្លូវសុវត្ថិភាពអ្នកជំងឺ" (JCI Patient Safety Pathways) នៅកម្ពុជា។
លោកជំទាវសាស្រ្តាចារ្យរដ្ឋលេខាធិការ បានស្វាគមន៍ និងថ្លែងអំណរគុណ លោកស្រីវេជ្ជបណ្ឌិត Kathryn Leonhardt ដែលបានជ្រើសរើសប្រទេសកម្ពុជាចូលរួមអនុវត្តតាមគំរូ JCI ផែនទីបង្ហាញផ្លូវសុវត្ថិភាពអ្នកជំងឺ។ នេះគឺជាផ្នែកមួយនៃ Quality care ដែលផ្តោតលើការផ្តល់ការថែទាំប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងផ្អែកលើភស្តុតាង។ គោលដៅចម្បងគឺ ដើម្បីកាត់បន្ថយកំហុសវេជ្ជសាស្ត្រ និងធានាឱ្យអ្នកជំងឺបានជាសះស្បើយលឿនជាងមុន។ ការថែទាំដែលផ្តោតលើអ្នកជំងឺជាមជ្ឈមណ្ឌល (Patient-centered care) ត្រូវមានការចូលរួមពីអ្នកជំងឺក្នុងការសម្រេចចិត្ត ដើម្បីបង្កើនសុវត្ថិភាព។
លោកជំទាវសាស្រ្តាចារ្យ បានលើកទឹកចិត្ត JCI បន្តជួយសហការស្វែងរក វិនិយោគិនឯកជន និងអង្គការសប្បុរសធម៌នានាបន្ថែមទៀត សហប្រតិបត្តិការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការអភិវឌ្ឍសុវត្ថិភាពអ្នកជំងឺ ដល់មន្ទីរពេទ្យជាតិចំនួន ១០បន្ថែមទៀត។
មុននឹងបញ្ចប់ លោកស្រីវេជ្ជបណ្ឌិត Kathryn Leonhardt បានមានប្រសាសន៍ថា ក្នុងនាមជាតំណាង JCI យើងខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង ដើម្បីពង្រីកការអនុវត្ត សុវត្ថិភាពអ្នកជំងឺទៅកាន់មន្ទីរពេទ្យជាតិចំនួន ១០ បន្ថែមទៀត និងប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍវិស័យសុខាភិបាល តាមរយៈការផ្ដល់បច្ចេកទេស និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់បុគ្គលិកថែទាំ ដើម្បីធានាបាននូវការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ស្របតាមបទដ្ឋានអន្តរជាតិ។
ជាចុងក្រោយ លោកជំទាវសាស្រ្តាចារ្យបានជូនពរ លោកស្រីវេជ្ជបណ្ឌិត Kathryn Leonhardt និងគណៈប្រតិភូទាំងអស់ ទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចធុរកិច្ចនៅកម្ពុជា និងសូមឱ្យការធ្វើដំណើរមាតុភូមិនិវត្តន៍ ប្រកបដោយសេចក្តីសុខសុវត្ថិភាព។
**🌐** [Website](https://moh.gov.kh/kh/home
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibex…
📱 [Telegram](https://t.me/MOHCambodia
📱 [X (twitter)](https://x.com/MohCambodia
📱 [Tiktok](https://www.tiktok.com/@mohcambodia
📱 [YouTube](https://www.youtube.com/@MOHCambodia)