卫生部召开全国医疗服务提升工作会议

卫生部召开全国医疗服务提升工作会议
卫生部召开全国医疗服务提升工作会议
卫生部召开全国医疗服务提升工作会议
卫生部召开全国医疗服务提升工作会议
卫生部召开全国医疗服务提升工作会议
卫生部召开全国医疗服务提升工作会议
卫生部召开全国医疗服务提升工作会议
1/7
文件类型公告
发布机构柬埔寨卫生部
生效日期2026年4月10日
适用范围全国医疗机构
发布时间2026/04/11 07:16

政策详情

会议讨论了如何通过社会保障体系(NSSF)和公平基金提升医疗服务质量,特别是在即将到来的柬埔寨新年期间保障民众就医需求。

联系方式

Telegramhttps://t.me/***
网站https://moh.gov.kh/kh/home
📋 完整原文 ▸
កិច្ចប្រជុំក្រុមការងារក្រសួងសុខាភិបាលជាមួយថ្នាក់ជាតិ និងថ្នាក់រាជធានី-ខេត្ត ដើម្បីលើកកម្ពស់ និងពង្រឹងការអនុវត្តការងារឱ្យបានកាន់តែប្រសើរ និងគត់មត់។ —— រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារក្រសួងសុខាភិបាលដឹកនាំដោយ ឯកឧត្តមសាស្រ្តចារ្យ  កុយ វ៉ាននី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេសសេវាសុខភាពបឋមនៅមូលដ្ឋានកម្រិតមណ្ឌលសុខភាពបានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់រាជធានី ខេត្ត ដើម្បីលើកកម្ពស់ និងពង្រឹងការអនុវត្តការងារឱ្យបានកាន់តែប្រសើរ ដោយមានប្រសិទ្ធិភាពព្រមជាមួយប្រសិទ្ធិផល ដែលរួមមាន៖ ១. ការបម្រើសេវាតាមរយៈការប្រើប្រាស់ប្រព័ន្ធគាំពារសង្គម ប.ស.ស និងមូលនិធិសមធម៌ បម្រើសេវាជូនដល់បងប្អូនប្រជាពលរដ្ឋទូទៅដែលមករកទទួលសេវានៅតាមមូលដ្ឋានសុខាភិបាល ជាពិសេសក្នុងកំឡុងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងមកដល់ក្នុងពេលខាងមុខនេះ ក៏ដូចជាពេលបន្តបន្ទាប់ទៀតផងដែរ។ ២. ការចុះអភិបាលលើកកម្ពស់និងកែល្អគាំទ្រមូលដ្ឋានសុខាភិបាលពីថ្នាក់ជាតិ ដល់ថ្នាក់ខេត្ត ស្រុក និងមណ្ឌលសុខភាព ពីសំណាក់ថ្នាក់ដឹកនាំក្រុមការងារបច្ចេកទេសសេវាសុខភាពបឋមនៅមូលដ្ឋានកម្រិតមណ្ឌលសុខភាព។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារបច្ចេកទេសសេវាសុខភាពបឋមនៅមូលដ្ឋានកម្រិតមណ្ឌលសុខភាព ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលទទួលបន្ទុក ប.ស.ស ឯកឧត្តមទីប្រឹក្សា ឯកឧត្តមប្រធាននាយកដ្ឋានសេវាសុខភាព ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរសុខាភិបាល ប្រធានការិយាល័យស្រុកប្រតិបត្តិ ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ស្រុកទូទាំង២៥ រាជធានី-ខេត្ត។ **🌐** [Website](https://moh.gov.kh/kh/home) 📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱 [Telegram](https://t.me/MOHCambodia) 📱 [X (twitter)](https://x.com/MohCambodia) 📱 [Tiktok](https://www.tiktok.com/@mohcambodia) 📱 [YouTube](https://www.youtube.com/@MOHCambodia)